ឯកឧត្តមវេងសាខុនជួយ​ឧបត្ថម្ភថវិកាមួយចំ​នួនដល់វិទ្យាល័យហ៊ុន​សែនស្គន់

ចេញពីស្នាក់ការបក្សស្រុកកំពង់សៀម ឯកឧត្តមវេងសាខុនប្រធានក្រុមការងារ អមដំណើរដោយអភិបាលស្រុកជើងព្រៃ បានអញ្ជើញមកពិនិត្យតាមសំណើសុំរបស់លោក ហ៊ត់ គឹមហន នាយកវិទ្យាល័យ ហ៊ុន សែន ស្គន់ ដែលកំពុងសាងសង់អគារធនធានមនុស្ស្ ដែលមានការបំពាក់មន្ទីរពិសោធន៍ សាលកុំព្យូទ័រ និងសាលសហសិក្សា ដែលកំពុងត្រូវការអាចម៍ដី ដើម្បីចាក់បំពេញផ្លូវចូល និងទីធ្លាមុខអគារ ។ ក្រោយពីបានចុះពិនិត្យរួចមក ឯកឧត្តមប្រធានបានសម្រេចជួយឧបត្ថម្ភថវិកាសម្រាប់ទិញដីចំនួន ៥០ឡាន ដើម្បីបំពេញសេចក្តីត្រូវការ ជាមួយនឹងការផ្តល់ទស្សនវិស័យមួយចំនួនក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស និងការកែលម្អសោភ័ណភាពក្នុងវិទ្យាល័យនាពេលអនាគត៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *