កម្ពុជាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រ​បស់អ្នកនាំពា​ក្យក្រសួងការបរទេ​សអាមេរិក

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃ អង្គារ ១២ កើត ខែ ភទ្របទឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនិងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ដែលនៅក្នុងចំណោមបញ្ហាដ៏ទៃផ្សេងទៀតបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងលោក កឹម សុខា។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថាចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹមសុខាត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដូចបណ្តាប្រទេសដ៏ទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល(civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមាសម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *