សង្វៀនជល់មាន់អាប៉ោងយូគី​ជាប្រភពចំ​ណូលរបស់​ស​មត្ថកិច្ចពុក​រលួ​យខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖សង្វៀនជល់មាន់អាប៉ោងយូគីមួយកន្លែងស្ថិតនៅចំណុចច្រកដូង៧ដើមស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងរលូនខណៈជាប្រភពចំណូលរបស់សមត្ថកិច្ចពុករលួយខេត្តត្បូងឃ្មុំ ។បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់សង្វៀនគឺមានឈ្មោះ ហេង និងឈ្មោះ លឹម ដែលកំពុងបើកដំណើរការឡើងកក្រើកប្រជាពលរដ្ឋហើយកំពុងបំផ្លាញគោលនយោបាយ ភូមិ.ឃុំមានសុត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ។អ្នកចូលលេង ភាគច្រើនជាពលរដ្ឋខ្មែរមកពីក្នុងភូមិ -ស្រុក-ខេត្ត និងបណ្តា ខេត្ត-រាជធានី សម្រុកចូលលេង ដូចទឹក កំពុងបាក់ទំនប់ចាប់ផ្តើមពីការភ្នាល់គ្នាដាក់ លុយធំៗចាប់ពីរាប់លានរៀលបើដុល្លារវិញចាប់ពីថ្នាក់ពាន់រហូតម៉ឺនសែនដុល្លារក៏មានដែរ ។ បច្ចុប្បន្នទីតាំងនេះកំពុងដំណើរការយ៉ាងរលូនជាទីបំផុតនិងកំពុងពង្វក់អ្នកចូលលេងឲ្យប្រព្រឹត្តផ្ទុ យភូមិ-ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។ប្រជាពលរដ្ឋរស់ភូមិដាបានឲ្យដឹងថាអ្នកយកមាន់មកបញ្ជល់ភាគច្រើន លើសលុប ខ្លះជិះម៉ូតូ និងខ្លះជិះរថយន្តបានធ្វើដំណើរមកកាន់ទីតាំងខាងលើនេះដើម្បលេងល្បែង ចាក់ភ្នាល់ដាក់លុយរហូតគេបានដឹងថា ភ្នាល់រាប់រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ ។ពួកគាត់បន្តថាទីតាំងនេះ លាក់ភ្នែកមហាជនមិនបានទេ ដោយសារតែទម្លាប់អ្នកលេងចាំបាច់ ត្រូវតែបញ្ចេញសំឡេងហ៊ោកញ្ជ្រៀវ លាន់ឮទ្រហឹងអឺងកង។ ប៉ុន្តែសន្តិសុខល្អណាស់ ព្រោះតែទីតាំងមួយនេះហ៊ុំព័ទ្ធដោយរនាំងការពារយ៉ាងមាំ តាមរយៈអ្នកមានលុយមានអំណាច អ្នកធំឈរនៅពីក្រោយខ្នង ហើយមិនប៉ាច់ឆ្ងល់?ថាម៉េចបានជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំ ព្រោះតែជាឆ្នាំងបាយឲ្យប្រជាពលរដ្ឋរំពឹងអ្វី ។
ពួកគាត់អះអាងថាមួយរយៈនេះ អំពើចោរលួច ចោរឆក់ កំពុងបំភិតបំភ័យសុវត្ថិភាពនិងដំណេកពួកគាត់ អាចដោយសារទីតាំងបើកលេងល្បែងភ្នាល់ដាក់លុយយ៉ាងច្រើនៗខាងលើនេះក៏អាចថាបាន ។
គួរជម្រាបផងដែរថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញ ចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ” ។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។សម្តេច ស ខេងក៏បានលើកឡើងពីបទល្មើសបច្ចេកវិទ្យាលេងល្បែងស៊ីសងផងដែរ ។ ដោយសម្តេចបានថ្លែងថា ល្បែងតាមបច្ចេកវិទ្យានេះ មិនមែនជារឿងធម្មតាទេ ។ដើម្បីមានវិធានការបង្ក្រាបនោះ ឧបនាយករដ្ឋមន្រ្តីអះអាងថា បានបង្កើតការិយាល័យបង្ក្រាប បទល្មើសបច្ចេកវិទ្យានៅខេត្ត-ក្រុង៤ គឺ រាជធានីភ្នំពេញ, កំពង់សោម, សៀមរាប និងស្វាយរៀង ព្រោះពួកគេ មកពីបរទេសមកប្លន់ ឆបោក និងចាប់ជំរិតជាដើម ៕ដោយ៖លោកស្រីជាគន្ធា

Leave a Reply

Your email address will not be published. Required fields are marked *