ខណៈរដូវវស្សាឈាន​ចូល​មកដល់ស្ថានភាព​អគ្គិសនី​​នៅ​ទូទាំង​ប្រទេសបានវិ​លមក​ស្ទើរ​ប្រក្រ​តី​វិញ​ហើ​យ

បន្ទាប់ពី​រដូវវស្សាឈាន​ចូល​មកដល់ធ្វើ​ឲ្យ​វារីអគ្គិសនីមាន​ទឹក​រុញ​តួប៊ីន​ផ្តល់​ថាមពល​អគ្គិសនី​ខ្ពស់រួមផ្សំ​ជាមួយ​ថាមពល​អគ្គិសនី​ដែលបាន​មកពី​ប្រភព​ផ្សេង​ៗ​ទៀតនោះ​។ស្ថានភាព​អគ្គិសនី​នៅ​ទូទាំង​ប្រទេសបានវិលមក​ស្ទើរ​ប្រក្រតី​វិញ​ហើយ ​បន្ទាប់ពី​មានការ​ខ្វះខាត​រយៈពេល​៣​ខែ​កន្លង​ទៅ​នេះនៅ​ក្នុង​រដូវប្រាំង​។ជាការ​ពិតណាស់​ស្ថានភាព​ដាច់​អគ្គិសនី​មួយ​ព្រឹក​ឬមួយ​ល្ងាច​ នៅ​តំបន់​មួយ ​ហើយ​មាន​អគ្គិសនី​មួយព្រឹក ​ឬ​មួយល្ងាច​ នៅ​តំបន់មួយ​ផ្សេង​ទៀត ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ​លែង​កើត​មានហើយ ​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​។ ​ក៏​ប៉ុន្តែ​តំបន់​មួយចំនួន​ នៅ​ក្នុងប្រទេស​កម្ពុជា​ ស្ថិត​នៅ​សភាព​ ខ្វះខាត​អគ្គិសនី ​នៅឡើយ​។វត្តមាន​របស់​ទឹកភ្លៀង​ខ្លះ ​នៅ​ដើម​រដូវ​វស្សានេះ ​ធ្វើឲ្យ​វារីអគ្គិសនី​កម្ពុជា ​មាន​ទឹក​សម្រាប់ដំណើរការ​បង្កើន​ថាមពល​អគ្គិសនីបាន​ច្រើន​ជាងមុន​។ ​នេះ​បើតាម​លោក ​វ៉ិចទ័រ ហ្សូនា…

Read More

ឯកឧត្តមវេង​សាខុន៖សូមចូលរួមអបអរសា​ទរយ៉ាងក្រៃលែងចំពោះលទ្ធផលនៃការផ្សងព្រះផ្នូលតាមរយៈនៃកា​រលែងគោ​ឧសភរាជឲ្យបរិ​ភោគអា​ហារ៧មុខ

នៅព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ខ្ញុំបាទសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលនៃការផ្សងព្រះផ្នូលតាមរយៈនៃការលែងគោឧសភរាជឲ្យបរិភោគអាហារ ៧មុខ នៅទីព្រះស្រែ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិផលកសិកម្ម និងសិប្បកម្មក្នុងស្រុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា…

Read More

ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ​នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល​របស់គោឧសភរាជក្នុងព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល

ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះបានប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់​សុ​ខសែនជ័យ ខេត្តតាកែវ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ នៅថ្ងៃពុធ ៤​រោ​ច ខែពិសាខ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩ក្រោ​មព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​​បាទ​សម្តេ​ច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា…

Read More

សម្តេចហ៊ុនសែ​ន៖រីករាយព្រះរាជពិ​ធីបុណ្យ«ច្រត់ព្រះ​នង្គ័ល»

ថ្ងៃនេះជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តតាកែវ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ តាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងរីករាយក្នុងថ្ងៃឈប់សំរាកនេះ៕ដោយ៖សហការី

គ.ជ.ប ប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាតិនិងភ្នាក់ងារ​គណបក្សន​យោបាយសរុបជាង​២.០០០នាក់

គ.ជ.ប ប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាតិនិងភ្នាក់ងារគណបក្សនយោបាយសរុបជាង២.០០០នាក់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣។ដោយ៖សហការី

ឯកឧត្តមរដ្ឋ​មន្ត្រីវេង សាខុនបានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា​និង​ជាអ្នកសម្រប​សម្រួលគម្រោ​ងនៃអង្គការ​JICA

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា…

Read More

(គ.ជ.ប)៖​ដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះ​ឆ្នោតឆ្នាំ២០​១៩នឹងប្រព្រឹត្ដទៅជា​ធម្មតា

នាព្រឹកថ្ងៃទី២១ខែឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) បានអះអាងថាដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នឹងប្រព្រឹត្ដទៅជាធម្មតាបើទោះបីជាមានបញ្ហាអាកាសធាតុនិងបញ្ហាសម្ភារៈបរិកា្ខមួយចំនួនក៏ដោយ។ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅទីស្ដីការគ.ជ.បលោកឌុចសុនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងជាប្រធានដឹកនាំកិច្ចប្រជុំមានប្រសាសន៍ថា ដោយដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ស្ថិតក្នុងខែវស្សាដូចនេះ ឃុំសង្កាត់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងឬតិចទៅតាមតំបន់ដែលនាំឲ្យប្រជាពរដ្ឋមានការលំបាកក្នុងការធ្វើដំណើរមកពនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ ម្យ៉ាងវិញទៀត ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការរិយាល័យចុះឈ្មោះតាមភូមិ ជាពិសេសនៅតំបន់ដាច់ស្រយាល ផ្លូវលំបាកធ្វើដំណើរ និងមិនសូវមានសេវាអ៊ីធឺណេត។ ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា បញ្ហាអាកាសធាតុ និងបញ្ហាខ្វះសម្ភារៈបរិកា្ខមួយចំនួនក៏ដោយ ក៏ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នឹងប្រព្រឹត្ដទៅជាធម្មតា ដោយមានការសហការ…

Read More

មេធាវី៖ការ​កោះ​ហៅ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​របស់​តុលា​​ការ​និង​អា​ជ្ញាធរ​ជា​ការ​​គំរាម​កំហែង​និង​រំលោ​ភ​សិទ្ធិ​

RFIនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះតុលាការ​ខេត្ត​បាត់​ដំបងបាន​សួរ​នាំ​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤នាក់​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រឆាំង និង រំលោភ​បំពាន​សាល​ដីកា​របស់​តុលា​ការ​កំពូល​។ បន្ទាប់​សាក​សួរ​រួច​រាល់ តុលាការ​មិន​បាន​សម្រេច​ចោទ​ប្រកាន់​ពួក​គេ​យ៉ាង​ណា​ទេ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី មេធាវី​របស់​សកម្មជន​ទាំង​នេះ គឺ​លោក​សំ សុគង់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការ​កោះ​ហៅ​នេះ​ជា​ការ​រំលោភ​សិទ្ធិ និង ជា​ការ​គំរាម​កំហែង​មិន​ឱ្យ​ពួក​គេ​ហ៊ាន​ធ្វើ​ការ​ជួប​ជុំ​គ្នា និង​បញ្ចេញ​មតិ​ត​ទៅ​ទៀត​។ មេធាវី​ការពារ​ក្តី​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ គឺ​លោក​សំ សុគង់ បាន​ចាត់​ទុក​ការ​កោះហៅ​សកម្មជន​ទាំង​នេះ​របស់​តុលាការ​ខេត្ត​បាត់​ដំបង​ថា ជា​រឿង​នយោបាយ…

Read More