អត្ថាធិប្បាយថៃ្ងនេះ៖ខួប​​​២​​ធ្នូ​​​​ជាទ្រឹស្តី​«ទីណា​​មាន​ការ​ជិះ​ជាន់ទីនោះ​​មា​ន​ការ​​រើ​បង្រះ»

ដោយ៖ហ៊ុងហ្គា/ ២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១៨​​ជា​ខួប​​ទី​៤០ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​ រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​ ​បាន​​​ទទួល​​ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​ ​មករា​​១៩៧៩។​​៤០ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ ​​ការ​​រម្លឹក​​ខួប​​ថ្ងៃ​ ​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​រក​​ក្តី​​វិនាស​​អន្តរាយ។​ ​តើ​​ថ្ងៃ​​២​​ធ្នូ​​ឆ្នាំ​​១៩៧៨​​គួរ​​តែ​​ជា​​ចលនា​​បដិវត្តន៍​​បង្ហូរ​​ឈាម​​ចុង​ក្រោយ​​សម្រាប់​​ប្រទេស​​កម្ពុជា​​ដែរ​​ឬ​​ទេ? ​​គណបក្ស​​​​ប្រជាជន​​កម្ពុជា​ដែល​​កំពុង​​កាន់​​អំណាច​​បាន​​ប្រារព្ធ​​ពិធី​​យ៉ាង​​អធិក​​អធម​​ដើម្បី​​រម្លឹក​​ខួប​៤០​​ឆ្នាំ​​នៃ​​ថ្ងៃ​​ទី​​២​ធ្នូ​នៅថ្ងៃ​អាទិត្យ​នេះ។ ​២ធ្នូ​១៩៧៨​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​បាន​សាប​​ព្រោះ​របប​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​ «ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​មាន​ការ​រើ​បង្រះ» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវ ​ដ៏មហា​ប្រល័យ​ ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើក​ដំបូង​ទេ​សម្រាប់​ប្រទេស​កម្ពុជា​…

Read More