កំណាព្យ

កំណាព្យ៖ជួបស្រ​ល់នួន​នាងនៅភ្នំពេញ

#បងជាអ្នកព័ត៌មាន​ ជួបស្រល់នួននាងនៅភ្នំពេញនៃកម្ពុជា ទីក្រុងជាកេរ្តិ៍ដូនពេញមហិមា ក្លាយជាសួគ៌ាដ៏ស្រស់ផូរផង់។ #អូននាំបងដើរមានទាបមានខ្ពស់ វិថីទាំងអស់មានតូចមានធំ មានស្ពានអាកាសរចនាផូរផង់ សម្រេចបំណងប្រជាពិតៗ។ #សម័យតេជោធម្មពោធិចក្រី​ ភ្នំពេញបានក្លាយជាទីក្រុងតុសិដ្ឋ ទីក្រុងនយោបាយសេដ្ឋកិច្ចពិតៗ ភ្នំពេញប្រាកដក្រុងកម្ពុជាថ្មី។ #ភ្នំពេញឈ្មោះល្បីពេញលោកា ប្រសិទ្ធនាមថាគុជបូរី ជាតិសាសន៍ធំតូចបានភ្ជាប់មេត្រី តែងនឹកអាល័យស្រីថៃ្លជានិច្ច៕ ដោយ៖ពុតសាម៉ាត់អ្នកកាសែតស្រុកស្រែ  

កំណាព្យ៖«បេះដូង​បងជាអ្នកក្រ​សែតស្រុកស្រែ​សម្រាប់អូន»

#បងជាអ្នកក្រសែតស្រុកស្រែណាស្រស់ពិសី បងនឹងស្រដីប្រាប់ដល់ជីវា អំពីដួងចិត្តដែលបងស្នេហា លើស្រស់ធីតាគ្មានថ្ងៃកែប្រែ ។ #ក្នុងបេះដូងបងមានតែរូបស្រី គឺគ្មានអ្នកថ្មីទេណាម្ចាស់ស្នេហ៍ អូនជាគ្រាប់ពេជ្រដែលបងប៉ងថែ យូរឆ្នាំយូរខែហើយមាសថ្លៃ ។ #បេះដូងបងមួយមិនឲ្យអ្នកណា យកទៅប្រហារចោលទេចរណៃ គឺមានតែអូនជាអ្នកកែច្នៃ ច្រៀកងៀតឬខ្វៃតាមអូនត្រូវការ ។ #ទោះបេះដូងបងជាអ្នកក្រសែតស្រុកស្រែ វាសុទ្ធល្អឥតមានមុសា មិនក្លែងបន្លំបំភ្លៃជីវា បេះដូងនេះណាជាបេះដូងពិត ។…

Read More