សេដ្ឋកិច្ច

លទ្ធផលនៃកា​រនាំចេញកសិផល​កម្ពុជា​ទៅកា​​ន់គោ​លដៅ៩​០ប្រទេស​ក្នុងរ​យៈពេល៩ខែ​ឆ្នាំ២​០២​១

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន ដែលក្នុងនេះការនាំចេញទៅកាន់៖ ១. ប្រទេសវៀតណាម មានចំនួន…

Read More

សម្ដេច​ហ៊ុន​សែនប្រកា​សឧបត្ថម្ភថវិកាដល់ក្រុម​កីឡាបាល់ទាត់​ជ​ម្រើសជា​តិ​កម្ពុជាចំនួ​ន១០ម៉ឺន​ដុល្លារ

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឧបត្ថម្ភថវិកាដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាចំនួន១០ម៉ឺនដុល្លារអាមេរិកដែលទទួលបានទទួលជ័យជម្នះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិកក្នុងជំនួបជើងទី២កាលពីរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នោះ។សម្តេចហ៊ុនសែននៅលើផេកផ្លូវការ នាថ្ងៃទី១៣ខែតុលាឆ្នាំ២០២១បានរៀបរាប់ថា«ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិកក្នុងជំនួបជើងទី២នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែននិងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០ ០០០ ដុល្លារអាមេរិក ដើម្បីជាការលើកទឹកចិត្ត។ សម្ដេចបញ្ជាក់ថា ថវិកានេះសូមទទួលពីឯកឧត្តមសៅសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។សម្ដេចក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។…

Read More

របាយការណ៍ស្ដីពីស្ថានភាពនៃការ​នាំចេញកសិ​ផលក្នុងរយៈ​ពេល៩ខែឆ្នាំ២​០២១

លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨%…

Read More

លទ្ធផលពនៃកា​រនាំចេញកសិ​ផលក្នុងរយៈ​ពេល៨​ខែឆ្នាំ២០២១

ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២…

Read More

រដ្ឋមន្រ្តីវេ​ងសាខុន៖ខ្ញុំពិត​មានក្តីសោមនស្សរីករា​យជាពន់ពេកនិងមានក្តីមោទនភាពជាតិខ្ពស់​ដែលមា​នប្រមុខរាជរដ្ឋាភិ​បាលដឹកនាំ​ដោយសម្តេចតេជោហ៊ុនសែនបានយល់ដឹងខ្ពស់ពីប​ញ្ហាហានីភ័យ​និងភា​ពចាំ​បាច់នៃការអភិវឌ្ឍវិ​ស័យកសិ​កម្ម

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខ្ញុំពិតមានក្តីសោមនស្សរីករាយជាពន់ពេក និងមានក្តីមោទនភាពជាតិខ្ពស់ ដែលមានប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ដឹងខ្ពស់ពីបញ្ហាហានីភ័យ និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យកសិកម្ម ក្នុងដំណាក់កាលថ្មីនេះ ដោយបានផ្តល់ជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំណែនាំដល់គ្រប់អង្គភាពក្រោមឱវាទធ្វើការបណ្តុះបណ្តាលបញ្ចូលបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្មវិធីសិក្សា អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុនដាំដុះ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ…

Read More

ក្រសួង​ក​សិកម្មបង្ហាញពីវឌ្ឍន​ភាពនៃ​ការអនុវត្តគម្រោង“ការអង្កេតតាមដានរុយចោះផ្លែឈើ​និងវិធាន​​ការកម្ចាត់ដោ​យប្រើវិធា​នចម្រុះគ្រ​ប់គ្រង​ដំណាំ ”

រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និង បន្លែយ៉ាងធ្ងន់ធ្ងរ។សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបាននិងកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃប្រភេទនេះជានិច្ចកាលត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី…

Read More

ការជំរុញ​ផលិតកម្មក​សិកម្មក្នុង​ស្រុក

ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ដែលជាស្បៀងគោលមានដូចជា៖ដំណាំស្រូវ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែចាត់ទុកថាជាអាទិភាពចំបងដែលត្រូវតែខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវដើម្បីចូលរួមទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាព តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពដាំដុះ និងចិញ្ចឹមតាមគ្រប់រូបភាព បង្កើនប្រាក់ចំណូលបង្កើតការងារនៅមូលដ្ឋានផ្ទាល់ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី…

Read More

វឌ្ឍនភាពនៃការ​ដាំឈើជាលក្ខណៈ​ឧស្សាហ​កម្មរប​​ស់ក្រុមហ៊ុន​ខេម៉ា​ហ្គ្រាអ៊ិនវេមេ​ន​គ្រុបនៅ​កម្ពុជា

ការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញធ្វើឲ្យសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយះកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានខិតខំធ្វើកិច្ចការជាច្រើនតាមគ្រប់រូបភាពរួមមាន ការជំរុញការអភិវឌ្ឍន៍ចម្ការឈើដាំទាំងរដ្ឋ ឯកជន និងដៃគូសហការដាំឈើឯកជន-រដ្ឋ រួមទាំងកម្មវិធីលើកទឹកចិត្តនានាដល់អ្នកវិនិយោគថែមទាំងបានផ្សព្វផ្សាយទូលំទូលាយដល់វិស័យឯកជន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ ឬបុគ្គលជាលក្ខណៈគ្រួសារ ឱ្យមានការចាប់អារម្មណ៍ខ្ពស់ទៅលើការវិនិយោគលើការដាំឈើ ព្រមទាំងផ្តល់នូវការធានាសិទ្ធិ ទាំងការដាំឈើ…

Read More

ក្រសួង​ក​សិកម្មបង្ហាញ​លទ្ធផលការងា​របង្កបង្កើន​ផ​​​លដំ​ណាំរ​ដូវវស្សាឆ្នាំ២០​២១​គិ​តម​កត្រឹមថ្ងៃទី១៩​ខែ​សី​ហា

I.ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ ១-ការងារដាំដុះ៖ ក-លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦ ២៦១ហ.ត ស្មើនឹង ០,៦០% និងដោយគ្រឿងយន្តចំនួន ២ ៦៨៤ ៩២៨ហ.ត ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩…

Read More

រដ្ឋមន្រ្តី​វេងសាខុ​នបង្ហាញលទ្ធផលនៃគម្រោ​ង​ស្រាវជ្រាវស្តីពី“​បសិដ្ឋកម្មពូជស្រូ​វក្រអូបមិ​នប្រកាន់​រដូវ”

ស្រូវក្រអូបដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។ ការនាំចេញអង្ករក្រអូបមានចំនួន៥៦,៦% នៃការនាំចេញផលិតអង្ករសរុបនៅឆ្នាំ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារអន្តរជាតិ។ នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រណីតប្រពៃណីស្ទើរតែទាំងអស់វេទរសទៅនឹងពន្លឺ (ប្រកាន់រដូវ) ដែលអាចឲ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំ នៅរដូវវស្សា។ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ស្រាវជ្រាវរកពូជស្រូវក្រអូបប្រណីត បង្កើនការដាំដុះនៅក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់រដូវ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប ដែលអវេទរសទៅនឹងពន្លឺ…

Read More