សម្តេច​តេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន​ដល់ព្រះសង្ឃដែល​គង់ចាំព្រះវស្សា​ក្នុងវត្តចំ​ពុះក្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី…

Read More

ផ្ទៃ​ដី​បឹង​តា​មោក​​ជិត​៣០០​ហិកតា​​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​កាត់​ជូន​ក្រសួង​ការពារ​ជាតិ​ដើ​ម្បី​រៀបចំ​អគ្គបញ្ជា​កា​រ​ដ្ឋាន​កង​យុទ្ធពល​ខេ​មរៈភូមិន្ទ

តាម​អនុក្រឹត្យចុះថ្ងៃទី២២​មិថុនា​២០២០ ​ដែល​បណ្តាញព័ត៌មានយកមកចុះផ្សាយនៅថ្ងៃ៦កក្កដានេះបានឲ្យដឹងថាផ្ទៃ​ដី​បឹង​តា​មោក​​ជិត​៣០០​ហិកតា​ទៀត​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្តេចហ៊ុន សែន សម្រេច​កាត់​ជូន​ក្រសួង​ការពារ​ជាតិ​ដើម្បី​រៀបចំ​អគ្គបញ្ជា​ការ​ដ្ឋាន​កង​យុទ្ធពល​ខេមរៈភូមិន្ទនិង​ប្រើ​ប្រាស់​ជា​កន្លែង​ដឹក​នាំ​បញ្ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង។ ការ​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡាឬ​ស្មើ​នឹងជិត​៣០០​ហិកតា​នៅពេលនេះ គឺជាលើកទី៤​ហើយ។​ កាលពីថ្ងៃទី១៣​ មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បានសម្រេច​កាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវនេះទំហំ ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅឱ្យទៅសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។បន្ទាប់មក​នៅថ្ងៃទី​២៧…

Read More

មេឈ្មួញរកស៊ីទិញត្រីចាប់ដៃគ្នាជាមួយសមត្ថកិច្ចបង្កើតឲ្យមានបទល្មើសរបាំងលបក្រឡាញឹកសាច់ខៀវ​ក្រហមនឹងរុញស៊ីបក្នុងរ​ដូវបិទនេសា​ទកក្រើកផ្ទៃទឹក

កំពង់ធំ៖ ពីប្រជាពលរដ្ឋដែលប្រកបរបរនេសាទលក្ខណៈគ្រួសាររស់នៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានប្រាប់បណ្តាញព័ត៌មានថារបាំងលបក្រឡាញឹកសាច់ខៀវក្រហមនិងរបាំងលបត្រីឆ្លាំងបិទព្រែកបន្តកន្ទុយរាប់រយកន្លែងនៅរដូវបិទនេសាទជាច្រើនខ្សែ ស្ថិតនៅចំណុច ចុងព្រែកជាងលួង / ព្រែកតាសោម /ចុងព្រែកខ្សាច់ ស្ថិតខាងក្រៅខ្សែទឹកដែនអភិរក្សធ្វើឲ្យរាំងស្ទះចរាចរណ៍មច្ឆជាតិអ្នករត់ការបទល្មើសក្នុងរដូវបិទនេសាទ១.ឈ្មោះ ចែចក់(ហៅង៉ា)២.ឈ្មោះចែគង់.ប្ដីឈ្មោះសម្បត្តិ.៣.ឈ្មោះហឿនជាមេឈ្មួញរត់ការយកលុយបិទមាត់សមត្ថកិច្ចនិងជំនាញរដ្ឋបាលជលផល ខេត្តកំពង់ធំពុំមានការបង្ក្រាបនិងទប់ស្កាត់ឡើយ។ មិនតែប៉ុណ្ណោះ បានបណ្ដែតបណ្ដោយ ឲ្យបទល្មើសនេសាទ របាំងលបក្រឡាញឹក(ត)ដាក់ រាយ ពាស ពេញ វាល ទំនាប…

Read More

សម្តេចហ៊ុនសែន៖សូ​មផ្ញើសេចក្តីនឹករឮក​ដល់បងប្អូនជនរួមជាតិ

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?ខ្ញុំព្រះករុណា​ និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សូមអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា…

Read More

រហូតដល់ម៉ោង​០៩:០០ព្រឹក​​ថ្ងៃទី​​៦​កក្កដា​២០២០​​យើងពុំរកឃើញករណីជំ​ងឺកូវីដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​០៩:០០ព្រឹក​ ថ្ងៃទី​ ៦ កក្កដា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​។ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ជាសះស្បើយគ្មាន​ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​…

Read More

WHO៖ពិភពលោក​​មាន​ការ​កើន​ឡើង​នូ​វ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញពិភពលោក​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់ ដែល​មាន​ចំនួន ២១២.៣២៦ ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO។សហរដ្ឋ​អាមេរិក ប្រទេស​ប្រេស៊ីល និង​ឥណ្ឌា មាន​ការ​កើន​ឡើង​ច្រើន​ជាង​គេ​បំផុត។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អង្គការ WHO។ ការ​ឆ្លង​ដែល​អង្គការ WHO បាន​រាយការណ៍​សម្រាប់​ថ្ងៃ​ទី ២៨ ខែ​មិថុនា គឺ​មាន​ចំនួន…

Read More

រាយការណ៍និងឆ្លើយតបវិញភ្លាមៗទើបអា​ចសក្តិសមនឹ​ងអង្គភាពប្រតិ​កម្មរហ័ស

ព្រៃវែង៖អ្នកផងទាំងឡាយភ្ងាក់ព្រឺត​បានឃើញលិខិតលេខ៣៧៧/២០២០ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបា​លខេត្តព្រៃវែងបានកោតសរសើរស្នាដៃមន្ត្រីជើងដប់ប្រសព្វក្នុងការចុះពិនិត្យឬបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិគ្រឹះមួយកន្លែងស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង ដែលពុំបានទទួលជោគជ័យដោយសារតែម្ចាស់ផ្ទះឈ្មោះអ៊ានរឿនហៅឧកញ៉ាខ្មៅឬឧកញ៉ាក្មេងរូបនេះទំនងជាមានភាពវ័យឆ្លាតជាងសមត្ថកិច្ច ទើបដឹងខ្លួនមុន ហើយផ្អាកការលេងចំពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ដែលគួរឲ្យសោកស្តាយមែនទែន!។ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាចុះកាលពេលគេកំពុងណាត់គ្នាជួបជុំគ្នាបើកលេងអត់ឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យឬបង្ក្រាបឲ្យបានទាន់ពេលវេលាផងទាន៎! ?។ដូចនេះបើតាមសំណូមពីប្រជាពលរដ្ឋបានស្នើសុំដល់សមត្ថកិច្ច មេត្តាបើកចិត្តឲ្យទូលាយក្នុងកិច្ចសហការផងដែរ នៅពេលពួកគេកំពុងមានសកម្មភាពប្រព្រឹត្តជាក់ស្តែងសូមឲ្យមន្ត្រីនិងសមត្ថកិច្ចទាំងនោះដោយក្តីគោរពតាមការគួរសមគឺជួយលើកទូរស័ព្ទពេលពួកគាត់រាយការណ៍និងឆ្លើយតបវិញភ្លាមៗទើបអាចសក្តិសមនឹងអង្គភាពប្រតិកម្មរហ័ស។ជាពិសេសសមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុតប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅដោយសង្ឃឹមថាសមត្ថកិច្ចនឹងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងនៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃនេះតទៅទៀតឡើយ ហើយក៏ដើម្បីរក្សាការពារគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។យោងតាមលិខិតបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឺ ជូនសាធារណជន…

Read More

រដ្ឋមន្រ្តីកសិកម្មពិនិ​ត្យកសិដ្ឋានចិញ្ចឹម​កង្កែបមា​ន់ខ្មៅនិងត្រីអណ្តែង

កម្មវិធីទី៣៖ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះឯកឧត្តមរដ្ឋមន្ត្រីរួមដំណើរជាមួយដោយឯកឧត្តមជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបមាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន (លេខទាក់ទង ០១២ ៣០ ៤០ ៥២) នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅស្រុកពារាំង ខេត្តព្រៃវែង។ ព្រមជាមួយនឹងការពិនិត្យមើលការចិញ្ចឹម លោកបានអធិប្បាយជូនឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ពីប្រវត្តិនៃការចាប់…

Read More

ដំណឹ​ងបាត់ម៉ូ​តូHonda Dre​am C125​ពណ៌ខ្មៅ​សេរី​ឆ្នាំ​២០១៨​

នៅវេលាម៉ោង​ ២​​និង៣០នាទី​រសៀលថ្ងៃទី​ ៣​ ខែ​កក្កដាឆ្នាំ២០២០​នាងខ្ញុំឈ្មោះចេងនី​នបានបាត់ម៉ូតូ​Honda Dream C125 ពណ៌ខ្មៅ​សេរី​ ឆ្នាំ​ ២០១៨​ ផ្លាកលេខ​ តាកែវ​ 1O 0856 នៅភូមិទ្រា​៤​ សង្កាត់ស្ទឹងមានជ័យ​ ៣​ ភ្នំពេញ។ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ផង​ ព្រោះនាងខ្ញុំជាសិស្សរៀនមកពីខេត្ត​ដែលបានស្នាក់នៅនៅទីតាំងខាងលើ។​ សូមបញ្ជាក់ថាកន្លងមកនេះប្រជាពលរដ្ឋមានករណីបាត់​ម៉ូតូញឹកញាប់ណាស់ហើយថែមទាំងការចរាចរណ៍ចែកចាយ​ប្រើប្រាស់​…

Read More

ថ្ងៃនេះយើង​ពុំរកឃើញករណីជំ​ងឺកូវីដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​០៨:០០ព្រឹក​ ថ្ងៃទី​ ៥ កក្កដា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ។​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ជាសះស្បើយគ្មាន​ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​…

Read More