លោកអាត់ ខែមស្នងការ​ន​គរបាល​ខេត្តបន្ទាយមានជ័យ​បើកឲ្យ មាន​បទល្មើសគេច​ពន្ធតាមច្រករបៀង​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អូរ​បី​ជាន់ស្រុក​អូរជ្រៅខេត្តបន្ទាយមានជ័​យបាន​រាយការណ៏មកថាបច្ចុប្បន្ននេះ​ច្រករបៀង​អូរ​បី​ជាន់កំពុងបើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​ហើយ​មិនឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាម​តំបន់​​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន ក៏មាន​ច្រករបៀង​ជាច្រើន​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​ដែរ ព្រោះ​មាន​ការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។ ​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ទេនោះ​គឺ​ច្រករបៀង​តាម​ព្រំដែន​ខ្មែរ​-​សៀម ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក មិនអាច​ដំណើរការ​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ទាល់តែ​មានការ​ឃុ​ប​ឃិ​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជា​ប្រព័ន្ធ​ទើប​ច្រករបៀង​ច្រើន​កន្លែង​នៅតែ​ដំណើរការ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​។ រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បើក​កកាយ​ជា​បន្តបន្ទាប់ ។ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បែរជា​បណ្ដោយ​ឲ្យ​លោក អាត់ ខែម ប្រព្រឹត្តល្មើសដដែល។
ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ចំណីអាហារ​ខូចគុណភាព​ពី​ទឹកដី​សៀម​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់។ ទន្ទឹមនឹងនេះ​មាន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​អូរ​បី​ជាន់ យ៉ា​ង​រលូនហើយ​មន្ត្រី​យោធា​ប្រចាំ​ច្រករបៀង​នេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួនប៉ុណ្ណោះ​។ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅតាម​ច្រករបៀង​អូរ​បី​ជាន់​សព្វថ្ងៃនេះ​មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ សូម្បីតែ​មាន់​រស់ ទារ​ស់ គោក្របី និង​ពពែ ក៏​ឈ្មួញ​អាច​នាំចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាង​រលូន​ដែរ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ​និង​មន្ត្រី​យោធា​ប្រចាំ​ច្រក​នេះ​ដែល​កំពុង​សប្បាយ​ប្រមូល​លុយ​ដើម្បីប្រយោជន៏ផ្ទាល់យ៉ាងសប្បាយចិត្ត។​

ពាក់ព័ន្ធនឹងពត៌មានគេចពន្ធនេះសារពត៌មានយើងបានទាក់ទងទៅលោកអាត់ខែមស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យនៅព្រឹកថៃ្ងទី២០ឧសភាឆ្នាំ២០១៨នេះដែរតែត្រូវលោកឆ្លើយថាអត់ដឹងទេ។ចំណែកពាក់ព័ន្ធខាងលើនេះបានទាក់ទងដែរតែមិនឆ្លើយតបខណៈប្រជាពលរដ្ឋលើកឡើងប្រាប់សារពត៌មានយើងថាឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង​ដោយមានការបើកដៃលោកអាត់ខែម។ក្នុង​ពិធី​បញ្ចុះបឋមសិលា អគារ​ស្នាក់នៅ​របស់​ន​គ​របាល​អន្តោរ​ប្រវេសន៍ ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ព្រឹក​មិញ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ច្រករបៀង​បើ​មាន​បទល្មើស​កើតឡើង​ត្រូវតែ​បិទ​។ ហើយ​បទល្មើស​ទាំងនោះ​មានដូចជា បទល្មើស​ជួញដូរ​អាភៀន មនុស្ស ពលករ​ចំណាកស្រុក​និង​ទំនិញគេចពន្ធ ហើយ​អ្នកទទួលខុសត្រូវ​មាន​យោធា​និង​នគរបាល​ការពារ​ព្រំដែន​។​សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា បើ​លួច​បើក​ច្រករបៀង​ខុសច្បាប់​នៅ​បន្ត​មាន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​អ្នកទទួលខុសត្រូវ​មាន​តែ​កម្លាំងយោធា និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​។ ព្រោះ​កន្លង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​និង​ចូល​កាប់​ឈើ​នៅ​ទេស​ជិតខាង​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​តាម​បន្ទាត់​ព្រំដែន​ក្នុង​មួយថ្ងៃ​មាន​២​ទៅ​៣​នាក់ នេះ​មកពី​ការ លួច​បើក​ច្រករបៀង​ខុសច្បាប់​។​​សម្តេច​ក្រឡា​ហម ស ខេង បាន​មានប្រសាសន៍​ធ្ងន់ៗ​ថា ច្រករបៀង​ខុស​តាម​បន្ទាត់​​ព្រំដែន​ត្រូវតែ​លុបបំបាត់​អោយអស់​បើសិនជា​ស្ថាប័ន​រឺ​កង​ម្លាំ​ង​ណាមួយ​ហ៊ាន​លួច​បើក​ច្រករបៀង​ល្មើស​និង​ច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕​

1 thought on “លោកអាត់ ខែមស្នងការ​ន​គរបាល​ខេត្តបន្ទាយមានជ័យ​បើកឲ្យ មាន​បទល្មើសគេច​ពន្ធតាមច្រករបៀង​

Leave a Reply

Your email address will not be published. Required fields are marked *