ឈ្មួញកាប់​ដើមរាំងធ្វើជាសម្រា​ស់ដាក់ទុក​ហ៊ុំចាប់ត្រីបង្កក​កស្ទះចរាចរណ៍ផ្លូវទឹកនិងប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានក្នុងបឹងអភិរក្សប្រជានេសាទ​លក្ខណៈគ្រួសារ​ស្នើសុំអោយ​អភិបាលខេ​ត្តចុះបង្ក្រាប​(VIDEO)

កំពង់ឆ្នាំង៖យោងតាមសេចក្តីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារបានឲ្យដឹងថាលោកគង់គនមេឃុំប្រឡាយមាសនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងឈ្មោះឌុលច័ន្ទឌីនិងមេឈ្មួញដែលជាជនល្មើសបានចាប់ដៃគ្នាកាប់ដើមរាំងដែលជាព្រៃលិចទឹកជម្រកមច្ឆជាតិយកមកដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្សសម្រាប់ត្រីពងជាច្រើនកន្លែងធ្វើជាសម្រាស់ ដាក់ទុកហ៊ុំចាប់ត្រី បង្កកកស្ទះ ចរាចរណ៍ផ្លូវទឹក និងប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ប្រជានេសាទលក្ខណៈគ្រួសារស្នើសុំអោយអភិបាលខេត្តចុះបង្ក្រាប។ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រានកាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យគេពុំដែលឃើញមន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់ថាមេឃុំប្រឡាយមាសនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែងឈ្មោះឌុលច័ន្ទឌីនិងប្រធានសហគមន៍ប្រឡាយមាសឈ្មោះសុកុយបានឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញទូកឌុកនិងបក្ខពួកអោយមានរត់ការកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់តាម(ព្រែកគូរ)(ព្រែកកាម៉ាល់)(ព្រែកប្រឡាយមាស)(ព្រែកអន្លង់កញ្ចុះ)(ព្រែកតាភោគក្រៅ)(ព្រែកតាក្លេ)។រីឯឃុំផ្លូវទូកវិញពពួកជនល្មើសបានកាប់ព្រៃលិចទឹកយកមកទម្លាក់ក្នុងព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ឡើងកក្រើកផ្ទៃទឹកផងដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះ សារព័ត៌មានយើងបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលកំពង់លែងឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅយ៉ាងពេញបន្ទុក។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវទូកស្រុកកំពង់លែងអំពាវនាវដល់លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរចាត់វិធានការបង្រ្កាបដែលប្រជាពលរដ្ឋរាយការណ៍មកថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលបង្កើតឲ្យមានបទល្មើសខណៈដែលក្រុមមេឈ្មួញបានរត់ការដាក់សម្រាស់យកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនដែលឃុបឃិតបំផ្លាញមច្ឆជាតិ។ពត៌មានខាងលើនេះអង្គភាពយើងបានព្យាយាមទាក់ទងទៅអ្នកពាក់ព័ន្ធច្រើនលើកច្រើនសារនាព្រឹកថៃ្ងទី២១ខែតុលាឆ្នាំ២០១៩នេះដែរតែមិនអាចទាក់ទងបាន។សូមបញ្ជាក់ផងដែរថាបទល្មើសនៃការដាក់សម្រាស់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្រុមជនខិលខូច កាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ជារនាំងការពារខ្យល់កន្ត្រាក់ និងជារបាំងការពារការហូរច្រោះដី ។ ផលប៉ះពាល់មួយទៀតនោះ គឺធ្វើឱ្យគោករាក់ទឹកទន្លេ និងព្រែក ព្រោះថាក្នុងមួយឆ្នាំៗ មែកសម្រាស់ដែលជនល្មើសបានដាក់ហើយនោះ គេមិនបានស្រង់ចេញ ឬបំផ្លាញចោលនោះឡើយ ម្យ៉ាងវិញទៀតវាធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានទៀតផង…

Read More

សម្ដេចតេជោហ៊ុន សែនអញ្ជើញថ្វាយ​ព្រះរាជដំ​ណើរព្រះមហាក្សត្រយា​ងទៅប្រទេ​សជប៉ុន

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី…

Read More

ផ្សាយ​ផ្ទាល់(Live): ស​ម្តេច​តេ​ជោ ហ៊ុន សែនកំពុងអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជា​ត្រឡប់ម​កដល់ព្រះ​រាជាណាចក្រកម្ពុជាដោ​យសុវត្ថិភាព

ផ្សាយផ្ទាល់(Live): សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា កំពុងអញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជា ​ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ឯកឧត្តម ចូ​កូ វី​ដូ​ដូ (Joko Widodo) ជា​ប្រធានាធិបតី និង ឯកឧត្តម ម៉ា​រូ​ហ្វ អា​ម៉ី​ន…

Read More

ឯកឧត្តមវេងសាខុនជួយ​ឧបត្ថម្ភថវិកាមួយចំ​នួនដល់វិទ្យាល័យហ៊ុន​សែនស្គន់

ចេញពីស្នាក់ការបក្សស្រុកកំពង់សៀម ឯកឧត្តមវេងសាខុនប្រធានក្រុមការងារ អមដំណើរដោយអភិបាលស្រុកជើងព្រៃ បានអញ្ជើញមកពិនិត្យតាមសំណើសុំរបស់លោក ហ៊ត់ គឹមហន នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលកំពុងសាងសង់អគារធនធានមនុស្ស្ ដែលមានការបំពាក់មន្ទីរពិសោធន៍ សាលកុំព្យូទ័រ និងសាលសហសិក្សា ដែលកំពុងត្រូវការអាចម៍ដី ដើម្បីចាក់បំពេញផ្លូវចូល និងទីធ្លាមុខអគារ ។ ក្រោយពីបានចុះពិនិត្យរួចមក ឯកឧត្តមប្រធានបានសម្រេចជួយឧបត្ថម្ភថវិកាសម្រាប់ទិញដីចំនួន…

Read More

សម្តេច​តេជោហ៊ុ​ន​ សែន​កំពុងដឹកនាំគណៈប្រតិភូអញ្ជើញចា​កចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្ពោះមកកា​ន់ប្រទេ​សកម្ពុជា​វិញ

ពេលនេះ​ សម្តេចតេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ កំពុងដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេស​ឥណ្ឌូនេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញ​មកចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ឯកឧត្តម ចូ​កូ វី​ដូ​ដូ (Joko Widodo)​ និងអនុប្រធានាធិបតី​ កាលពីព្រឹកមិញនេះ។សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕ដោយ៖សហការី

ឯកឧត្តមវេងសាខុនប្រធានក្រុមការងារបានអញ្ជើញមកពិនិត្យតាមដានពីវឌ្ឍនភាពនៃដំណើ​រការសាងស​ង់អគារស្នាក់ការ​គណបក្សស្រុក​កំពង់សៀម

បន្ទាប់ពីកិច្ចប្រជុំនៅសាលាខេត្តកំពង់ចាមត្រូវបានបញ្ចប់ឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញមកពិនិត្យតាម ដានពីវឌ្ឍនភាពនៃដំណើរការសាងសង់អគារស្នាក់ការគណបក្សស្រុកកំពង់សៀម ដែលកំពុងសាងសង់ សម្រេចបានប្រមាណ ៨០% ហើយសង្ឃឹមថាអគារនេះនឹងសម្រេចរួចរាល់ដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការសម្រាប់បម្រើជាប្រយោជន៍ប្រជាជន ការងារគណបក្សប្រជាជន និងសង្គមក្នុងស្រុកកំពង់សៀម នៅបំណាច់ឆ្នាំ២០១៩ ខាងមុខ៕    

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលជួបជូនពរ​និងពិភាក្សាកា​រងារជាមួយប្រធានា​ធិបតី​ឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៩នេះ​ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់​ ឯកឧត្តម ចូកូ វីដូដូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តម ចូកូ វីដូដូ​ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី​។ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តម​ ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម។ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោ…

Read More

លោ​កអ៊ុយ វ៉ិត​មេគយច្រកទ្វារ​អន្តរជាតិភ្នំ​ដីកំពុងត្រូវប៉ាន់​កើបលុយ​ចែកគ្នាដា​ក់ហោប៉ៅ

បាត់ដំបង៖អាជីវកររកស៊ីដោះដូរទំនិញតាមច្រកភ្នំដីក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង បានសំដែងនូវការរិះគន់ចំៗលោក អ៊ុយ វ៉ិ​តប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកភ្នំដីបានកំពុងប្រើអំណាច ​គាបសង្កត់ទៅលើប្រជាពលរដ្ឋអ្នករកស៊ីតូចតាចដែលបង្កផលលំបាកក្នុងការរកស៊ីដោយសារតែលោក អ៊ុយ វ៉ិ​ត បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោមឱវាទ​រ​ប​ស់​ខ្លួនដាក់​កុងត្រូលជជុះ​ចាំ​ជំរិត​យក​លុយ​ពី​អ្នករត់​តាក់​ស៊ី​អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញនិង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយបង្គាប់ឲ្យបង់លុយដោយ​គ្មាន​វិកិ្កយប័ត្រ​ត្រឹមត្រូវ​។ ប្រភពព័ត៌មានពីក្រុមអាជីវករបានឲ្យដឹងថាលោកអ៊ុយវិតប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកទ្វារភ្នំដីកំពុងត្រូវប៉ាន់កើបលុយតាមរយៈការបើកឲ្យទំនិញគេចពន្ធហូរចូលមកក្នុងស្រុក។សូម្បីតែអ្នកអូសរទេះបន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិ​ក​កំប៉ុកនិង​រទេះ​អេតចាយ​ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិ​តមិន​លើកលែង​ដែរនោះ។ ​ គេអះអាងថាមន្ត្រីគយនៅក្រោមឱវាទលោក អ៊ុយ វិតកំពុងដាក់ប៉ុស្តិ៍បន្ថែមដែល​ស្ថិតនៅត្រង់ចំណុចភូមិវាលវង ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង…

Read More

ឯកឧត្តមវេង​សាខុនបានអញ្ជើញចូលរួ​មជាកិត្តិយសក្នុង​កិច្ចប្រជុំស្តីពីការត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តកម្មវិធីគោលនយោបាយ​យុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៤​របស់រា​ជរដ្ឋាភិបាល

នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម…

Read More

លោកBoris Johnson​រឹងទទឹង​បន្ទាប់ពីសភា​អ​ង់​គ្លេសបោះ​ឆ្នោត​​បង្ខំ​ឱ្យ​មា​នការ​ពន្យារ​ពេ​ល​Brexit

កាលពីថ្ងៃ​សៅរ៍លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson ដែល​រឹងទទឹង​បាននិយាយ​ថា​ លោក​នឹងមិន​ធ្វើការ​ចរចា​ឱ្យមាន​ការពន្យា​ពេល​ថែមទៀត​ដល់​ការចាកចេញរបស់​ចក្រភពអង់គ្លេស​ពី​សហភាពអឺរ៉ុប​ទេ​ នៅ​ក្រោយ​ចាញ់​ឆ្នោត​ក្នុង​សភាដែល​មានន័យថា​លោកមានកាតព្វកិច្ច​សុំ​ការពន្យាពេល។ចំណាត់​ការ​នេះដោយសភាអង់គ្លេសនៅ​ថ្ងៃមួយ​ដែលលោក​ Johnson ហៅ​ថា​ជា​ពេល​វេលាមួយដែលនឹង​មានការ​ជូបប្រទះផល​វិបាក​នៃ​កំហុស​មួយ​កាលពី​ពេលមុនសម្រាប់ Brexit បង្កើនឱកាស​ថា​ ការ​ចាកចេញ​នេះ​នឹង​ត្រូវ​ពន្យា​ពេលលើកទៅថ្ងៃ​ក្រោយ។​ការណ៍​នេះនឹង​បង្កើនឱកាស​សម្រាប់ពួកអ្នកប្រឆាំង​នឹង​ Brexit ធ្វើឱ្យរសាយ​ចិត្ត​ដល់ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស។សភា​អង់គ្លេស​បានបោះឆ្នោត ៣២២សំឡេង​ទល់​នឹង ៣០៦សំឡេង​គាំទ្រ​វិសោធនកម្ម​មាន ២៦ពាក្យបានធ្វើឱ្យលោក​នាយក​រដ្ឋមន្ត្រី Johnson មាន​កាតព្វកិច្ចត្រូវ​សុំសហភាព​អឺរ៉ុប​ឱ្យមានការ​ពន្យា​ពេលរហូត​ដល់ដំណាច់​ខែ​មករា​ឆ្នាំ២០២០។លោក Johnson បាន​និយាយ​ប្រាប់សភាថា…

Read More