សម្ដេចតេជោ ហ៊ុន សែនសង្កត់ធ្ងន់ថារាជរដ្ឋាភិបាល​កម្ពុជានឹងបន្តយ​កចិត្តទុកដា​ក់ចំពោះ​វិស័យថា​មពល

នៅរសៀលថ្ងៃអង្គា៍រ​ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកMarkus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន SIEMENT LIMITED THIALAND ។ក្នុងជំនួបនោះ Markus Lorenzini បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុន​SIEMENT LIMITED មានការិយាល័យប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ ហើយក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ។ លោក Markus Lorenzini ក៏បានអរគុណចំពោះសម្ដេចដែលបានអនុញ្ញាតអោយលោកបានជួបសំដែងការគួរសមនាពេលនេះ។ លោកធ្លាប់បានជួបសម្ដេចកាលពីឆ្នាំ២០១៧ដែលកាលនោះកម្ពុជារៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននៅទីក្រុងភ្នំពេញ ។​លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់គាត់ពិតជាមានឆន្ទៈ និងកិត្តិយស បានបន្តធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាដែលកន្លងទៅនេះ​ ថ្វីដ្បិតតែមានវត្តមាននៅប្រទេសកម្ពុជាជាង២០ឆ្នាំ តែអ្វីដែលគាត់ឃើញជាក់ស្ដែងគឺកម្ពុជាមានការរីកចម្រើនទៅលើការអភិវឌ្ឍច្រើនទៅលើសេដ្ឋកិច្ចសង្គម។លោកបានបន្តថា ដែលកន្លងមកនេះលោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យរដ្ឋនិងវិស័យឯកជន ហើយលោកគិតថាប្រទេសកម្ពុជានឹងមានអនាគតដ៏ត្រចះត្រចង់ ជាពិសេសក្នុងការបន្តធ្វើការរួមគ្នាដោយគាត់គិតថាកម្ពុជានឹងមានដំណើរទៅមុខ នឹងក្លាយទៅជាប្រទេសក្នុងលំដាប់ឈានមុខក្នុងអាស៊ីបូព៌ា និងនៅក្នុងអាស៊ាន។​ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបានសហការ និងផ្ដល់នូវចិត្តយ៉ាងជាមួយក្រសួងរ៉ែ និងថាមពល ជាពិសេសបច្ចុប្បន្នមានការពិភាក្សាជាច្រើនលើវិស័យថាមពលតែម្ដង។ លោកបានចាត់ទុកថា អ្វីដែលសំខាន់គឺការបន្តធ្វើយ៉ាងណាឲ្យវិស័យអគ្គិសនីមានស្ថិរភាព និងគ្រប់គ្រាន់ដើម្បីជាការអូសទាញការវិនិយោគផ្សេងទៀត។សម្ដេចតេជោ ហ៊ុន សែន ក៏អរគុណដល់លោក Markus Lorenzini ជាពិសេសក្រុមហ៊ុនរបស់លោកដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយអរគុណក្រុមហ៊ុននេះ ដែលបានបន្តសហការជាមួយក្រុមហ៊ុនឯកជន និងវិស័យរដ្ឋាភិបាលជាពិសេសក្រសួងរ៉ែ និងថាមពល។ សម្តេចតេជោបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងសហការជាមួយអាល្លឺម៉ង់ផងដែរ ។ទៅលើវិស័យថាមពលអគ្គិសនីនេះជាពិសេសសម្ដេចចង់ឃើញក្រុមហ៊ុនរបស់លោកបន្តមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅលើវិស័យថាមពលអគ្គិសនីនេះ។ សម្តេចបន្តថា កម្ពុជាត្រូវការខ្លាំងលើវិស័យអគ្គិសនី ដើម្បីបំពេញដល់វិស័យផ្សេងៗជាច្រើនទៀត។ ដូច្នេះកម្ពុជាយើង ត្រូវតែបន្តការវិនិយោគលើវិស័យថាមពលអគ្គិសនីនេះជាបន្តបន្ទាប់ទៀត។ សម្តេចតេជោក៏បានមានប្រសាសន៍ថាកម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនទាក់ទងទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនីនេះ។ ក៏ប៉ុន្តែក្រោយពីប្រទេសយើងទទួលបាននូវសុខសន្តិភាព គឺយើងបានចាប់ផ្ដើមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នៅពេលនេះប្រជាពលរដ្ឋកម្ពុជាយើងប្រើប្រាស់រហូតដល់ទៅជាង៧៣% ឯណោះនៃអគ្គិសនីហើយ៩២% នៃជនបទ គឺមានអគ្គិសនីប្រើប្រាស់។សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះ មានការចុះហត្ថលេខាជាមួយប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងការទិញម៉ាស៊ីនភ្លើងនិងប្រភពអគ្គិសនីជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ចំពោះវិស័យថាមពលនេះហើយមិនត្រឹមតែអគ្គីសនីទេជាពិសេសទៅលើគម្រោងថាមពលនៃបរិស្ថានផងដែរតាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។សម្តេចតេជោក៏បានគាំទ្រឲ្យក្រសួងរ៉ែនិងថាមពលសហការជាមួយក្រុមហ៊ុននេះជាបន្តទៀតជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យនេះ។លោក Markus Lorenziniក៏បានគូសបញ្ជាក់ថាក្រុមហ៊ុនរបស់លោកមានឆន្ទៈក្នុងការបន្តវត្តមាននៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗនិងចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ប្រទេសកម្ពុជាផងដែរ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *