វិចារណកថា៖អំណាចទឹកលុយធើ្វឲ្យបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុនសែន​សាបដូចទឹកទន្លេគួរចាត់វិធានការទៅលើមេ​ឈ្មួញគង់ក្រឹង

បញ្ហា​ការដឹកឈើ​ប្រណីតត្រូវបាន​បណ្តាញ​ផ្សាយ​ព័ត៌​មាន​ក្នុងស្រុក​ផ្សាយស្ទើរតែ​ជារៀងរាល់ថ្ងៃទៅហើយបើ​ទោះបីជា​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បាន​​ចេញ​បទបញ្ជា​យ៉ាង​ហ្មឺងម៉ាត់ឱ្យ​បញ្ឈប់​ជំនួញ​ឈើ​ខុសច្បាប់ក៏ដោយ​ក៏​ពួកគេ​នៅតែ​ហ៊ាន​យ៉ាង​ព្រហើន​ជាទី​បំផុត ។​ក្រៅ​ពី​សេចក្តី​រាយ​ការណ៍​តាម​បណ្តាញ​ផ្សាយ​ព័ត៌មានក៏​មាន​របាយការណ៍​ស៊ើបអង្កេត នានា​របស់​សង្គមស៊ីវិល​ក៏ដូចជាសក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថាព្រៃឈើ​កម្ពុជានៅតែ​រង​ការបំផ្លិចបំផ្លាញ​រាល់ថ្ងៃដោយសារ​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើគង់ក្រឹង។ តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ខ្លាំងជាង​បទបញ្ជា​របស់ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុនសែន​យ៉ាង​ដូច្នេះ​ក៏ព្រោះតែ​អំណាច​លុយនិង​អំពើពុករលួយ​នោះ ។​ជាក់ស្តែង​ក្រុម​ឈ្មួញ​ឈើ​ប្រណីតៗ​ដែល​ត្រូវបានគេ​កាប់​ដោយ​ខុសច្បាប់​ចេញពីព្រៃត្រូវបាន​ពួក​ក្រុមឈ្មួញ​ដឹកជញ្ជូន​ជា​រៀង​រាល់ថ្ងៃ​និង​ប្រើគ្រប់​មធ្យោបាយ​ទៅ​លក់​ឱ្យ​ប្រ​ទេស​ជិតខាង។ ហើយ​ការដឹក​ដោយលួចលាក់​ដោយ​ប្រើប្រាស់​គ្រប់ មធ្យោបាយ​ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច​គឺជា​រឿង​មួយ។ ប៉ុន្តែ​ការដឹកជា​ចំហ​ដោយ​មាន​ការរៀបចំ​ជាបណ្តាញ​គឺជា​រឿង​មួយ​ដែល​សម្តែង​ពី​អំពើពុករលួយ​មួយ​ដែល​គ្មាន​ការ​ខ្លាចញញើតច្បាប់និង​នាយករដ្ឋមន្ត្រី​បន្តិច​ណា​សោះ! ។​ជារឿយៗ​គេសង្កេត​ឃើញ​សម​ត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ តាម​រថយន្ត​ទំនើបៗ​រថយន្ត​ពេទ្យ ឬ​រថយន្តក្រុង ជាដើម ។ ផ្ទុយ​ទៅ​វិញ​ជា​ទូទៅ​ឈើ​ដែល​សមត្ថកិច្ច ចាប់​បាន​ជា​ប្រភេទ​ឈើ​ដែល​ដឹក តាម​មធ្យោបាយ​រាយ​រងកំ​ប៉ិក កំប៉ុក​តែប៉ុណ្ណោះ ។…

Read More

​វិចារណកថា​៖ឧកញ៉ា​ខ្មូត ខ្មួត​ស៊ី​ឈើ​គង់ក្រឹង​ធើ្វឲ្យខូចឈ្មោះឧក​ញ៉ាប្រវត្តិសាស្រ្តរាជ​​រដ្ឋាភិបាលគួរពិចារ​ណាឡើង​វិញ

ដោយ៖ហ៊ុងហ្គា/ រដ្ឋាភិបាល​បាន​ចេញ​​​អនុក្រឹត្យ​ថ្មី​មួយ​កំណ​ត់​ពី​ចំនួន​ទឹកប្រាក់​​ធ្វើ​អំណោយ​ចូល​រដ្ឋ​លើស​ពី​ ៥០ ម៉ឺន​ដុល្លារ​ទើប​ទទួល​បាន​​ងារ​ជា​ឧកញ៉ា​ដោយ​ទឹកប្រា​ក់​នេះ​មាន​​ចំនួន​កើនឡើង​​ប្រាំ​ដង​បើ​ប្រៀបធៀប​ជាមួយ​នឹង​អនុក្រឹត្យ​ចាស់ ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​ដែ​ល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​រហូត​ដល់​​ជាង ៧០០ ​នាក់​។ រដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​ ២០១៧ បាន​​ចេញ​អនុក្រឹត្យ​មួយ​កែសម្រួល​លើ​ចំណុច​ ១ ត្រង់​មាត្រា ២ នៃ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ​…

Read More