ឃើញយ៉ាងម៉េច…!ថាអ៊ីចឹង…!

ដោយ៖ពុតសាម៉ាត់/ ល្បែងស៊ីសងជាពិសេសគ្រឿងញៀននៅ​​រាជធានីភ្នំពេញកំពុងធើ្វប៉ះពាល់ដល់សន្តិសុខជាតិបើគ្មានអំពើពុករលួយជាប្រព័ន្ធក៏ល្បែងភ្នាល់ស៊ីសងនៅក្រុងភ្នំពេញម្ដុំចំណុចភូមិថ្មគោលចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកជាន់ចំងាយ២០០ម៉ែត្រពីសា​​លាស្ថិតនៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រជិតវត្តដែលមានមេការឈ្មោះម៉ាប់,ស្វិតនិងធារត់ការសូកប៉ាន់ តាំងពី អាជ្ញាធរ និងសមត្ថកិច្ច​រាជធានីភ្នំពេញ ទើ​បអភិបាលនិងស្នងការ​នគរបាល រួមទាំ​ង មេកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បិទភ្នែក ធ្វើមិនឃើញ ។គេសង្កេតឃើញថានៅតែបន្តសកម្មភាពមិ​​នមា​នកា​រ​បង្ក្រាប​បើទោះសារព័ត៌មានយើង ក៍ដូចជា​សា​រព័ត៌មានក្នុងស្រុក បានចេញផ្សាយជា​បន្ត​បន្ទាប់​ក្រុម អ្នក​លេ​ងល្បែងទាំងនោះកាន់កាំភ្លើងគ្រប់ដៃជិះរថយន្តសេរីទំនើប​​​​ៗមកលេងល្បែងនៅទីនោះ។សេចក្ដីរាយការណ៍​​អះអា​ងថាក្រុម​អ្នកញៀនល្បែងស៊ីសងភ្នាល់និងមានអ្នកចែកចាយថ្នាំញៀនកំ​ពុងប្រមូលផ្ដុំគ្នាលេងនៅទីនោះក្នុងភូមិសាស្ត្រខា​ងលើនេះភ្លូកទឹ​កភ្លូក​​ដី​។ប្រជាពលរដ្ឋនៅទីនោះអះអាងថាឃើញ​មានក្រុ​​មអ្នកលេងល្បែងមកពីគ្រប់ទិ​សទីបណ្តាខេត្តយ៉ាងច្រើន​កុះករជារៀងរា​ល់​​ថ្ងៃតែពុំឃើ​ញមានការទប់ស្កាត់ពីសំណាក់​អាជ្ញាធរនិ​ងសម​ត្ថកិច្ចឡើយ​​។ប្រជាពល​រដ្ឋបានសម្ដែងនូវ​ការព្រួយ​បារម្ភបន្ទាប់ពីមាន​ល្បែងស៊ី​សងទាំង​នេះខ្លាចកើ​តមាននូវបាតុភូត​ជាច្រើ​ន​ដូចជាចោរកម្មនិងអំពើហិង្សាដែលផ្ដើមចេ​ញពីប្រ​ជាពល​រដ្ឋ​មួយចំនួនងប់ងុលល្បែង​នេះ​រហូតខ្ចីបុលគេ ​លក់ទ្រព្យសម្បត្តិ ​បញ្ចាំ ។ហើយអាចឈានដល់កើតអំពើហិង្សាក្នុងគ្រួ​សារ​ថែមទៀ​តផង។ពលរដ្ឋម្នាក់រស់​នៅសង្កាត់​ចោមចៅ៣បាននិយា​យថា​ បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅព្រងើយ​កន្តើយមិន​ចាត់វិ​ធានការ​ករណីនេះទេ នឹងប៉ះពាល់ជី​វភាពរស់​នៅរប​ស់ប្រជាពលរដ្ឋធ្ងន់​ធ្ងរមិនខានឡើយ​​។ប្រជាពលរដ្ឋតាំងពីមានល្បែង​នេះពួ​​​កគាត់បាន​រិះ​គន់​ថា​…

Read More

ឃើញយ៉ាង​ម៉េច!…ថាអ៊ីចឹង…! ​

ដោយ៖ពុតសាម៉ាត់/ ផ្លូវជាយ៉ាងច្រើនខ្សែក្នុងរាជធានីភ្នំពេញកំពុ​ងអ​ភិវឌ្ឍន៏ទៅ​ជាដង្ហុកជ្រៅៗបង្កទៅជាឃាតករសម្លាប់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវខណៈ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ជាមន្រ្តីគ្រាប់ល្ពៅគួរតែវះកាត់។ទីតាំងដែល​បង្កគ្រោះថ្នា​ក់ដល់ប្រជាពលរដ្ឋស្ថិតនៅ​ទល់មុខក្លិប​កំសាន្ត កា​ហ្សា តាម​​បណ្តោ​យ​ផ្លូវ​លេខ​៤៧រហូតដល់ក្រ​សួងកិច្ចការនារី​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញនិងផ្លូវជាតិលេខ៥ទល់មុខឃ្លាំងសាំ​ងSokimex៕