ស៊ើបអង្កេត

លោក​វរសេនីយ៍ទោចាន់តិច​ហុងអាយុ​ជាង​២០​ឆ្នាំ​ឡើ​ង​ស្នងការរង​ចេះ​អង់គ្លេស-ចិន…ចុះភា​សាខ្មែរវិញ?

កណ្តាល​៖​​លោក​វរសេនីយ៍ទោចាន់ តិច​ហុងអាយុ​ជាង​២០​ឆ្នាំដែល​ចូល​ក្របខណ្ឌ​នគរបាលជាតិ​មិនទាន់បាន​៥​ឆ្នាំ​ផង ត្រូវបានតែងតាំង​ជា​ស្នងការរងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​។​តាម​ប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ បានសម្រេច​តែងតាំង​មុខតំណែង​លោក​វរសេនីយ៍ទោ ចាន់ តិច​ហុង អត្តលេខ​៧៧៩០៥ដែលមាន​អាយុ​២០​ឆ្នាំ​ស្តើង​ពី​នាយរង​ការិយាល័យ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្មទៅជា​ស្នងការរងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។​ ចំពោះ​លោក ចាន់ តិច​ហុង មន្ដ្រីនគរបាល​ខ្លះ​មិន​ទាំង​ស្គាល់ឈ្មោះនិង​តួនាទី របស់លោក​ផងមនុស្ស​ភាគច្រើន ទើបតែ​ស្គាល់​លោកចាន់…

Read More

មេគយទំនប់រលកខេត្តព្រះសីហនុនៅតែបន្ដសម្ងំកើបលុយយ៉ាងរំភើយពី​ឈ្មួញនាំចូលទំនិញ​គេចពន្ធនិងទំនិ​ញ​ខុសច្បាប់

ព្រះសីហនុ៖បើយោងតាមប្រភពពីមន្ត្រីគយតូចតាចក្នុងខេត្តព្រះសីហនុមួយចំនួនបានបង្ហើបឲ្យដឹងថាលោកណុបសំអានប្រធានការិយាល័យគយច្រកទំនប់រលកនៃខេត្តមាត់សមុទ្រមួយនេះកំពុងធ្វើព្យុះភ្លៀងកាន់តែខ្លាំងឡើងៗគាប់ជួនពេលនេះប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងធើ្វកំណែទម្រង់ដកកម្លាំងចេញខ្លះទៀតនោះវារិតតែធ្វើឲ្យលោកណុប សំអាន កាន់តែប្រមូលបានផលប្រយោជន៍កាន់តែច្រើនជាងមុនទៅទៀត។តាមសេចក្តីរាយការណ៏បានឲ្យដឹងថាក្រោយពីថ្នាក់លើធ្វើការផ្លាស់ប្តូរមេគយមួយចំនួនខ្លះចូលនិវត្តន៏លោកណុបសំអានប្រធានការិយាល័យគយច្រកទំនប់រលកក៏បង្ហាញក្តីបារម្ភពីការផ្លាស់ប្តូរលោកចេញពីកន្លែងខ្លាញ់នោះដែរ។ប៉ុន្តែក្រោយពីអត់មើលមួយរយៈមិនឃើញមានឈ្មោះត្រូវផ្លាស់ប្តូរលោកណុប សំអាន បានបន្តធ្វើព្យុះភ្លៀងដដែល។ដោយគ្មានខ្លាចថ្នាក់លើឡើយ ។ប្រភពបានបន្ដទៀតថាការដែលលោកណុបសំអានហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទំនប់រលកកាន់តែច្រើនឡើងៗបែបនេះគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុផងដែរ។ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺលោក ណុប សំអាន មិនហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដូចសព្វថ្ងៃនេះឡើយ។រឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម…

Read More

សង្វៀនជល់មា​ន់ស្ថិតក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦Aឃុំសូទិព្ទស្រុកជើងព្រៃខេត្តកំពង់ចាមលេងពេញប​ន្ទុកសម​ត្ថកិច្ច​មិនហ៊ាន​បង្ក្រាប​ព្រោះខ្លា​ច​ផ្កាប់ឆ្នាំងបាយ

កំពង់ចាម៖ព័ត៌មានក្តៅក្រហាយចេញពីប្រជាពលរដ្ឋនៅម៉ោង២និង៥នាទីនេះផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន។ពិសេសល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តកំពង់ចាម។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ស្ថិតក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦Aឃុំសូទិព្ទស្រុកជើងព្រៃខេត្តកំពង់ចាម ដុះស្លែទៅហើយនោះសមត្ថកិច្ចមិនហ៊ានបង្ក្រាបព្រោះខ្លាចផ្កាប់ឆ្នាំងបាយខណៈកូវីដដ៏ប្រល័យមកដល់។ នៅថៃ្ងពុធទី១ខែមេសា ឆ្នាំ២០២០នេះ នៅវេលាម៉ោង២និង០៥នាទីរសៀលមានក្រុមអ្នកញៀនល្បែង កំពុងតែចាប់គូរមាន់ជល់ភ្នាល់ដាក់លុយ ហូរកញ្ជ្រៀង មិនរំខានដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។តើលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កំពុងបើកដៃឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទដើម្បីដាក់ខែមែនឬ?​បើកលេងយ៉ាងពេញបន្ទុកជាពិសេសល្បែងជល់មាន់ និងអាប៉ោង មានអ្នកលេងចាញ់លក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេវ័ន្តក!​ ខណៈក្រុមអ្នកញៀនលេងល្បែងជល់មាន់ទាំងនេះ កំពុងតែចាប់គូរលេងភ្នាល់ដាក់លុយហូរកញ្ច្រៀវ…

Read More

ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅភូមិត្រពាំ​ងខ្នាឃុំជំរះពេន​ស្រុកសំរោង​ខេត្តតាកែវ

តាកែវ៖ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវនៅវេលាម៉ោង២និង១០នាទីថៃ្ងទី៣០ខែមីនាឆ្នាំ២០២០ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវតើអាជ្ញាធរស្រុកសំរោងទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោក អ៊ូចភាអភិបាលខេត្តតាកែវនិងលោកសុខ សំណាងស្នងការនគរបាលខេត្តតាកែវ​ចាត់វិធានការ​បង្ក្រាប! ប្រភពចេញពី​ប្រជាពលរដ្ឋនៅស្រុកសំរោងបាន​ឲ្យ​ដឹងថានៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវមាន​បើក​ល្បែង​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​និង​បង្កប់​ដោយ​ល្បែង​អាប៉ោង​យ៉ាង​រាលដាល។ជាពិសេសគ្រឿងញៀនព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ថ្នាក់ឃុំថ្នាក់ស្រុកមិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថានៅ​សង្វៀន​បញ្ជល់មាន់​នោះក្នុង​មួយថ្ងៃៗ​មាន​អ្នកជិះ​ម៉ូតូ​និង​ជិះ​រថយន្ត​ទំនើបៗ​ទៅលេង​ល្បែង​យ៉ាង​អនាធិបតេយ្យហើយ​ភ្នាល់​ដាក់​លុយ​ស៊ីសង​រាប់រយ​រាប់ពាន់​ដុល្លារ​ស្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង។តាម​ប្រភពពី​អ្នក​ធ្លាប់​ចូល​ទៅដល់​សង្វៀន​បញ្ជល់​មាន​នោះបាន​ឲ្យដឹងថាម្ចាស់សង្វៀនបញ្ជល់មាន់នេះ​មានអំណាចខ្លាំងជា​ងសមត្ថកិច្ចស្រុកសំរោងទៅទៀតខណៈអាងខ្នងដុល្លារ។ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងស្រុកសំរោងបាន​ឲ្យ​ដឹងថាក្រោយពេល​សង្វៀន​បញ្ជល់​មាន់​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេ​បង្កើតឡើង​នៅចំណុចភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវនេះបង្កឲ្យមានបទល្មើស​ផ្សេងៗ។​ជាពិសេស​អំពើចោរកម្ម​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ចំណែក​លោក មឿង សារុន អធិការនគរបាលស្រុកសំរោងនិងអភិបាលស្រុកសំរោងវិញមិនបាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវដល់លោក អ៊ូចភាអភិបាលខេត្តតាកែវនិងលោក សុខ សំណាងស្នងការនគរបាលខេត្តតាកែវ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវជាបន្ទាន់ ព្រោះ​មួយរយៈ​ចុង​ក្រោយនេះ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុកសំរោងធ្វើមិនដឹងខណៈទុកបង់ខែ។បើតាម​ប្រជាពលរដ្ឋរស់នៅស្រុកសំរោងបានឲ្យដឹងថាមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ស្រុកសំរោងចាត់ទុក​ល្បែងស៊ីសង​ខុសច្បាប់​ជា​ប្រភព​ចំណូល​របស់ខ្លួន ទើប​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅភូមិត្រពាំងខ្នាឃុំជំរះពេនស្រុកសំរោងខេត្តតាកែវឡើងពេញបន្ទុក។សូមជម្រាបជូនថាសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ…

Read More

ធ្លាយរឿងពុករលួយលោក​គង់ សុ​ភាព​ប្រធាន​ស្ថានី​យ៍ជញ្ជីងថ្លឹងរ​ថយ​ន្តថ្នល់ទទឹង

ក្រុមអាជីវករម្ចាស់រថយន្តដឹកដំឡូងមីនិងកសិផលផ្សេងៗឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំបានបញ្ជាក់ថាទោះបីពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ។ក៏លោកគង់ សុភាព តម្រូវឲ្យបង់លុយតាមការកំណត់របស់ខ្លួនដែរ។ ក្រុមអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានអំពាវនាវឲ្យ លោកសេង ឈួនដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស​ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកគ ង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងជាបន្ទាន់ផងដែរ។ ដោយហេតុថាលោកគង់ សុភាពទទួលបាន តំណែងជា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រើតួនាទីនិងអំណាចរបស់ ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។…

Read More

ក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២-៣និ​ង៤កំពុងត្រូវប៉ាន់​កើបលុយដាក់​ហោ​ប៉ៅស្ងាត់ៗ

កណ្តាល៖ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត២កន្លែងលើផ្លូវជាតិលេខ២ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងត្រូវប៉ាន់កើបលុយដាក់ហោប៉ៅស្ងាត់ៗ។រីឯប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹងនិងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ស្រុកអង្គស្នួល ក៏នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយផងដែរ។តាមរយៈបើកដៃឲ្យឈ្មួញរថយន្ដដឹកទំនិញខ្នាតយក្ស។ជាពិសេសរថយន្តដឹកដីនិងរថយន្តដឹកថ្មនិងខ្សាច់ជាដើមនោះបានធ្វើចរាចរណ៍ជារៀរាល់ថ្ងៃយប់ដោយរលូនដែលគេអះអាងថាសុទ្ធតែបានបង់លុយមុនឲ្យមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤​ គឺក្រុមមន្ត្រីអាចរកចំណូលក្រោមតុសម្រាប់ចែកគ្នាដាក់ហោប៉ៅគឺលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសនេះតែម្ដង​។ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ បានធ្វើការរិះគន់ដល់មន្ត្រីដែលឈរជើង ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ថាមិនបានយកចិត្តទុកដាក់ក្នុងការផាកពិន័យឬមានវិធានការផ្លូវច្បាប់ទៅរថយន្តដឹកល្មើសច្បាប់ឡើយ។ជារៀងរាល់ថ្ងៃយប់ តែងតែសង្កេតឃើញតៃកុងចុះបង់លុយរួចឆ្លងកាត់យ៉ាងរលូន។បើទោះបីដឹកផ្ទុកលើទម្ងន់កំណត់ក៏ដោយនោះ។ មហាជនបានប្រាប់ឱ្យដឹងថាសកម្មភាពរបស់កម្លាំងចម្រុះក្រោមការគ្រប់រួមមន្ត្រីសាធារណៈការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្តដឹកដីដឹកថ្មនិងដឹងទំនិញគ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិលេខ៤ប៉ុណ្ណោះ។ចំណែកការថែទាំជួលផ្លូវជាតិវិញហាក់គ្មានឃើញអ្វីគួឱ្យកត់សម្គាល់សោះ ខណៈផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣…

Read More

បុគ្គលនីណាក់នៅតែអំនួ​ត“​អញ​លើស​គេ​”

ជាទូទៅ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​តែងតែ​មាន​ចិត្ដ​ប្រកាន់​លើ​ភាព​ជា​ខ្លួនឯង ពិសេស​ប្រកាន់​មាំ​ថា​ខ្លួន​ពូកែ​, ខ្លាំង និង​ពិសេសមិន​តែ​ប៉ុណ្ណោះ​គេ​យល់​ថា​អញ​ពូកែ​ជាង​គេ​ខ្លាំង​ជាង​គេ​និង​ពិសេស​លើស​គេ​មិនមែន​ត្រឹម​តែ​ពូកែ ខ្លាំង​ និង​ពិសេស​ធម្មតា​ទេ​តែ​គឺ ​“​អញ​លើស​គេ​”​។អួត​ជា​លក្ខណៈ​របស់​ចិត្ត​ដែល​មោទនៈ​ប៉ោង​ជោរ​នឹង​គុណសម្បត្ដិ​ដែល​ខ្លួន​មាន​ហើយ​នៅ​មិន​សុខ​ចេះ​តែ​ចង់​អួត​គេ​ដើម្បី​ឲ្យ​គេ​សរសើរ​។ គេ​ច្រើន​បោះ​សម្ដី​ទៅ​មុន​ទង្វើ​​ឬ​មិន​ធ្វើ​អ្វី​​សោះ តែ​គេ​វ៉ូសវ៉ាស​និយាយ​យក​មុខ​មាត់​។ បើ​មាន​ត្រឹម​៥ គេ​អួត​ថា​គេ​មាន​ដល់​១០ ​ហើយ​មនុស្ស​បែប​នោះ​ច្រើន​តែ​យល់​ថា គេ​ពេញ​ហើយ គេ​ចេះ​គ្រប់​ហើយ គេ​គ្រាន់​បើ​ហើយ គេ​ល្អ​ហើយ ។ដូច្នេះ​គ្មាន​អ្វី​ចាំបាច់​ត្រូវ​​រៀន​បន្ថែម​ទៀត​ឡើយ​។ ​គេ​ថាបើ​តែ​រៀន​មិន​ឈប់​គឺ​មាន​តែ​ពួក​អាល្ងង់​ទើប​ត្រូវការ​រៀន​បន្ថែម​រហូត​មិន​ឈប់។ចំណែកឯ​ខ្លួន​គេ​វិញ​ចេះដឹង​ជាង​គេ​ហើយ គ្មាន​អ្វី​គួរ​រៀន​បន្ថែម​ទៀត​​ឡើយ​។​នេះ​ជា​អំនួត​ដែល​ប្រៀប​ដូចជា​ពពុះ​ទឹក គ្មាន​អ្វី​ពិតប្រាកដ​ឡើយ​គឺ​វា​បែក​ទៅ​វិញ​បន្ទាប់ពី​ឡើង​ពពុះ​បាន​មួយ​រយៈ​។មនុស្ស​កាន់តែ​មាន​អំនួត…

Read More

ប្រជាពលរដ្ឋមានការភ័យខ្លាចដោយហេតុថាមានវង់ល្បែងស៊ីសងធំៗកំពុងបើកឲ្យលេងយ៉ាង​ពេញបន្ទុក​ពិសេសល្បែងជល់មាន់​និងអាប៉ោង !

រតនគិរី៖ល្បីទៀតហើយសង្វៀនជល់មាន់មានបាញ់អាប៉ោងជាដើមនោះកំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ។ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុក គឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះហ្វុង-ជាងតន​​-មករា កំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ច ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តរតនគិរី ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងផ្នាល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ…

Read More

វង់ល្បែង​ស៊ីសង​នៅក្នុងខេ​ត្តត្បូងឃ្មុំកំពុងបើកលេ​ងយ៉ាងពេញបន្ទុកជល់មាន់និងអាប៉ោងលេងចាញ់លក់​​អស់​ទ្រព្យស​ម្បត្តិ​ដី​ធ្លី​​ជំពា​ក់​បំ​ណុល​ធ​នា​​គា​រវ័ន្តកនិ​​ងហិង្សាក្នុ​​ងគ្រួសារ

ត្បូងឃ្មុំ៖តើពិតទេលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោកបែនរ័ត្នមិនហ៊ានបង្រ្កាបល្បែងស៊ីសងទុកដាក់ខែមែនឬ?ផ្តើមចេញពីល្បែងស៊ីសងប្រជាពលរដ្ឋរអ៊ូរទាំមានការបើកល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះក្នុងខេត្តត្បូងឃ្មុំ។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន។ពិសេសល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តត្បូងឃ្មុំ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបហើយនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងសង្វៀនជល់មាន់ស្ថិតនៅចំណុចច្រកដូង៧ដើមស្ថិតក្នុងភូមិដា ឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំហើយឈ្មោះហេងនិងលឹមជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះតែម្តងនៅក្នុងនោះគេសង្កេតឃើញមានវង់ល្បែងដ៏ធំនេះកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីសំណាក់អភិបាលខេត្តត្បូងឃ្មុំលោកជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោកបែនរ័ត្ន។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាសង្វៀនជល់មាន់នេះ ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី៣០០០ដុល្លារ ទៅ៤០០០ដុល្លារនោះទេ។ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀតដោយសារតែការភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភព្រោះមានពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីនិងជំពាក់បំណុលធនាគារវ័ន្តកជុំទិសទៀតផង។ ដោយសារការព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គមដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទើបប្រជាពលរដ្ឋអំពាវនាវស្នើសុំឲ្យលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោកបែនរ័ត្ន ទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។ សូមជម្រាបជូនថានៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០…

Read More

អាជ្ញាធរខេត្តរងការរិះគន់ថាបានឃុបឃិតគ្នាអោយក្រុមឈ្មួញជីក​យកអាចម៍ដី​ក្នុងព្រែកលក់យកលុ​យចែកគ្នា 

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរាយការណ៍មកអង្គភាពយើងថាក្រុមឈ្មួញជីកកកាយយកអាចម៍ដីក្នុងព្រែក និងទំនងជាមានមន្ត្រីមួយចំនួននិងអាជ្ញាធរជួយជ្រោមជ្រែងបិទបាំងក្នុងការអោយក្រុមគ្រឿងចក្រអត់ច្បាប់ចូកជីកយកអាចម៍ដីលក់អោយប្រជាពលរដ្ឋយកលុយចែកគ្នាចាយក្រោមលេសផ្សេងៗ។ជាក់ស្តែងនៅស្រុកបរិបូរណ៌ឃុំឆ្នុកទ្រូឃើញមានក្រុមឈ្មួញឆ្លៀតឱកាសយកគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយ យកអាចម៍ដីក្នុងព្រែក ទៅលក់អោយឯកជនដោយជ្រោកក្រោមលេសស្ដារព្រែកស្ដារប្រឡាយឱ្យប្រជាពលរដ្ឋបើកបរកាណូតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងដីព្រែកជាប់ផ្លូវលេខ៥២ឃុំឆ្នុកទ្រូ)។ពលរដ្ឋរស់នៅឃុំឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ខេត្តកំពង់ឆ្នាំង​ បានបង្ហើបឲ្យដឹងថា ក្រុម​ឈ្មួញ​កំពុងជីក​ដឹកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យ មន្ទីរស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ស្ងាត់​​ដូចចោរលួចសេះ គ្មានការអើពើត្រួតពិនិត្យបន្តិចសោះ។​ទោះបី​ប្រជាពលរដ្ឋរាយការណ៍ឬ​រិះគន់​ក៏ដោយ ។ករណីឈ្មួញជីកយកអាចម៍ដីលក់អនាធិបតេយ្យនេះ សារព័ត៌មានយើងបានធ្វើការទំនាក់ទំនង ទៅកាន់លោកយឹម សារិនអភិបាលស្រុកបរិបូរណ៌ លោកថាគ្រឿងចក្រអត់ច្បាប់មែន!។ចំណែកលោក ដោក…

Read More