បរិយាយ៖កម្លាំង​សមត្ថកិច្ចចាប់​ខ្លួនអ្នកសា​រព័ត៌មាន​ពីររូប​នៅខេត្តកំពង់​ឆ្នាំងគឺជាការគំរាមកំហែងបំបាក់ស្មារតីដល់វិស័យសារព័ត៌មាននៅ​កម្ពុជាខណៈអ្នកលក់ពត៌មានជាប់ខ្នោះអ្នក​ទិញ(សូក)រួចខ្លួន​តាមបណ្តឹងមេធា​វីឧកញ៉ា​ទៀវិចិត្រ

កំពង់ឆ្នាំង៖មួយរយៈពេលចុងក្រោយនេះគឺចាប់តាំងពីក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេស២៥ខេត្ត.ក្រុងនិងបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខ២០ឈ្នះភ្លូកទឹក!​ភ្លូកដី!។ក្រោយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើនិងផ្ដើមចេញនូវអំពើពុករលួយបក្ខពួកនិយមបើកដៃឲ្យមានបទល្មើសខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចនៅតាមបណ្ដាខេត្តផ្សេងៗទូទាំងក្នុងប្រទេសកម្ពុជា។ដោយឡែករឿងមិនប្រក្រតីពាក់ព័ន្ធនឹងការឃាត់ខ្លួនលោកងិនវាសនាចាងហ្វាងគេហទំព័រ«ក្រាំងមាស»និងលោកទូចឌីនត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ស្ថិតក្នុងហាងការហ្វេមួយកន្លែងនៅជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខណៈទិញលក់ពត៌មានការចរចារៀបអន្ទាក់(ធើ)ស៊ីល្បិច(សាមកុក)ដោយមេ​ធាវីឧកញ៉ាទៀវិចិត្រ។​មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងពិតជាមានការឃាត់ខ្លួនលោកងិនវាសនានាយកការផ្សាយគេហទំព័រ(ក្រាំងមាស)ពិតមែនពីបទបរិហារកេរ្តិ៍និងកំហែងយកតាមពាក្យបណ្ដឹងរបស់មេធាវីលោក ឧកញ៉ា ទៀវិចិត្រ។​បន្ទាប់ពីលោកងិន វាសនាបានចុះផ្សាយអំពីរឿងអាស្រូវរបស់លោកឧកញ៉ាទៀ វិចិត្រ ក្នុង ករណីរកស៊ីនាំប្រេងគេចពន្ធ ចូលមក ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។មេធាវីលោកឧកញ៉ា ទៀ វិចិត្រ បានស្នើសុំឲ្យលោក ងិន វាសនា ចុះផ្សាយបកស្រាយ ឡើងវិញ ។ យោងគេហទំព័រក្រាំងមាសលោកងិនវាសនាក៏បានចុះផ្សាយបកស្រាយជូនវិញផងដែរ។​ប៉ុន្តែខាងមេធាវីរបស់លោកឧកញ៉ាទៀវិចិត្របន្តសុំឲ្យលោកងិនវាសនាលុបព័ត៌មានទើបមានការចរចាគ្នា(ទិញលក់)ដើម្បីបិទបាំងព័ត៌មាន ដោយលោកងិន វាសនា សុំការជួយឧបត្ថមត្រោនមួយគ្រឿង ទើបខាងមេធាវីរបស់លោក លោកឧកញ៉ា ទៀ វិចិត្រសុំឲ្យជាលុយចរចាគ្នា ក្នុងទឹកប្រាក់២៤០០ដុល្លារ ។មេធាវីរបស់លោកឧកញ៉ា ទៀ វិចិត្របានធ្វើការណាត់ ជួបលោក ងិន វាសនានៅហាងការហ្វេខាងលើដើម្បីដោះដូរព័ត៌មានហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្ដងទៅ។​បើទោះបីយ៉ាងណាក៏ដោយមជ្ឍដ្ឋានប្រជាពលរដ្ឋបានរិះគន់ថាហេតុអីបានជាអ្នកសូកមិនជាប់មកជាប់អ្នកលក់ពត៌មានទៅវិញខណៈអ្នកកាសែ​តស្ថិតនៅក្នុងការទិញលក់ពត៌មានស្របច្បាប់ស្តីរបបសា​​ពត៌មា​ន(ធើ្វអាជីវកម្ម)ឃើញមួយវ៉ៃមួយមានតែប្រាក់ឃើញអត់ប្រាក់ខែ។តើជាការពិតទេឬ?អ្នកកាសែតនៅតាមបណ្ដាខេត្តនានាមួយចំនួនត្រូវបានមន្ត្រីពុករលួយមួយចំនួនតូចឬក្រុមជនឧក្រិដ្ឋកម្មប្រេងគេចពន្ធក្នុងខេត្តព្រះសីហនុប្ដឹងបំបាក់ស្មារតីនិងគម្រាមកំហែងធ្ងន់ធ្ងរដល់វិស័យសារព័ត៌មាន ។បើទោះជាយ៉ាងណាក៏ដោយអ្នកកាសែតអាជីពជាច្រើនអង្គភាពក៏បានអំពាវនាវទៅស្ថាប័​នតុលា​ការខេត្តកំពង់ឆ្នាំងឲ្យប្រើប្រាស់ច្បាប់ស្ដីរបបសារព័ត៌មាននៅកម្ពុជានិងគោរពរដ្ឋធម្មនុញ្ញ ។
ក្នុងនោះពួកគេយល់ឃើញថាការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះគឺជាការគំរាមកំហែងដ៏ធំផងដល់វិស័យសារព័ត៌មាននៅកម្ពុជាបើយោងសិទ្ធិជាសកលវិស័យសារព័ត៌មានគឺជាអំណាចទី៤​បន្ទាប់ពីអំណាចនិតិបញ្ញត្តិ និតិប្រតិបត្តិនិងអំណាចតុលាការ។ប៉ុន្តែសម្រាប់ប្រទេស​កម្ពុជាវិញ វិស័យសារព័ត៌មានត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងការគម្រាមកំហែង នឹងប្ដឹងពីបទ(ជំរិតទារប្រាក់កំហែងយក)បំបាក់ស្មារតីនៅឡើយ​ទេ។បើទោះបីប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំនិងលើកកម្ពស់ដល់វិស័យសារព​ត៌មានស្មើទៅនិងកែវភ្នែកឬកញ្ចក់ឆ្លុះបញ្ចាំងដើម្បីចូលរួ​មក្នុងគោលនយោបាយកំណែទម្រងស៊ីជម្រៅដែលមន្ត្រីក្នុងបក្សគួតែងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ និងវះ​កាត់នោះ ។​មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលស្គាល់និងដឹងអំពីសុខទុក្ខលំបាករបស់អ្នកសារព័ត៌មានបើអង្គភាពសារព័ត៌មានយើងចាំមិនខុសទេ ​សម្ដេចក៏ធ្លាប់បានលើកឡើងថាធ្លាប់ធ្វើជាអ្នកសរសេរកាសែ​ត រិះគន់មន្ត្រីថ្នាក់ក្រោមនាសម័យរដ្ឋកម្ពុជាផងដែរ ។​សម្តេចតេជោបន្តមានប្រសាសន៍ថាអ្នក​កាសែតគឺជាក្រុមពួកឆ្លុះកង្កែបអាហ្នឹង!វាអត់មានប្រាក់ខែទេ​មានតែប្រាក់ឃើញចឹងកាំម៉ូរ៉ា(CAMARA) គឺជាពន្លឺភ្លើងឆ្លុះឃើញមួយវាយមួយទៅ។​ដោយឡែកបើគេក្រឡេកទៅមើលជ្រុងមួយនៃទឹកដី ខេត្តកំពង់ឆ្នាំងឯណោះវិញ ​អ្នកកាសែតគឺជាឆ្អឹងទទឹងករបស់មន្ត្រីប្រព្រឹត្តអំពើពុករលួយមួយចំនួនតូច និងក្រុមឈ្មួញរកស៊ីសង្គមងងឹត។​​តាមរយៈមេក្បាច់គុនចំនួន៤ដែលមន្ត្រីក្នុងមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌គឺ បញ្ចេះចម្លើយ ដឹកមុខចម្លើយ លួងលោមចម្លើយ និង​បង្ខំចម្លើយ ដែលពួកគេខិតខំ​រិះរកគ្រប់ល្បិចកលនិងមធ្យោបាយផ្សេ​ទៀតៗដើម្បីប្ដឹងដាក់បន្ទុកដូចជាបណ្ដឹងជំរិតទារប្រាក់នេះជាដើម។គួរបញ្ជាក់ថាកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០១៩ស្ថិតក្នុងហាងកាហ្វេមួយកន្លែងនៅជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនអ្នកកាសែតក្រាំងមាស២នាក់ ដែលបានចោទប្រកាន់ពីបទជំរិតទារប្រាក់និងកំហែងយកតាមបណ្តឹងមេធាវីឧកញ៉ាទៀវិចិត្របានធ្វើឡើងក្នុងហាងកាហ្វេមួយកន្លែងនៅជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងនិងត្រូវបានបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថៃ្ងទី២០ខែមិថុនាឆ្នាំ២០១៩៕ដោយ៖ចលនាសង្គម

Leave a Reply

Your email address will not be published. Required fields are marked *