តាមប្រភពពីប្រជាពលនេសាទបទល្មើសនេសាទល្មើសច្បាប់ប្រភេទឆ្នុកកំពុងតែកក្រើកលើផ្ទៃទឹក។ប្រជានេសាទនៅស្រុកជីក្រែងខេត្តសៀមរាបបានឲ្យដឹងថាសព្វថ្ងៃនៅចំណុចភូមិសាស្ត្រ (ព្រែកមាត់ខ្លា)(ព្រែកប៉ាលហាល)(ព្រែកគងមាស)(ព្រែកថ្នឹង)(ព្រែកដីក្រហម)ស្ថិតក្នុង ស្រុកជីក្រែងខេត្តសៀមរាបយ៉ាងអានាធិតេយ្យនៅក្នុងភូមិសាស្ត្រទឹកដីស្រុកនេះ។បទល្មើសជលផលទាំងនេះមានការសង្ស័យថាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់មន្រ្តីជំនាញទើបមិនមានការបង្រ្កាប។ប្រជានេសាទរាយមងចងសន្ទួចនិយាយថាទាំងមន្ត្រីអាជ្ញាធរភូមិ.ឃុំមន្ត្រីសហគមន៍មន្ត្រីជំនាញនិងសមត្ថកិច្ចស្រុកខេត្តមួយចំនួនតូចដែរបាននាំគ្នាសំរុកប្រមូលលុយពីការដាក់បទល្មើសយ៉ាងអានាធិបតេយ្យព្រោងព្រាតដូចភ្លើងបណ្ដែតប្រទីតនៅពេលយប់ដែលពន្លឺអំពូលឆ្នុកនេះត្រូវបានគេដាក់ពង្រាយពាសពេញមើលដូចទីក្រុងបណ្ដែតលើផ្ទៃទឹកទន្លេសាប។បើយោងតាមប្រភពពីអ្នកធ្លាប់រត់ការប្រមូលលុយពីអ្នកដាក់ឆ្នុកបានបង្ហើបឲ្យដឹងថាមន្រ្តីជំនាញអាចប្រមូលលុយពីបទល្មើសនេសាទក្នុងរដូវបិទពិសេសអ្នកដាក់ឆ្នុកក្នុងមួយរដូវៗរាប់រយលានរៀលនេះមិនមែនទើបតែមួយឆ្នាំនេះទេគឺកើតឡើងជារៀងរាល់ឆ្នាំបង្កវិនាសកម្មធនធានមច្ឆជាតិស្ទើរតែផុតពូជ។ទោះបីជាយ៉ាងណាក៏ដោយអង្គភាពយើងនាព្រឹកថៃ្ង១ខែវិច្ឆិកាបានទំនាក់ទំនងទៅនាយខណ្ឌជលផលដែលទើបតែឡើងកាន់តំណែងថ្មីខេត្តសៀមរាបដែរតែមិនអាចទាក់ទងបានទេ។ ស្រុកជីក្រែងខេត្តសៀមរាបដែលជាចំណុចតំបន់សេដ្ឋកិច្ចក្នុងការចរាចរណ៍ត្រីដែលរកបានពីបទល្មើសឧបករណ៍ឆ្នុកហើយអ្នកដែលប្រមូលទិញត្រីពីតំបន់ដែលប្រើឧបករណ៍ឆ្នុកចាប់អំពូលខាងលើត្រូវបានគេស្គាល់ជនល្មើសមុខដដែលដុះស្លែរាប់ឆ្នាំមកហើយដែលម្ចាស់មានទូកឌុកធំៗច្រើនគ្រឿងហើយធ្វើសកម្មភាពដឹកត្រីនុយពីតំបន់ខាងលើយកមកឡើងឡាននៅទីផ្សារមាត់ទឹកជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃៗដឹកបានចំនួនពីទៅបីទូកឌុកក្នុងមួយម្ចាស់ដោយយកពីកន្លែងផ្សេងៗគ្នាបើសរុបទិន្នផលត្រីក្នុងមួយថ្ងៃៗមិនតិចជាង(៥០)តោននោះទេដែលថ្ងៃរថយន្តចូលដឹកត្រីនុយយ៉ាងហោចណាស់ក៏មានចំនួនចាប់ពីដប់គ្រឿងទៅ។ប្រភពខាងលើបានបន្តអោយដឹងថាការដាក់ឆ្នុកនេះកើតមានជារៀងរាល់យប់លើផ្ទៃទឹកទន្លេសាប។នេះសារមួយសម្រាប់ផ្ញើជូនដល់ថ្នាក់ដឹកនាំខេត្តមេត្តាមានវិធានការទប់ស្កាត់បើមិនដូច្នោះទេពូជត្រីនិងហិនហោចអស់ជាក់ជាមិនខានឡើយ៕កែវបូរិន រូបឯកសារតំណាងនៅស្រុកជីក្រែងកន្លងមកបទល្មើសយ៉ាងអានាធិបតេយ្យព្រោងព្រាតដូចភ្លើងបណ្ដែតប្រទីតនៅពេលយប់ដែលពន្លឺអំពូលឆ្នុកនេះត្រូវបានគេដាក់ពង្រាយពាសពេញមើលដូចទីក្រុងបណ្ដែតលើផ្ទៃទឹកទន្លេសាប។
ខ្សឹប
មានការដឹកជញ្ជូនបារីនិងទំនិញរត់ពន្ធឆ្លងដែនទៅវៀតណាមតាមច្រករបៀងខ្លាធំស្រុកអូរយ៉ាដាវដូចហែកឋិន
រតនគិរី៖ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរច្រករបៀងខ្លាធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរីបានខ្សឹបថា ក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនបារីនិងទំនិញរត់ពន្ធចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំ យ៉ាងរលូនខណៈមានការឃុបឃិតគ្នាជាប្រព័ន្ធ។ប្រភពដដែលខ្សឹបទៀតថាការដែលឈ្មួញអាចដឹកជញ្ជូនបារី ក៏ដូចជាទំនិញរត់ពន្ធផ្សេងៗចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំគឺកើតឡើងស្ទើរជារៀងរាល់យប់ដោយការឃុបឃិតបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំប៉ក់ញ៉ៃ បានខ្សឹបឲ្យដឹងទៀតថាទាល់តែមានការឃុបឃិតពីសំណាក់មន្ត្រីគយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជានគរបាលការពារព្រំដែននិងយោធាការពារព្រំដែនទើបឈ្មួញអាចដឹកជញ្ជូនទំនិញរត់ពន្ធចេញទៅស្រុកវៀតណាមដូចហែកឋិន។ទោះបីជាយ៉ាងណាក៏ដោយប្រភពពីសមត្ថកិច្ចពាក់ព័ន្ធតូចតាចក្នុងខេត្តរតនគិរីអំពាវនាវឲ្យលោកថងសាវុនអភិបាលខេត្តរតនគិរីក៏ដូចជាលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាតវិធានការទៅលើសកម្មភាពអំពើពុករលួយរបស់មន្ត្រីគយក្នុងខេត្តរតនគិរីជាបន្ទាន់ដើម្បីកុំឲ្យពួកគេឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនបារី ទំនិញរត់ពន្ធនិងទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំតាមអំពើចិត្តទៀត។ ប្រភពបានខ្សឹបបន្ថែមថាមេគយខេត្តរតនគិរីក៏ដូចជាក្រុមគយចល័តក្នុងខេត្តរតនគិរី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលហើយបណ្តោយឲ្យឈ្មួញនាំចេញទំនិញរត់ពន្ធទៅស្រុកយួនតាមច្រករបៀងខ្លាធំយ៉ាងគគ្រឹគគគ្រេង។ជាពិសេសសមត្ថកិច្ចនគរបាលការពារព្រំដែននិងមន្ត្រីយោធាការពារព្រំដែនជាអ្នកបើកផ្លូវសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញរត់ពន្ធទៅស្រុកយួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ បើតាមពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវបានខ្សឹបថាករណីឈ្មួញដឹកជញ្ជូនបារីទំនិញរត់ពន្ធ ទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំកើតឡើងច្រើនឆ្នាំណាស់មកហើយតែមិនដែលមានការទប់ស្កាត់ពីមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ៕រ៉ាមន
យល់សប្តិឃើញក្រុមហ៊ុនស៊ីម៉ុនអនុវត្តន៍ផ្ទុយពីកិច្ចសន្យារបស់ក្រសួងកសិកម្ម
ស្ទឹងត្រែង៖មន្រ្តីរាជការក្នុងសាលាខេត្តក៏ដូចជាសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែងបានពន្យល់សប្តិសារព័ត៌មានយើងឲ្យឃើញថាមានករណីក្រុមហ៊ុនស៊ីម៉ុនចាប់ដៃគ្នាជាមួយឧកញ៉ាម៉ឹក សុផាន់ណារ៉េតហៅឧកញ៉ា ជ័យនិងឧកញ៉ា ជា ពៅកាប់ឈើនិងដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តព្រះវិហារចូលខេត្តកំពង់ធំ យ៉ាងគគ្រឹកគគ្រេង។ ក្នុងសប្តិនោះដែរបានពន្យល់ទៀតថាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនិងលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ព្រមទាំងលោក អន ចាន់សុជាតិ មិនចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនស៊ីម៉ុនឃុបឃិតជាមួយឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា…
ខ្សឹប៖លោកទុំណូមេគយព្រះសីហនុចេះស៊ីចេះសែនទើបអង្គុយបានកន្លែងច្រកខ្លាញ់លេខ១
ព្រះសីហនុ៖ប្រភពពីក្រុមមន្ត្រីដែលមិនបានផលនៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុក៏ដូចជាប្រជាពលរដ្ឋបានខ្សឹបពីសកម្មភាពអំពើពុករលួយរបស់លោកទុំណូមេសាខាគយប្រចាំខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះដែលធ្វើឱ្យបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅបុគ្គលមេគយខេត្តរូបនេះនិងបក្ខពួក។បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុក៏ដូចជាក្រុមមន្ត្រីគយមួយចំនួនបានខ្សឹបប្រាប់ថារឿងពុករលួយរបស់មេគយទុំ ណូ នេះពួកគាត់បានឮស្ទើរតែគ្រប់គ្នាឃុបឃិតជាមួយក្រុមឈ្មួញធំៗនាំទំនិញគេចពន្ធចូលមកយ៉ាងច្រើន ធ្វើឱ្យបាត់បង់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ រាប់ពាន់លានរៀល។ប្រជាពលរដ្ឋនិងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានខ្សឹបផងដែរថា ពួកគាត់មានមន្ទិលសង្ស័យថា ទំនិញគេចពន្ធជាច្រើនប្រភេទមានដូចជា សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ឬសម្អាង សម្ភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច…
រាយការណ៍ជូន៖ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ
ព័ត៌មានក្តៅចេញពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង១០នាទីថៃ្ងទី១៨ខែមីនាឆ្នាំ២០២០ពួកសង្គមងងឹតបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញតើអាជ្ញាធរខណ្ឌជ្រោយចង្វារទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាប! ប្រភពចេញពីប្រជាពលរដ្ឋនៅនៅខណ្ឌជ្រោយចង្វារបានឲ្យដឹងថានៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានបើកល្បែងបញ្ជល់មាន់ទ្រង់ទ្រាយធំនិងបង្កប់ដោយល្បែងអាប៉ោងយ៉ាងរាលដាល។ជាពិសេសគ្រឿងញៀន ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុកមិនចាត់វិធានការបង្ក្រាបនោះទេ។ប្រជាពលរដ្ឋបានបញ្ជាក់ថានៅសង្វៀនបញ្ជល់មាន់នោះក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូនិងជិះរថយន្តទំនើបៗទៅលេងល្បែងយ៉ាងអនាធិបតេយ្យហើយភ្នាល់ដាក់លុយស៊ីសងរាប់រយរាប់ពាន់ដុល្លារស្រែកហ៊ោកញ្ជ្រៀវកងរំពង។តាមប្រភពពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់នោះបានឲ្យដឹងថាម្ចាស់សង្វៀនបញ្ជល់មាន់នេះមានអំណាចខ្លាំងជាងសមត្ថកិច្ចខណ្ឌជ្រោយចង្វារខណៈអាងខ្នងដុល្លារ។ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វារបានឲ្យដឹងថាក្រោយពេលសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំត្រូវគេងបង្កើតឡើងនៅចំណុចនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គឺបទល្មើសផ្សេងៗ។ជាពិសេសអំពើចោរកម្មកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ចំណែកលោកឃ្លាំងហួតមិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខាងលិចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញជាបន្ទាន់ ព្រោះមួយរយៈចុងក្រោយនេះល្បែងស៊ីសងរាលដាលកាន់តែខ្លាំង ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌជ្រោយចង្វារធ្វើមិនដឹងខណៈទុកបង់ខែ។បើតាមប្រជាពលរដ្ឋនៅក្នុងខណ្ឌជ្រោយចង្វារបានឲ្យដឹងថាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌជ្រោយចង្វារចាត់ទុកល្បែងស៊ីសងខុសច្បាប់ជាប្រភពចំណូលរបស់ខ្លួន ទើបបណ្ដោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាលនៅខាងលិចភូមិចំបក់មាសសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញឡើងពេញបន្ទុក។សូមជម្រាបជូនថាលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានប្រកាសថាបើមន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួនមន្ដ្រីនោះនឹងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសនិងប្រឈមការដកតំណែង។ លោកប្រកាសបែបនេះពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកងនិងប្រកាចូលកាន់មុខតំណែងអភិបាលខណ្ឌបឹងកេងកង…
ខ្សឹប៖លោកទុំ ណូនិងលោកណុបសំអានមេគយខេត្តព្រះសីហនុឃុបឃិតជាមួយឈ្មួញនាំទំនិញនិងប្រេងគេចពន្ឋ
ព្រះសីហនុ៖គេខ្សឹបមកថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុលោកទុំ ណូបានត្រូវប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលមួយចំនួនបានចោទប្រកាន់និងដាក់ការសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយដោយឃុបឃិតជាមួយឈ្មួញនាំទំនិញនិងប្រេងគេចពន្ឋជាច្រើនប្រភេទចូលតាមកំពង់ផែនានាក្នុងអាណាចក្រខេត្តទេសចរណ៍និងសេដ្ឋកិច្ចមាត់សមុទ្រមួយនេះ ។បើតាមគេហទំព័រក្នុងស្រុកជាច្រើនបានស្រង់សម្តីពលរដ្ឋនិងសង្គមស៊ីវិលចុះផ្សាយថាក្រៅពីលោក ទុំ ណូ ក៍នៅមានមន្ត្រីគយម្នាក់ទៀតឈ្មោះណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំកំពង់ផែទំនប់រលក ខេត្តព្រះសីហនុ ក៍ជាប់ការសង្ស័យបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ឋជាថ្នូរនឹងការទទួលបានលាភសក្ការៈផ្ទាល់ខ្លួនផងដែរ ។យ៉ាងណាក៍ដោយសារពត៌មានយើងមិនអាចរកការសុំអត្ថាធិប្បាយឆ្លើយតបបានទេពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ក៍ដូចជាលោកណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំកំពង់ផែទំនប់រលកបានទេ។បើតាមប្រភពដដែលបានខ្សឹបនិងបញ្ជាក់ទៀតថា ទំនិញដែលសង្ស័យថាគេចពន្ឋចូលតាមច្រកកំពង់ផែទំនប់រលក ឬ ផែ លោក សូ ជុងហ៊ួរ…
ខ្សឹប៖មេគយខេត្តព្រះសីហនុលោកទុំណូនិងបក្ខពួកកំពុងតែប្រមូលលុយពីទំនិញគេចពន្ធចូលទៅក្នុងហោប៉ៅផ្ទាល់ខ្លួនយ៉ាងត្រជាក់ចិត្ត!
មេគយខេត្តព្រះសីហនុលោកទុំណូនិងបក្ខពួកសម្ងំស៊ីឡើងត្រជាក់ចិត្តហ្មង!ស្នើទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ ជុំវិញបទសង្ស័យ នៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានា ក្នុងខេត្តព្រះសីហនុ ព្រះសីហនុ៖ប្រភពពីក្រុមមន្ត្រីដែលមិនបានផលនៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុខ្សឹបពីសកម្មភាពនិងការប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំងរបស់លោកទុំណូមេសាខាគយប្រចាំខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះដែលធ្វើឱ្យបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅបុគ្គលមេគយខេត្តរូបនេះនិងបក្ខពួក។បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុបានខ្សឹបប្រាប់ថា រឿងពុករលួយរបស់មេគយ ទុំ ណូ នេះពួកគាត់បានឮស្ទើរតែគ្រប់គ្នា…
ខ្សឹប៖មេគយខេត្តព្រះសីហនុលោកទុំណូនិងលោកណុប សំអានសម្ងំស៊ីពីឈ្មួញដឹកប្រេងគេចពន្ធនិងបង់ពន្ធមិនគ្រប់យ៉ាងត្រជាក់ល្ហឹម!
ព្រះសីហនុ៖ប្រភពពីមន្ត្រីតូចធំជាច្រើននាក់ក៏ដូចជាក្រុមឈ្មួញរកស៊ីបានខ្សឹបឲ្យដឹងថា លោកទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងលោកណុប សំអានមេគយ និងរដ្ឋាករនៃច្រកទ្វារអន្តរជាតិកំពង់ផែទំនប់រលកបានឲ្យមន្ត្រីថ្នាក់ក្រោមដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួនលួចបង្កើតការិយាធិបតេយ្យដោយឃុបឃិតជាមួយឈ្មួញធំៗឲ្យនាំទំនិញគេចពន្ធនិងប្រេងគេចពន្ធចូលយ៉ាងគំហុកតាមកំពង់ផែទំនប់រលកធ្វើការរបៀបកន្ទេលធំបន្លំដេកសម្ងំស៊ីយ៉ាងត្រជាក់ចិត្តហ្មង!ពីឈ្មួញបង់ពន្ធមិនគ្រប់ដែលធ្វើឲ្យលោកមេគយរូបនេះក្លាយខ្លួនទៅជាមហាសេដ្ឋីប្រាក់វាល់លានចាយលែងអស់ទៅហើយ។ប្រភពខាងលើបានខ្សឹបមកប្រាប់ឲ្យដឹងថាលោកទុំណូនិងលោកណុបសំអានបានឃុបឃិតជាមួយមេឈ្មួញធំៗជាច្រើនឲ្យនាំចូលទំនិញគេពន្ធយ៉ាងគំហុកតែម្តងដែលជាឱកាសរកលុយកាក់យ៉ាងធំមហិមារបស់លោកមេគយរូបនេះ ជាមួយមេឈ្មួញធំៗដោយគេយកលេសថាយកលុយជួយទៅថ្នាក់លើតែធាតុពិតលុយទាំងនោះចូលហោប៉ៅបុគ្គលមេគយរូបនេះនិងបក្ខពួកគាត់តែប៉ុណ្ណោះ។ប្រភពនៅបានខ្សឹបប្រាប់ឲ្យដឹងបន្តទៀតថាក្រុមឈ្មួញដឹកទំនិញតាមទូកតាមរថយន្តបានក្លាយទៅជាផ្ទាំងស៊ីបរបស់លោកទុំណូនិងលោកណុបសំអានដោយបានគាបជំរិតបង្ខំឲ្យបង់ថវិកាក្រៅវិក្កយបត្រនៃចំណូលពន្ធរដ្ឋប្រយោជន៍បុគ្គលប្រព្រឹត្តអំពើពុករលួយក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋដែលផ្ទុយពីតួនាទីខ្លួនក្នុងការទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ។តែបែរជាមេគយទាំង២រូបនេះក្លាយជាតួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមកំពង់ផែនេះក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។ប្រភពបានខ្សឹបប្រាប់មកឲ្យដឹងទៀតថាកន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញនិងប្រេងជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថាប័នគយរបស់លោកទុំណូនិងលោកណុបសំអានជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលស្និតនឹងខ្លួនក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយស្រាបៀរកង់រថយន្តដែកស៊ីម៉ងត៍។ល។ក្នុងនោះប្រភពនៅបានបញ្ជាក់ឲ្យដឹងបន្ថែមថាក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងប្រភេទទំនិញជាដើម។ ដោយដឹកចេញពីកំពង់ផែទំនប់រលកបាន មានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត-ទៀវិចិត្រ និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗនិងមានខ្នងបង្អែកជាមេកម្លាំងប្រដាប់អាវុធជាដើម។ល។ប្រភពបានទម្លាយឲ្យដឹងទៀតថាលោកណុបសំអានបានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធតែម្តង។…
ខ្សឹប៖មេគយកែវផុសហេង សំហៃពុករលួយជាចំហរជាលក្ខណៈបុគ្គលនិងបក្ខពួក
ព្រះសីហនុ៖ឈ្មួញបានខ្សឹបថាក្រោមអំណាចលោកហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋាករ កែវផុសបានប្រព្រឹត្តអំពើពុករលួយជាចំហផ្ទុយពីការងារតួនាទីភារកិច្ចឆក់យកប្រយោជន៍តាមរយៈគាបសង្កត់ឈ្មួញអោយបង់លុយក្បាលឡានឃុបឃិតជាមួយឈ្មួញដឹកទំនិញបង់ពន្ធមិនគ្រប់ឈ្មួញរត់ការប៉ាវដឹកទំនិញជាដើម។តែចំណូលបានធ្លាក់ចូលលក្ខណៈបុគ្គលនិងបក្ខពួកក្នុង១ខែរាប់សិបម៉ឺនដុល្លារឯណោះ!។លោក ហេង សំហៃ តែងយកឈ្មោះលោកគុណ ញឹម មកបន្លាច បន្លំ ឈ្មួញមួយម៉ាត់ណាក៏ជាបញ្ជា(ឯកឧត្តមប្រតិភូ-ឯកឧត្តមអគ្គ)។ នេះបើតាមឈ្មួញបានលើកឡើងថាលោក ហេង សំហៃ បង្ខំអោយឈ្មួញបង់លុយនោះ គឺធ្វើតាមបញ្ជារបស់មេជាថ្នាក់លើ។យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន៥-៦ បានរកស៊ីដឹកទំនិញចេញពីច្រកកែវផុស។ បើទោះជាមានឯកសារបំពេញបែបបទគយ(Custom Clearance) ក៏ដោយក៏មានអំពើឃុបឃិតគ្នារវាងមេគយ…
ខ្សឹប៖គ្រាន់តែក្នុងឃុំស្វាយសពោធិសាត់មានសិប្បកម្មកែច្នៃឈើ៣កន្លែង
សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតែកើតមានក្នុងខេត្តពោធិសាត់តាមរយៈនៃការកកើតមានសិប្បកម្មកែច្នៃឈើច្រើនកន្លែង។គ្រាន់តែក្នុងសិប្បកម្មអត់ច្បាប់៣កន្លែងស្ថិតនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់។រោង សិប្បកម្មទាំងនោះត្រូវគេអះអាងថាក្រោមការគ្រប់គ្រងលោកប្រធានមន្ទីរកសិកម្មខេត្តលោកឡាយ វិសិទ្ធ ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថាគ្រាន់តែនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់កំពុងដំណើរការជាចំហ។ពួកគេត្រូវរ៉ូវគ្នាជាមួយស្ថាប័នជំនាញនានាដើម្បីបង្កើតឲ្យមានរោងសិប្បកម្មកែច្នៃឈើទាំងនោះ។ អ្វីដែលសំខាន់នោះគឺជាប្រភពនៃការកាប់ឈើមកផ្គត់ផ្គង់រោងសិប្បកម្មទាំងនេះកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងកាប់និងដឹកតាមជួរភ្នំឱរ៉ាល់។ប្រភពរាយការណ៍ថា វាជាប្រព័ន្ធក្នុងការបន្ត កាប់ឈើចេញពីព្រៃស្ថិតជួរភ្នំឱរ៉ាល់។ វាជាការងាយស្រួលទេ ក្នុងការអូសឈើចេញពីតំបន់ជួរភ្នំឱរ៉ាល់ ចូលមករោងសិប្បកម្មទាំង៣កន្លែងស្ថិតនៅភូមិកំរែងឃុំស្វាយសស្រុកក្រគរខេត្តពោធិសាត់នោះ ប្រភពរាយការណ៍ថា គេឃើញក្រសួងបរិស្ថានជាញឹកញាប់ចុះទៅកម្សាន្តមើលព្រៃ ព្រឹក្សានៅតំបន់ជួរភ្នំឱរ៉ាល់ ដែរ ។ប៉ុន្តែមិនដឹងថាប្រទះភ្នែកចំពោះការកាប់ឈើ ចេញពីជួរភ្នំឱរ៉ាល់មកផ្គត់ផ្គង់រោងសិប្បកម្ម៣កន្លែងនោះដែរ ឬទេ? ជាងនេះទៅ ទៀត ថ្នាក់ដឹកនាំ…