លោក ហ៊ុន សុខាប្រធានក្លិបអ្នកកាសែតឯករាជ្យនិងលោក កែវ រតនា ត្រូវបានតុលាការខេ​ត្តព្រះសីហនុដោះលែងឲ្យមា​នសេរីភាព​វិញហើយ

ព្រះសីហនុ៖លោកហ៊ុន សុខាប្រធានក្លិបអ្នកកាសែតឯករាជ្យនិងលោក កែវ រតនា ត្រូវបានតុលាការខេត្តព្រះសីហនុដោះលែងវិញដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តមាត់សមុទ្រនេះ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ខណៈពលរដ្ឋ៥នាក់ ដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវតុលាការឃុំខ្លួនជាបណ្តោះអាសន្ន។ នេះបើតាមមេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានក្នុងស្រុក។លោក ហ៊ុន សុខា ប្រធានក្លិបអ្នកកាសែតឯករាជ្យនិងលោក កែវ រតនា ចាងហ្វាងកាសែត TN និងពលរដ្ឋ៥នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធទៅនឹងបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត នៅក្នុងខេត្តព្រះសីហនុ។តុលាការបានដាក់លោក ហ៊ុន សុខា និង លោក កែវ រតនា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ចំណែកពលរដ្ឋទាំង៥នាក់ត្រូវបានឃុំខ្លួននៅឡើយ៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *