ពីនេះ…!ពីនោះ…!

ដោយ៖ពុតសាម៉ាត់/ #តើមានមន្ត្រីពុករលួយប៉ុន្មាននាក់នៅពីក្រោយសកម្មភាពដឹកឈើប្រណិតរបស់មេ​ឈ្មួញ​គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​មាន​ងារ​ជា​ឧកញ៉ា​លក់ឆ្លងដែនទៅប្រទេសវៀតណាមឡើងកក្រើកសមត្ថកិច្ចខណៈដល់ខែមានកញ្ចប់អង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតជាបន្ទាន់?។ #បន្ទាប់ពីលោកសថេតស្នងការរាជធានីភ្នំពេញបញ្ជាឲ្យចាត់វិធានការបង្រ្កាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទូទាំងក្រុងភ្នំពេញ។គេសង្កេតឃើញល្បែងស៊ីសងនៅតែរីកដូចផ្សិតនៅរាជធានីភ្នំពេញ។ជាក់ស្តែងមា​ន​ល្បែងស៊ីសង​គ្រប់​ប្រភេទ កំ​ពុ​ង​ដំណើការ​យ៉ាងសកម្ម​ ដោយ​ជ្រក​ក្រោម​ស្លាក​សេវាទទួលប្រាក់តិភោគដោយអនុប្បទាន(ទ​ទួលបញ្ចាំ)(ពីមុនជ្រក​ក្រោមរូបភាព​ទីតាំង Internet cafe ឬ​ណេ​​ត​​២៤​ម៉ោង )និង​មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ក្លិប​កំសាន្ត កា​ហ្សា តាម​​បណ្តោ​យ​ផ្លូវ​លេខ​៤៧ ​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ ​ដែល​ការបង្កើន​សកម្ម​ភាព​បា​ន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដីប្រកាស របស់លោកសថេត ដែលថា នឹង​ប្រើ​កណ្ដាប់ដៃ​ដែក​ ​ដើម្បី​បង្ក្រាប​រាល់​ល្បែងស៊ីសង​ក្នុង​ក្រុង​នោះ​។ទីតាំង​ល្បែងស៊ីសង​…

Read More

ពីនេះ…!ពីនោះ…!

ដោយ៖ពុតសាម៉ាត់/ #ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅ​​៣ខណ្ឌពោធិ៏សែនជ័យអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញចាត់វិធានការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនដែលកើតឡើង​នៅ​ចំណុចភូមិថ្មគោលចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកជាន់ចំងាយ២០០ម៉ែត្រពីសា​លាស្ថិតនៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រជិតវត្តដែលមានមេការឈ្មោះម៉ាប់,ស្វិតនិងធាទីតាំងល្បែងនេះគឺជា​ប្រភពចំណូល​របស់មន្ត្រី​អាជ្ញាធរ​និង​ស​មត្ថកិច្ច​ពាក់ព័ន្ធ​ មួយចំនួន​ដែល​គិតគូរ​តែ​ពី​រឿង​ ផលប្រយោជន៍ផ្ទាល់ខ្លួនហើយបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំងថែមទៀតខណៈល្បែងស៊ីសងគ្រប់ប្រភេទនេះចាប់ដំណើរកា​រដោយរលូនចាប់ពីម៉ោង១រសៀលទៅជារៀងរាល់ថៃ្ងដោយគ្មានរំខានពីសមត្ថកិច្ចពាក់ព័ន្ធ។ #ជំនួញឈើប្រណិតរបស់មេឈ្មួញគង់ក្រឹងដឹកឡើងកក្រើកខណៈជាប្រភពចំណូលរបស់សមត្ថកិច្ចខេត្តក្រចេះនិងបង្កឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់រាល់ថៃ្ង។ #ផ្លូវថ្នល់រាជធានីភ្នំពេញស្ទើរខូចទាំងស្រុងខណៈលោកសាំពិសិដ្ឋប្រធានមន្ទីររាជធានីភ្នំពេញចាក់ស្តើងស៊ីក្រាស់។ #សមត្ថកិច្ចរាជធានីភ្នំពេញរងការរិះគន់ខណៈចរាចរល្បែងភ្នាល់បាល់រីកដូចផ្សិតនៅតាមហាងកាហ្វេ។ #ខេត្តព្រះសីហ​នុកាស៊ីណូមិនក្រោម៣០កន្លែង​កើតឡើង​យ៉ាង​រា​លដាលធើ្វឲ្យប្រជាព​លរដ្ឋបារម្ភ​ពីបញ្ហាសន្តិសុខ។ #បច្ចុប្បន្ននេះមានក្រុហ៊ុនលក់អចលនទ្រព្យមួយចំនួនអត់មានអាជ្ញាប័ណ្ណបានកំពុងធ្វើការផ្សព្វផ្សាយលក់ដីឡូត៍តាមរយៈអនឡាញជាពិសេសនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយគ្មានអាជ្ញាប័ណ្ណនិងមិនមានអ្នកទទួលខុសត្រូវដែលអាចធ្វើអោយពួកគេបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់បានគ្រប់ពេលវេលា។​ #សមត្ថកិច្ចក្រុងភ្នំពេញរងការរិះគន់ពីប្រជាពលរដ្ឋខណៈចាប់ម៉ូតូល្មើសច្បាប់ចរាចរណ៏មិនពាក់មួក(បទលហុ)ចាប់បោះឡើងរថយន្តយកទៅកន្លែងមើលតែបទល្មើសព្រហ្មទណ្ឌ។