សម្តេចហ៊ុនសែននិងនាយករដ្ឋមន្ត្រីនេប៉ាល់លោកជំទាវពិភាក្សាគ្នាបន្ថែមដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហការរវាងប្រទេសទាំ​ងពីរអោយកា​ន់តែល្អរឹងមាំនិ​ងស៊ីជម្រៅ

កាលល្ងាចម្សិលមិញខ្ញុំនិងភរិយាបានទទួលទានអាហារពេលល្ងាចជាមួយឯកឧត្តម ខេភី សាម៉ាអូលីនាយករដ្ឋមន្ត្រីនេប៉ាល់និងលោកជំទាវហើយក៏បានពិភាក្សាគ្នាបន្ថែមដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហការរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំនិងស៊ីជម្រៅ ជាពិសេសលើវិស័យធុរកិច្ចនិងវិនិយោគព្រោះកន្លងមកនេះទំហំវិនិយោគនៃប្រទេសទាំង២នៅមានកម្រិតនៅឡើយ។ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តដល់ពាណិជ្ជករនិងវិនិយោគគិននៃប្រទេសទាំងពីរពិនិត្យមើលលទ្ធភាពនិងឱកាសល្អៗជាច្រើនក្នុងការវិនិយោគនិងធ្វើពាណិជ្ជកម្មតូចធំ។ជាពិសេសគឺអាចចាប់ផ្តើមលើវិស័យទេសចរណ៍ដែលប្រទេសយើងទាំងពីរមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តល្បីៗជាច្រើន ដែលមានការទាក់ទាញហើយនាំមកនូវការងារ និងប្រាក់ចំណូលខ្ពស់។សូមជូនពរបងប្អូនជនរួមជាតិជោគជ័យក្នុងការងារនិងជួបតែសេចក្តីសុខទាំងអស់គ្នា។សុខសប្បាយជាទេបងប្អូនជនរួមជាតិ?៕ដោយ៖សហការី

https://www.facebook.com/hunggarnews.net/videos/323508568321114/

Leave a Reply

Your email address will not be published. Required fields are marked *