សុខសប្បា​យជាទេ​បងប្អូនជនរួមជាតិ?

កាលពីម្សិលថ្ងៃទី ៩ វិច្ឆិកា កម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦ និងទទួលទានអំបុកខ្មែរ “ថែជាតិ សាសនា និងព្រះមហាក្សត្រ “ នៅទូទាំងប្រទេសប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។នៅថ្ងៃនេះ គឺចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា គឺយើងបន្តសប្បាយរីករាយជាមួយ “បុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ”។សូមអញ្ជើញបងប្អូនប្រពលរដ្ឋរួមទាំងទេចរជាតិនិងអន្តរជាតិចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យអុំទូកទាំងនៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។សូមអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ឋទាំងអស់យកចិត្តទុកដាក់ការពារថែរក្សាសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនអោយបានល្អនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃនេះ។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់បានសប្បាយរីករាយ និងជួបតែសំណាងល្អគ្រប់ៗគ្នាកុំបីខាន៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *