រដ្ឋមន្ត្រីក្រសួ​ងកសិកម្មដឹកនាំគ​ណៈប្រតិភូក្រសួងការពារ​សេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយ​ការណ៍​និងគ្មានការ​អនុញ្ញាត

នៅវិមាព្រឹទ្ធសភា នាវេលាម៉ោង១២:០០ រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសដឹកនាំគណៈប្រតិភូក្រសួងការពារសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៤ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពិភាក្សា និងបំភ្លឺយ៉ាងល្អិតល្អន់ចំពោះមតិនិងយោបល់ពីសមាជិកសមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភារួមមកសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត នៅសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវបានអនុម័តជាស្ថាពរដោយទទួលបាន ៤៨សំឡេងនៃអង្គព្រឹទ្ធសភាទាំងមូល៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *