អ្នក​ការទូតកូរ៉េខាង​ជើង​និយាយ​ថា​ឱកាស​នឹង​បិទ​ចំពោះ​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក​​កំពុង​កាន់​​តូច​ទៅៗ

​អ្នក​ការទូតជាន់​ខ្ពស់​ម្នាក់​របស់​កូរ៉េខាង​ជើងបាននិយាយ​ថាឱកាស​នៃការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ភាព​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តូច​ទៅៗ​។​កាល​ពី​ថ្ងៃ​សុក្រលោក ​Cho Chol Su​ បាន​និយាយ​ថា ​កូរ៉េខាង​ជើង​រំពឹង​ថា ​សហ​រដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​កាន់​តែ​ច្រើន​លើង​ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ប្រក្រតី​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​នេះ។លោក Cho បាន​និយាយ​នៅឯ​សន្និសីទអន្តរជាតិ​ស្តីពី​ការ​មិន​រីក​សាយ​អាវុធ​នុយ​ក្លេអ៊ែរ​ក្នុង​ទីក្រុង​ម៉ូស្គូ​ថា៖ «យើង​បាន​ផ្តល់​ពេល​វេលា​យ៉ាង​ច្រើន​ដល់​សហរដ្ឋ​អាមេរិក​ ​ហើយ​យើង​កំពុង​រង់ចាំ​ចម្លើយ​នៅ​ចុង​ឆ្នាំ​នេះ»។
លោក​បាន​និយាយ​ទៀត​ថា ​ប្រសិនបើសហរដ្ឋ​អាមេរិក​មិន​ចាត់​វិធានការ​ដើម្បី​ជួប​យើង​ទេ មិន​កាត់​បន្ថយ​គំនុំ ការណ៍​នេះ​នឹង​ក្លាយ​ជា​កំហុស​ដ៍ធំមួយ»។លោក Cho ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាមេរិក​ខាង​ជើង​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង។អត្ថាធិប្បាយ​របស់​លោក​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​លោក​ Kwon Jong Gun ​ជា​ឯកអគ្គរដ្ឋ​ទូត​គោលចរណ៍​របស់​កូរ៉េខាង​ជើង​និយាយ​ថា សមយុទ្ធ​យោ​ធាដែលគ្រោង​ទុក​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង ​នឹងធ្វើ​ឲ្យ​ការចរចា​នុយក្លេអ៊ែរ​មិន​បាន​ទទួល​ជោគ​ជ័យ។ លោក ​Kwonបាន​និយាយ​ទៀត​ថា ការចរចា​នុយ​ក្លេអ៊ែរ​រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក​ជា​ការ​មិន​ស្មោះ​ត្រង់។ការទូត​នុយក្លេអ៊ែរ ភាគ​ច្រើន​បាន​ត្រូវ​ជាប់​គាំង​ចាប់​តាំង​ពី​ជំនួប​កំពូល​រវាង​ប្រធា​នាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន ​នៅ​ក្នុង​ខែ​កុម្ភៈ​កន្លងមក៕

Leave a Reply

Your email address will not be published. Required fields are marked *