បរិយាយថ្ងៃ​នេះ៖អ្នកកា​​សែតមិ​​នស្ថិតក្រោមឬក្នុងអង្គភាព​ប្រឆាំ​​ង​អំ​ពើ​ពុក​​រ​លួយខណៈ​ធ្វើអា​ជី​​វកម្មជាអ្នក​ឆ្លុះ​ក​ង្កែប ​

វិស័យសារពត៌មានសិទ្ធិជាសកលគឺជា​អំណា​ចទី៤បន្ទាប់ពីអំ​ណា​ចកំពូលទាំង៣គឺអំណាចនិតិបញ្ញត្តិ នីតិប្រតិបត្តិនិងអំណាចតុលាការ!។អ្នកកាសែតគឺអ្នកធ្វើនយោបាយដោយមិ​នដណ្តើម​អំណាច។ការបើ​កអាជីវកម្មកាសែតទស្សនាវដ្តី គេហទំព័រនិង​ទូរទស្សន៍គឺជាអង្គការមួយ​ធ្វើអាជីវកម្មលក់ពត៌មានផ្សព្វផ្សាយពត៌​មានស្រប​តាមក្រមសីលធម៌និងវិជ្ជាជីវៈនិងច្បាប់ស្តីពីរបបសារពត៌មាន។​ស្ថាប័ន​សារព័ត៌មានមិនមែនជាអង្គភាពរដ្ឋាភិបាល។ដូច្នេះអ្នកកាសែតមិនស្ថិតនៅក្រោមកា​រគ្រប់គ្រងឬស៊ើបអង្កេតរបស់អ​ង្គភាពប្រឆាំង​អំពើពុករលួយនោះឡើយ។ប៉ុន្តែស្ថិតនៅក្រោមកា​រគ្រប់គ្រងរបស់ក្រសួងពត៌មាន វិស័យព​ត៌មានគឺជាប្រភពដំណឹងនានាផ្តល់ជូនរដ្ឋាភិបា​ល ជាកញ្ចក់ឆ្លុះប​ញ្ចាំងនូវភាពអសកម្មទាំងឡាយនិងភាព​រីកចម្រើនដែលកើតមា​នក្នុងសង្គមមិនអាចខ្វះបាន ។អ្នកកាសែតគឺជាអ្នកនាំសារៈដ៏សំខាន់ នៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន វិស័យសារ​ពត៌មាន ត្រូវបាន​លើកកំពស់ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា។ប្រ​មុខរដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន បានលើកកំពស់ដល់វិស័យមួយនេះ ដោយចាត់ទុ​កអ្នកកាសែត គឺ​ជាប្រភពនៃដំណឹងក្នុងការស្ថាបនា និងផ្តល់ដំណឹងទូទៅ ពាក់​ព័​ន្ធនិងសង្គមការរីកចម្រើនលើគ្រប់វិស័យទាំងវិជ្ជមាន និងអវិជ្ជមាន។អ្នកកាសែតគឺជាក្រុម​ពួកឆ្លុះកង្កែបដោយប្រើម៉ាស៊ីនថតនិងចុងប៊ិ​ចជាអាជីវកម្មរបស់ខ្លួន សម្រាប់ធ្វើការផ្សព្វផ្សាយពត៌​មានពិតនិងដំណឹងផ្សេ​ងៗ ដំណឹងពាណិជ្ជកម្ម ។ល។ការទទួលថវិកាបន្តិចបន្ទួច គឺជាប្រាក់ឃើញក្នុងអាជីវកម្មឬកម្រៃចុងប៊ិចក្នុងតួនាទីជាក្រុម ឆ្លុះកង្កែប ឃើញមួយវាយមួយ ។ ជាងនេះទៅ​ទៀតបច្ចុប្បន្ន មានការភ័ន្តច្រឡំពីសាធារណៈមតិនិង​មន្ត្រីរាជការមួយចំនួ​នដោយយកអង្គភាពប្រឆាំងអំពើ​ពុករលួយ​មកចាត់ការលើអ្នកកាសែតនិងជាចំណាប់ខ្មាំង សំអាងលើច្បាប់ប្រឆាំងអំពើពុករលួយអ្នកសូកនិងអ្នក​ទទួ​លគឺមាន​ទោសដូចគ្នាតាមពិតអ្នកកាសែតមិនស្ថិត​នៅក្រោមចំណាត់កា​រអង្គភាពប្រឆាំងអំពើពុករលួយនោះឡើយ ៕ដោយ៖ចលនាសង្គម

Leave a Reply

Your email address will not be published. Required fields are marked *