លោក​ខៀវ កាញារីទ្ធ៖ស​ម្តេចតេជោហ៊ុន សែនលុយបានពីប្រេងមិនយកមកប្រើក្នុងចំណាយចរន្តឡើយ​តែគឺសម្រាប់ហេដ្ឋារច​នាសម្ព័ន្ធបម្រើអភិ​វឌ្ឍន៍​ជាតិ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេររ៉ាយរ៉ាប់លើហ្វេសប៊ុកផ្ទាល់ខ្លួនថាប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថាលុយដែលបានពីប្រេងនេះមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។លោក ខៀវ កាញារីទ្ធការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖
១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *