ក្នុងការ​ឆ្លង​រាល​ដាលនៃជំងឺប៉េស្តជ្រូក​អាហ្វ្រិកមិន​​ស្ថិតក្នុងគោលការ​ណ៍សង​របស់​រដ្ឋាភិបា​ល​នោះទេ

នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះក្នុងសន្និសីទកាសែតរៀបចំ​ដោយ​អង្គភាពអ្នក​នាំពាក្យ​រដ្ឋាភិបាលនាទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើកឡើង​ថារដ្ឋាភិបាល​មិន​មាន​គោល​ការណ៍​ទទួល​ខុសត្រូវចំពោះការខាតបង់ប្រាក់​កាស​របស់​​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​ជាលក្ខណៈគ្រួសារក្នុងអំឡុងពេល​យុទ្ធនាការ​បង្ក្រាប​ការ​ឆ្លង​រាល​ដាលនៃជំងឺប៉េស្តជ្រូក​អាហ្វ្រិក​នោះទេ។ អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ីផាន បាន​អះអាងថា ដោយសារ​តែ​ការ​ចិញ្ចឹម​ជ្រូក​ជាលក្ខណៈគ្រួសារមិន​ពាក់ព័ន្ធនឹងការ​បង់ពន្ធចូលរដ្ឋ។ដូច្នេះរាល់ការ​ខាតបង់នានាមិន​ស្ថិតក្នុងគោលការណ៍សង​របស់​រដ្ឋាភិបាល​នោះទេ។ ប៉ុន្តែបើតាម​តំណាងរដ្ឋាភិបាល​រដ្ឋក៏មិន​ដាច់​អហង្ការមិន​ព្រម​ជួយ​ដល់​ពលរដ្ឋនោះដែរ។ ប្រសិនបើ​សង្កេត​ឃើញ​ថាពលរដ្ឋជាច្រើន​ប្រឈម​នឹង​ការ​ខាត​បង់​ខ្លាំងដោយសារតែការឆ្លង​រាល​ដាល​នៃជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ។ការ​លើក​ឡើង​របស់​តំណាងរដ្ឋាភិបាលនិង​មន្ត្រីជំនាញ​នៃក្រសួងកសិកម្ម​នេះធ្វើឡើង​ស្រប​ពេល​ដែល​មាន​ពលរដ្ឋ ៤៦​គ្រួសារ រស់នៅ​ភូមិសោយ ឃុំបៀន ស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអ្នក​ចិញ្ចឹម​ជ្រូក បាន​ផ្ញើលិខិតសរសេរដោយ​ផ្ទាល់ដៃ ភ្ជាប់​នឹងស្នាម​ម្រាម​ដៃផង ផ្ញើទៅកាន់​ថ្នាក់​ដឹកនាំខេត្តនិង​ក្រុម​ការងារ​ថ្នាក់ជាតិដោយ​សំណូមពរចំនួន៥ចំណុចពាក់ព័ន្ធនឹងបញ្ហា​សត្វ​ជ្រូកនេះ។សំណូម​ពរ ៥ចំណុចនេះ មាន​ជារួម​​ ស្នើសុំ​ឲ្យ​មន្ត្រីពេទ្យ​​សត្វ ស្រុកនិង​ខេត្តអនុញ្ញាតឲ្យ​ពួកគាត់អាចលក់​ជ្រូក ដែល​នៅរស់ចេញ។ តាម​ពលរដ្ឋបើ​មិន​ឲ្យ​លក់​ជ្រូក​រស់ចេញទេ នោះពួកគាត់ពុំ​មាន​ប្រាក់​សងបំណុល​ធនាគារទេ។ ហើយ​មួយ​ទៀតពលរដ្ឋក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាលជួយ​ឧបត្ថម្ភ​ថវិកាថ្លៃជ្រូកនិង​មេជ្រូកកូន​ជ្រូកដែល​ងាប់ផងដែរ។សូមជម្រាបជូនថា បើ​តាម​វិធានការ​របស់​ក្រសួងកសិកម្ម ដើម្បីបង្ក្រាបនិង​ទប់​ស្កាត់​ការឆ្លងរាល​ដាលនៃជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ គឺ​ក្រសួង​តម្រូវ​ឲ្យ​បំផ្លាញ​ចោល​ចំពោះ​សត្វជ្រូកគ្រប់​ប្រភេទក្នុងតំបន់​ផ្ទុះជំងឺទៅតាម​វិធានការ​បសុព្យាបាលហើយ​ផ្អាក​ការទិញ លក់និង​ដឹកជញ្ជូន​សត្វជ្រូក សាច់​ជ្រូក និង​ផលិតផល​មាន​ដើម​កំណើតពីជ្រូក។ ក្នុង​នោះ ក៏​តម្រូវ​ឲ្យ​ឃ្លាំមើល​រាល់​សកម្មភាពទាក់ទងនឹង​ផលិផល​ជ្រូក ក្នុងរង្វង់កាំប្រវែង​​ ១០គីឡូម៉ែត្រ ពីកន្លែង​ផ្ទុះជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ទៀតផង។តាម​ការ​លើកឡើង​របស់​មន្ត្រីជំនាញ​ពីក្រសួងកសិកម្ម ក្នុង​សន្និសីទ្ធិ​កាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១១កក្កដា មក​ដល់​ពេល​​នេះ ក្រុម​ជំនាញបាន​សម្លាប់​សត្វជ្រូក ចំនួន ៧៩៨ក្បាល ខណៈមាន​ជ្រូក​សរុប​​ជាង ២ ០០០ក្បាល បាន​ងាប់ និង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារការ​ឆ្លងរាល​ដាលនៃជំងឺប៉េស្តជ្រូក​អាហ្វ្រិក។ តាម​អ្នក​ជំនាញ ជ្រូក​មួយ​ក្បាល ​មាន​តម្លៃប្រមាណ ២០០ដុល្លារ ។ដូច្នេះ​ចំពោះ​ការបង្ក្រាប​ជ្រូក​មាន​ជំងឺនេះគឺមានការខាតបង់​ប្រាក់​ប្រមាណ​ជា ៤០០.០០០ដុល្លារ។សូម​រំលឹក​ដែរ​ថា ខេត្ត​ចំនួន៤ នៃ​ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ចាប់​តាំង​ពី​ខែ​មីនា​ដើម​ឆ្នាំ​២០១៩នេះ រួម​មាន​ខេត្ត​រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្ត​តាកែវ​។ នៅ​ក្នុង​ប្រតិបត្តិ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិត​ខាង​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ឯកឧត្តមវេង សាខុន បាន​ព្រមាន​ថា​នឹង​ដក​តំណែង​មន្ត្រី​បសុពេទ្យ​ណា ដែល​មាន​ការ​ធ្វេស​ប្រហែស​នឹង​ការ​ងារ ខណៈ ប្រធាន​ការិយាល័យ​បសុ​ពេទ្យ​មួយ​រូប នៅ​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ដក​ពី​តំណែង កាល​ពី​ថ្ងៃចន្ទ ដោយ​សារ​មិន​មាន​កិច្ច​សហការ​ពេញ​លេញ​នៅ​ក្នុង​ការងារ​នេះ​៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *