បទបញ្ជាលោ​កឃួងស្រេងគ្មានឥទ្ធិពលលើលោកសុខពេញវុធអភិបាលខណ្ឌដូនពេញបានតែស្រែកក្តែងៗឲ្យតែល្អមើលខណៈល្បែងស៊ីស​ងគ្រប់​ប្រភេទបានបើ​កអោយដំណើរកា​រយ៉ាងរលូន

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងបៀរអាប៉ោងភ្នាល់បាល់កត់កន្ទុយលេខនិងល្បែងភ្នាល់តាមអនឡាញដែលបន្តផ្ទាល់ពីកាស៊ីណូពីកាស៊ីណូជ្រៃធំកំពុងតែកើតឡើងពេញបន្ទុកយ៉ាងអានាធិបតេយ្យនៅលើដែនដីខណ្ឌដូនពេញរាជធានីភ្នំពេញផងដែរ។ល្បែងស៊ីសងនេះបានបើកអោយដំណើរការយ៉ាងរលូនតែងតែយកឈ្មោះមន្ត្រីប៉េអឹមផ្កាយ៣ម្នាក់មកកាងក្នុងការជំរុញនឹងបង្កើតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែងជ្រកក្រោមស្លាកសេវា​​ទួលប្រាក់តិភោ​គដោ​យអនុប្បទា​ន(ទទួលបញ្ចាំ)​ដែលមានទីតាំងស្ថិតនៅជាប់ក្លិបកំសាន្តកាហ្សាជិតច្រកទ្វារចេញចូលខាងកើតមន្ទីរពេទ្យគន្ធបុប្ឆាតាមបណ្តោយផ្លូវលេខ៤៧ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ប្រភពដដែលបានឲ្យដឹងថាការមិនហ៊ានបង្ក្រាបនោះដោយសារតែលោកសុខពេញវុធអភិបាលខណ្ឌដូនពេញមិនហ៊ានបង្រ្កាបពីព្រោះខ្លាចផ្កាប់ឆ្នាំងបាយនិងផលប្រយោជន៍។ប្រជាពលរដ្ឋបានខ្សឹបនិងរិះគន់បន្តថាគោលនយោបាយភូមិឃុំមានសុវត្ថិភាពនឹងត្រូវលោកអភិបាលដូនពេញបានយកមកធ្វើអាជីវកម្មជាន់ឈ្លីគ្មានញញើតបើកអោយមានល្បែងស៊ីសងទាំងនេះដើម្បីទទួលសំណូកក្រោមតុបានច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួនប៉ុណ្ណោះ។ទោះបីជាយ៉ាងណាក៍ដោយប្រជាពលរដ្ឋក្រុងភ្នំពេញបានលើកឡើងថាបទបញ្ជាលោកឃួងស្រេងគ្មានឥទ្ធិពលលើលោកសុខពេញវុធអភិបាលខណ្ឌដូនពេញនោះឡើយបានតែស្រែកក្តែងៗឲ្យតែល្អមើលតែប៉ុណ្ណោះខណៈល្បែងស៊ីសងគ្រប់ប្រភេទបានបើកអោយដំណើរការយ៉ាងរលូន។ពាក់ព័ន្ធនិង ការចោទប្រកាន់ខាងលើនេះប្រជាពលរដ្ឋសំណូមពរសូមអោយថ្នាក់លើមេត្តាចាត់វិធានការបង្ក្រាបជាបន្ទាន់។ព្រោះល្បែងគ្រប់ប្រភេទកំពុងប្រព្រឹត្តទៅហាក់គ្មានកោតញញើតអ្វីឡើយ។អ្នកយកពត៌មានយើងពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីលោកសុខពេញវុធអភិបាលនៅឡើយទេនៅថៃ្ងនេះព្រោះមិនអាចទាក់ទងបាន។គួររម្លឹកដែរថាលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញប្រកាសវះកាត់មន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានដើម្បីព្រមានទប់ស្កាត់កុំអោយបទល្មើសប្រភេទនេះនៅរាជធានីភ្នំពេញកើតឡើងតទៅទៀត។អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្រ្តីក្រោមឱវាទនិងមូលតាមមូលដ្ឋានទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួនដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពីការដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកងនៅរសៀលថ្ងៃទី២០ខែមិថុនាហើយចាត់ទុកថាការទទួលសំណូកពីជនល្មើសទំាងនោះគឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងអោយបានឡើយ។លោកបានបញ្ជាដល់អាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។«ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈកុំប៉ៈពាល់លុយគេអោយសោះ! បើប៉ៈពាល់លុយគេដោះមិនចេញទេ អនុវត្តន៍ម៉ិចចេញ។បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែប ប៉ៈពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង!តាប៉ៈពាល់លុយគេចឹង!ទៀតខ្ញុំត្រូវសារ៉េចេញចូលអភិក្រមចុងក្រោយគឺវះកាត់ចេញ។នៅក្នុងឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ទំាងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រង់បែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ដែលការពារតម្លៃវប្បធម៌ជាតិនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *