សម្តេច​ទៀ បាញ់​ប្រាប់​កង​យោធព​ល​ខេមរ​ភូមិន្ទ​ថាត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ស្រេចដើម្បី​អនុវត្ត​បទ​បញ្ជា​ថ្នាក់​លើ​ក្នុង​ការ​ការ​ពារនិង​ទប់​ស្កាត់រា​ល់​ការ​ប៉ុន​ប៉​ង​ផ្តួល​រំលំ​រាជ​រដ្ឋា​​ភិបាល​ស្រប​​ច្បាប់​

តាម​ហ្វេស​ប៊ុក​របស់​សម្តេច ទៀ បាញ់រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិបាន​ប្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ថាត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ស្រេច ដើម្បី​អនុវត្ត​បទ​បញ្ជា​ថ្នាក់​លើ​ក្នុង​ការ​ការ​ពារ និង​ទប់​ស្កាត់ រាល់​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​។ ​ការ​ប្តេជ្ញា​អនុវត្ត​បទ​បញ្ជា​របស់​ប្រមុខ​ការពារជាតិរូបនេះ គឺបន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល សម្តេចហ៊ុន សែន នៅថ្ងៃទី៧​តុលា​ បានព្រមានថា នឹង​បញ្ចេញ​កម្លាំង​ទ័ព ហើយ​អនុញ្ញាតឲ្យ​ប្រើ​អាវុធទំនើបៗ ដើម្បីទប់​ស្កាត់​គ្រប់​សកម្ម​ភាព ​ដែលគាំទ្រ លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ ចាប់ពីពេលនេះ​រហូត​ដល់​ថ្ងៃ​៩​វិច្ឆិកាខាងមុខ ។ខណៈសម្តេចបញ្ជាឲ្យបន្ត​​ចាប់​ខ្លួន​សកម្មជន​បក្សប្រឆាំង​ដោយ​មិន​បន្ធូរដៃ។ចំណែក លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី៨​តុលា ដោយ​ដក​ស្រង់​ពី​សារ​ព័ត៌មាន រ៉យ​ទ័រ​ថា «ការ​ទាម​ទារ​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង គឺ​ជា​ការ​ទាម​ទារ​មួយ​ដ៏​ស្រប​ច្បាប់ ពី​ព្រោះ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​បក្ស​ប្រឆាំង​តែ​មួយ​គត់ ត្រូវ​បាន ហ៊ុន សែន រំលាយ ហើយ ហ៊ុន សែន មិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌ ក្នុង​ពេល​ខាង​មុខ​។ ដូច្នេះ ការ​ងើប​ឈរ​ដោយ​ប្រជា​រាស្ត្រ ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់​ការ និង​ខុស​ច្បាប់​សព្វ​ថ្ងៃ គឺ​ជាជ​ម្រើស​តែ​មួយ​គត់ សម្រាប់​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ឈាន​ទៅ​រក​លទ្ធិ​ប្រជា​ធិប​តេយ្យ​»។សម្រាប់សម្តេចហ៊ុន សែន បានថ្លែងថា ការ​គាំទ្រ ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញគឺ​ជា«​ទង្វើរដ្ឋ​ប្រហារ» បានឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ដែល​ចាំ​បាច់​ត្រូវ​ប្រើ​កម្លាំង​ទ័ព បន្ថែមពីលើ​កម្លាំង​នគរបាល ​ដើម្បី​ទប់​ស្កាត់​កុំឲ្យ​ផែនការនោះបានសម្រេច។បើតាម សម្តេចហ៊ុន សែន ការ​ដែល​លោក សម រង្ស៊ី ប្រកាសថា​ខ្លួន​នឹង​ផ្តល់​ថវិកា​ដល់​កងទ័ព​ដែល​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​ប្រឆាំង​នោះ គឺ​ជាហេតុ​ផល​មួយ​ដែល​សម្តេច​ត្រូវ​បញ្ចេញ​​កម្លាំង​ទ័ព​ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​អាវុធទំនើបៗ​ដើម្បី​ទប់​ស្កាត់​សកម្មភាព​គាំទ្រ​​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​។លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យ​បន្ត​តាម​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​គាំទ្រ ការ​វិល​ត្រឡប់​របស់ លោក សម រង្ស៊ី ដោយសម្តេចហ៊ុន សែន ចាត់ទុកថា ជាអំពើក្បត់ដែល​ត្រូវ​ចាប់​ខ្លួន​មកកាត់​ទោសឲ្យបានធ្ងន់​ធ្ងរ។ជាមួយគ្នានោះ សម្តេចក៏បានលើកឡើងផងដែរ ករណីចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ថ្មី​ៗនេះ ដែល​រត់​ពីខេត្ត​ត្បូង​ឃ្មុំ​ទៅ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត។ សម្តេចហ៊ុន សែន ព្រមានទៀតថា ​ចំពោះសកម្មជន​បក្ស​ប្រឆាំង​ដែលភៀស​ខ្លួនទៅដល់​​ប្រទេសថៃក៏អាចនឹងចាប់​ខ្លួន​បញ្ជូនមកវិញបានដែរ​តាម​ការ​កិច្ចព្រម​ព្រៀង​​បស្យាប័ន។គួរបញ្ជាក់ថា មក​ដល់​ពេល​នេះគឺមានសកម្មជន​បក្សប្រឆាំងជាង​៣០នាក់​ហើយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ក្រោម​ការ​ចោទ​ប្រកាន់ថា «រួមគំនិត​ក្បត់» បន្ទាប់ពី​ពួកគេ​ប្រកាស​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នៅថ្ងៃ​៩វិច្ឆិកាជាថៃ្ងបុណ្យឯករាជ្យជាតិ៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *