ប្រវត្តិសាស្រ្ត

រឿងរាជកុល​នាងរំសាយសក់

កាលពីយូរលង់ណាស់មកហើយកាលណោះប្រទេសកម្ពុជាសព្វថ្ងៃឋិតនៅក្រោមលំហសមុទ្រនៅឡើយ។ ដោយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រ។មាននារីម្នាក់ឈ្មោះនាងសុវណ្ណមសារស់នៅក្បែរមាត់សមុទ្រ(តាមជួរភ្នំដងរែកសព្វថ្ងៃ)នាងបានរើសពងសត្វមួយធំចម្លែកយកទៅទុកភ្ញាស់មើលថាជាសត្វអ្វី។លុះពងនោះញាស់ក៏ចេញជាកូនក្រពើមួយនាងក៏ចិញ្ចឹមបីបាច់ទុកស្មើនឹងកូនបង្កើតដោយសន្មត់ឈ្មោះអោយវាថាអាធនហើយក្រពើនោះឆាប់ធំលូតលាស់រហ័សណាស់ហើយគោរពនិងចេះស្តាប់បង្គាប់នាងសុវណ្ណមសាទុកដូចជាម៉ែ។សម័យថ្ងៃមួយមានរាជបុត្រានៃស្តេចផែនដីមួយអង្គនាមចៅរាជកុលមកស្វែងរករៀនមន្តវិជ្ជាការពីសំណាក់តាបសមុនីឥសីនៅតាមព្រៃភ្នំក្បែរលំនៅនាងសុវណ្ណមសាព្រះអង្គក៏លង់ស្នេហ៍នឹងនាងហើយនាងក៏ស្រឡាញ់ព្រះអង្គវិញដែរ។លុះកន្លងក្រោយមកពេលព្រះអង្គរៀនចប់សព្វគ្រប់ចំណេះវិជ្ជាហើយក៏លាតាបសជាគ្រូនិងនាងសុវណ្ណមសាជាគូស្នេហ៍ត្រឡប់ទៅនគរវិញ ដោយសន្យាថានឹងវិលវិញជាមួយបណ្ណាការចូលស្តីដណ្តឹងនាងតាមច្បាប់ប្រពៃណី។ ពេលត្រឡប់ទៅដល់នគរវិញ មាតាបិតាព្រះអង្គក៏រៀបចំផ្សំផ្គុំព្រះអង្គនិងព្រះនាងរំសាយសក់ដែលជាបុត្រីរបស់ស្តេចត្រាញ់នៅខេត្តច័ន្ទបូរី(ខេត្ត ចាន់តាប៊ូរីប្រទេសថៃសព្វថ្ងៃ) ហើយក៏រៀបចំកំណត់វេលាដើម្បីទៅចូលដណ្តឹងព្រះនាងតាមរាជបវេណី ដោយចាត់ចែងមានសំពៅដ៏ធំមួយផ្ទុកពេញដោយគ្រឿងបណ្ណាការ មានមាសពេជ្រ កែវកងពិទូរ្យសូរកាន សំពត់សូត្រ អាវសាវស្បៃ វង់ភ្លេង វង់ល្ខោនទុកលេងកំដរតាមផ្លូវនិងផ្កាស្លាទុករៀបចំពិធីមង្គលការ ដោយមានរៀបចំម្ហូបស្បៀងអាហារបរិបូណ៌ឥតខ្វះចន្លោះដូចជាមាន់ទាទាំងទ្រុងៗបន្លែបង្ការ ជាដើម។ល។ ដល់វេលាត្រូវចេញដំណើរ ព្រះមាតាព្រះបិតា ចៅរាជកុល រួមដំណើរដោយក្រុមបរោហិត…

Read More

ប្រវត្តិចៅព​ញាសួគ៌ាលោក​ពេជ្រឬលោ​កតាមឿង

ចៅពញាសួគ៌ាលោកពេជ្រឬលោកតាមឿងគឺជាស្ដេចត្រាញ់និងជាចៅហ្វាយស្រុកខែត្រពោធិសាត់។ ដំបូងលោកគឺជាមេស្មឹងនៅភ្នំក្រវាញហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀមនិងពេលត្រឡប់មកវិញបានទៅប្រហារសម្លាប់ចៅពញាសួគ៌ាលោកខាងព្រះស្ដេចកនចោល។ ក្រោយពីនោះមកចៅហ្វាកៅនិងចៅពញាចក្រីកែវបានឡោមព័ទ្ធបន្ទាយមានជ័យនៅឯខែត្រពោធិសាត់ លោកតាមឿងបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោចក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ក្នុងគ.ស១៥៤៩។ ក្រោយពីលោកអនិច្ចកម្មទៅមានមេស្មឹងម្នាក់ស្នងរូបលោកទាក់ទងជាមួយព្រះបាទចន្ទរាជាមេស្មឹងនោះមានឈ្មោះថា ពញាចន្ទហើយក៏ត្រូវជាមិត្ររបស់លោកតាមឿងដែរ។កាលដែល​ស្ដេច​កន​ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទហើយ​ឡើង​សោយរាជ្យ​នោះរាជវង្សានុវង្ស​ត្រូវបាន​បែកបាក់។ ក្នុង​នោះ​ស្ដេច​ពញា​ច័ន្ទ​រាជាបុត្រ​ព្រះ​ធម្ម​រាជា​ក៏​បាន​ភៀស​ព្រះ​កាយ​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​សៀម។ដោយ​ក្ដៅក្រហាយ​នឹង​ស្ដេច​កន​ពេក៧​ឆ្នាំ​ក្រោយមកព្រះ​បាទចន្ទ​រាជាក៏បានប្រើ​ឧបាយកល​បោក​ស្ដេច​សៀមយក​បាន​កងទ័ព​សៀមចំនួន​៥.០០០​នាក់និង​ស្បៀង​គ្រប់គ្រាន់​នាំ​ចូល​មក​ស្រុក​ខ្មែរ​វិញឮដំណឹងដូច្នេះនៅពេលដែលព្រះបាទច័ន្ទរាជាទ្រង់យោងមកដល់ខេត្តបាត់ដំបង ចៅហ្វាយខេត្តបាត់ដំបងបាន​ថ្វាយ​ទាហាននិង​ការ​គាំទ្រ​ទាំងស្រុងនៅ​ទូ​ទាំង​ខេត្ត។ពេលព្រះអង្គចន្ទរាជាមក​ដល់ខេត្ត​ពោធិសាត់ ចៅហ្វាយខេត្តពោធិសាត់ហាក់បីដូចជាមិនគាំទ្រ​រឹងទទឹង​នឹងអង្គចន្ទរាជាជាខ្លាំងខណៈនោះចៅហ្វាយខេត្តរូបនេះក៏បានរាយការណ៍​សុំ​ជំនួយ​ពី​ស្ដេច​កនប្រឆាំងនឹងព្រះចន្ទរាជា ​ទើបជាហេតុនាំឲ្យ​ពញា​មឿងដែល​ជា​មេ​ស្មឹង​មានចិត្ត​ស្មោះស្ម័គ្រ​នឹង​​អង្គ​ច័ន្ទ​រាជា​បានរៀប​គម្រោង​វាយឆ្មក់និង​សម្លាប់​ចៅហ្វាយខេត្តពោធិសាត់រួច​បញ្ចុះបញ្ចូលឲ្យ​ប្រជារាស្ត្រ​ក្នុង​ខេត្តពោធិសាត់ចុះចូលនឹងព្រះអង្គចន្ទរាជា ក្រៅពីនោះលោកពញ្ញាមឿងក៏បាន​ថ្វាយ​សេះដំរី​ជា​ច្រើន​ដល់​ព្រះ​អង្គចន្ទរាជា​សម្រាប់​ធ្វើសឹកសង្រ្គាមថែមទៀត​ផង។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ចន្ទរាជា​តែងតាំងពញ្ញាមឿងជា«ចៅពញា​សួគ៌ា​លោកតាមឿង​»ឲ្យធ្វើជា​ចៅហ្វាយខេត្ត​ពោធិសាត់​និង​ជា​មេទ័ពសម្រេច​កិច្ចការរបស់ព្រះ​រាជា​គ្រប់​ប្រការ​។រីឯ​កូនៗ​របស់​តា​មឿង​៤​នាក់​ទៀត​ក៏​សុទ្ធតែ​ទទួល​ឋានន្តរ​ស័​ក្កិ​ខ្ពង់ខ្ពស់​ជា​ចៅពញាមាន​មុខ​នាទីផ្សេង​ៗ​គ្នា។កាលបើឮដំណឹងដូច្នេះស្ដេច​កន​ដែលជាស្តេចជ្រែករាជ្យបាន​ចាត់តាំង​ឲ្យ​លើកទ័ព​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​ដើម្បី​វាយ​កម្ទេច​ទ័ព​របស់​ព្រះ​អង្គ​ចន្ទ​រាជា​ដែល​ទើបនឹង​កេណ្ឌបានថ្មី​ៗ។ ទ័ព​ស្ដេច​កន​លើក​ទៅ​ដល់​ខេត្ត​ក្រគរ ស្រុក​ក្រគរក៏​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ព្រះ​អង្គ​ច័ន្ទ​រាជាដែល​មាន​តា​មឿងជាអ្នក​ដឹកនាំ។ ឃើញ​ស្ដេច​កន​លើកទ័ព​ទៅ​ច្រើន​ដូច្នេះលោកតា​មឿ​ងក៏​បាន​បញ្ជា​ទ័ព​ដកថយ​ចូល​បន្ទាយ​វិញ​ទាំងអស់​ដើម្បី​ទប់ទល់។ ភ្លាមនោះ​ស្ដេច​កន​បានបញ្ជាឲ្យចៅហ្វាកៅនិង ចៅពញាចក្រីកែវលើកទ័ពប្រមាណ១០​ម៉ឺន​នាក់បញ្ចូន​ទៅឲ្យរុំ​ព័ទ្ធ​បន្ទាយ​របស់​ព្រះ​អង្គ​ចន្ទ​រាជា​នៅ​ឃុំ​បាក់​នឹម(បន្ទាយ​ជ័យ) ដែលនៅក្នុងបន្ទាយនោះមានកងទ័ព​តែ​២​ម៉ឺន​នាក់ប៉ុណ្ណោះ។ ស្តេចកនបានព័ទ្ធបន្ទាយនេះអស់​រយៈពេល​១២​ខែបាន​ធ្វើ​ឲ្យ​ហោច​ស្បៀងនៅក្នុងបន្ទាយព្រះអង្គចន្ទរាជាជាខ្លាំងព្រោះ​ពុំ​អាច​ចេញ​ទៅ​រក​ស្បៀង​និង​ពុំ​អាច​វាយ​ទំលាយ​របាំង​ហ៊ុម​ព័ទ្ធរបស់ស្តេចកន​បាន។ ភ្លាមនោះ​ពញា​សួគ៌ាលោកតា​មឿងបាន​ផុសគំនិត​សុំ​ព្រះ​អង្គ​ចន្ទ​ធ្វើ​ពិធី​ពលី​ជីវិត​ទៅ​កេណ្ឌ​ពល​ទ័ព​ខ្មោច​ឱ្យ​ជួយ។ជ្រាបដូច្នេះព្រះអង្គចន្ទមានការសោកស្តាយជាខ្លាំង…

Read More