ល្បែងស៊ីសងច្រកដូង៧ដើមស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដំណើរទៅយ៉ាងរលូនខណៈសមត្ថកិច្ចទទួលបានផលប្រចាំខែ​បើទោះ​បីសម្តេចក្រឡា​ហោ​មខំ​ស្រែកយ៉ាងណាក៏​ដោយ

ត្បូងឃ្មុំ៖បើនិយាយពីបញ្ហាល្បែងស៊ីសងខេត្តត្បូងឃ្មុំមើលទៅហាក់មិនថមថយសោះដោយដំណើរទៅយ៉ាងរលូនខណៈសមត្ថកិច្ចទទួលបានផលប្រចាំខែ។បើទោះបីឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម សខេងខំស្រែកយ៉ាងណាក៏ដោយ។ល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព។ ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។ជាក់ស្តែងប្រជាពលរដ្ឋបានរាយការណ៍មកថាល្បែងជល់មាន់ យូគី អាប៉ោង ចាប់ផ្តើមផ្ទុះឡើងទៀតហើយ ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ក្នុងនោះគឺមានមនុស្ស២នាក់ ដែលជាអ្នកទទួលខុសត្រូវ ទី១ ឈ្មោះ ហេង និងទី២ ឈ្មោះលឹម។ពលរដ្ឋបានរាយការណ៍ទៀតថា លោកហេង និងលោកលឹមបានដើរប្រាប់គេថា បើកល្បែងស៊ីសងខុសច្បាប់បានទាល់តែមានការអនុញាតិពីអាជា្ញធរមានសមត្ថកិច្ចខេត្តដោយសារ លោកជាមនុស្សមានឥទ្ធិពលអាចនិយាយជាមួយថ្នាក់លើបាន(ខេត្ត) ។ប្រជាពលរដ្ឋបានប្រាប់មកទៀតថា ទីតាំងសង្វៀនជល់មាន់ និងយូគី អាប៉ោងនេះ បានដំណើរការទៅយ៉ាងរលូន ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំ។ស្នងការនគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ប៉ែនរ័ត្ននិងលោកអភិបាលខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី១០ខែកុម្ភៈ២០២០អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញចំណាត់ការបង្រ្កាបល្បែងស៊ីសង។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕ដោយ៖លោកស្រីជាគន្ធា

Leave a Reply

Your email address will not be published. Required fields are marked *