ប្រមុខរដ្ឋាភិបាល​កម្ពុជាថ្លែងថាក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះគម្រោងវិនិយោគចំនួន១១៥ ត្រូវ​បានអនុម័​តក្នុងទុនសរុប​ប្រមាណ៤ប៊ី​លានដុល្លារអា​មេរិក

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្នុង​រយៈ​​ពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ១១៥​គ​ម្រោ​​ង ក្នុងទុនវិនិយោគប្រមាណ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២​០​១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា​៨៦៣លានដុល្លារអា​មេរិក​ប៉ុណ្ណោះ។ការថ្លែងនេះ ធ្វើឡើងក្នុងខណៈសម្ដេចតេជោអញ្ជើញជាអធិបតីរួមគ្នាជាមួយ ឯកឧត្តម ខេ ភី សាម៉ា អូលី(The Rt. H​on​​’b​le​ K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសា​ធារ​ណ ​​រដ្ឋសហព័ន្ធ​ប្រជាធិបតេយ្យនេប៉ាល់ ក្នុង​ពិធី​បើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀប​ចំ​ឡើង​​នៅ​សណ្ឋា​គារសុខាភ្នំពេញ នារសៀ​ល​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០១៩ ដែលមាន​ការ​ចូលរួ​មពី​សំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់​ប្រ​មា​ណជិត២០០នាក់។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍​ចុង​ក្រោ​​យនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧.៧ភាគរយ ហើយ​បា​នចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម​កម្រិត​ទា​ប​ ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើន​លើសពី​ការ​រំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា៧.៥ភាគរយ ធៀបនឹងការគ្រោងទុក ៧.១ភាគរយ ពីដើមឆ្នាំ ដែ​លជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩នេះ។
សម្ដេច​តេជោថ្លែងបន្តថា សូច​នាក​រ​នេះ​បង្ហាញថា កម្ពុជា​កំពុងស្ថិតនៅលើគន្លងនៃការ​ឈាន​ទៅ​សម្រេចបានឋានៈ​ជាប្រទេសមា​ន​ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០តាមការកំណត់ក្នុង​ របៀបវារៈនៃគោល​នយោបាយ​ជា​តិ​។ សម្រាប់ក្នុងក្របខ័ណ្ឌនៃការវិនិយោគ កម្ពុជានៅ​តែជា​ប្រទេសគោលដៅដែល​មានសក្តានុ​ពល​សម្រា​ប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់​ស្តែង ផ្អែកតាមការកត់ត្រារបស់​ក្រុមប្រឹ​ក្សា​​អភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ​(២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់​កម្ពុ​ជា​មា​ន​លក្ខណៈល្អប្រសើរ ដោយកម្ពុជាបាន​អនុម័តគម្រោងវិនិយោគចំនួន៩៥៩គម្រោង ក្នុង​ទុន​វិនិ​យោគសរុបចំនួនប្រមាណ ២៣ប៊ីលាន​ដុល្លារអាម៉េរិកដែលអាចបង្កើតការងារចំនួន ១លាន​ក​​ន្លែ​ង។ ចំណែកក្នុងវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលបាន​មកកាន់កម្ពុជាបន្តកើន​ឡើ​​ង​ជាលំដាប់។ ជាមួយយគ្នានេះ ក្នុង​ត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ​បរទេស​សរុ​ប​ប្រ​មាណជា ១.៨៨លាន​​នាក់ មានការកើនឡើង ៩.៧ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​២០​១៨។ ទន្ទឹមនេះ កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ដែ​ល​​នេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ។ស​ម្ដេ​ចតេជោបានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោ​បាយ​​អភិវឌ្ឍ​ន៍​​វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋ​កិច្ចថ្មី សំដៅ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។ ជាក់ស្តែង គោលនយោបាយ ​នេះ​បាន​កំណត់​ប្រ​ភេទ ឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ១). ឧស្សាហកម្ម ឬកម្មន្ត សាលថ្មីៗ​ដែលមាន​ចរិ​ត​ជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួត​ប្រជែង​ខ្ព​ស់។ ២). សហគ្រាសធុនតូចនិងមធ្យមក្នុងត្រប់វិស័យ។ ៣). ផលិតកម្ម​កសិ-ឧស្សាហកម្មដែល​ប​ម្រើ​​ឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក។ ៤).​ ប្រភេទឧស្សាហ​កម្មគាំ​ទ្រ​ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេ​សចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែ​ច្រវ៉ាក់ផលិតកម្មតំបន់ ដែលជា​ឧ​ស្សា​ហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល។ និង ៥). ប្រភេទឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រ​វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេល​អនាគត៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *