លោកសាំង​គឹមស៊នមេឃុំឆ្នុកទ្រូរង់កា​ររិះគន់លេបត្របា​ក់យកដី​ព្រៃលិច​ទឹក​ជិតដ​ប់ហិកតាធ្វើ​កម្មសិទ្ធរ​បស់ខ្លួន

កំពង់ឆ្នាំង៖ស្របពេលដីមានហាងឆេងខ្ពស់ធ្វើឲ្យជនល្មើសមួយចំនួន​គិតផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីការអភិរក្ស ដែលជាដែនជម្រកត្រីនោះទេ បែរជានាំគ្នាកាប់បំផ្លាញទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។
ប្រជាពលរដ្ឋបានរាយការណ៏ឲ្យដឹងថាដីព្រៃលិចទឹកជិតដប់ហិកតាស្ថិតក្នុងភូមិកំពង់ព្រះឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងត្រូវបានអ្នកមានអំណាចលេបត្របាក់យកធ្វើកម្មសិទ្ធរបស់ខ្លួនអស់ហើយដែលគេស្គាល់ច្បាស់ថាជាលោកសាំងគឹមស៊នមេឃុំឆ្នុកទ្រូហើយបានបំផុសឬក៏ជួលប្រជាពលរដ្ឋដាំល្ពៅក្នុងមួយថៃ្ង៣ម៉ឺនរៀល។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអង្គភាព«ចលនាសង្គម»បានធ្វើបទសម្ភាសលោកសាំងគឹមស៊នតាមរយៈទូរស័ព្ទនាព្រឹកថៃ្ងទី១៣ខែកុម្ភៈឆ្នាំ២០២០នេះថាលោកមិនបានពាក់ព័ន្ធនឹងដីព្រៃលិចទឹកនេះទេ។ព្រោះដីព្រៃលិចទឹកនេះជារបស់ប្រជាពលរដ្ឋបានកាន់កាប់តាំងពីឆ្នាំ២០១២មកម្លេះ!។បន្ថែមពីលើនេះប្រជាពលរដ្ឋបានបញ្ជាក់ថាគេសង្កេតឃើញតែគ្រួសារលោកសាំងគឹមស៊នរស់នៅលើដីនោះតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបាននិយាយថា បើខ្មោចស្រុកមិនបើកដៃខ្មោចព្រៃមិនហ៑ានដែរ។ បើមិនមានភ្លើងខៀវពីអ្នកមានលុយ ឬអ្នកអំណាចក៏ជនល្មើសទាំងនោះមិនហ៊ានដែរហើយការកាប់ទន្រ្ទានបានសម្រេចរហូតជិតដប់ហិកតាហិកតាដែរ។
បើតាមប្រជាពលរដ្ឋ តាំងពីដីមានហាងឆេងខ្ពស់មកការកាប់ទន្រ្ទានយកដីព្រៃរបស់ហាក់បីដូចជា មានច្រើនទីតាំងផងដែរ ហើយការកាប់ទន្រ្ទានដីព្រៃលិចទឹកជារបស់រដ្ឋនេះ បើមិនមានអ្នកនៅពីក្រោយខ្នង ក៏ប្រជាពលរដ្ឋធម្មតាមិនហ៑ានដែរ គឺត្រូវប្រឈមនឹងច្បាប់។សូមជម្រាបឲ្យដឹងថាលោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជា​មាន​តម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ទន្ទឹមនេះក្រុមជន​ខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកនេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តន៍ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់​ដោយ​យកដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួន និងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ។ពេល ខ្លះពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដី​របស់គេ ដែល មានកម្មសិទ្ធិដើម្បីតវ៉ាថាខ្លួនបានតាំងទីលំនៅជាយូរមកហើយ និងប្រសិនបើចង់ឱ្យរុះរើចេញ ត្រូវមានសំណង ឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។ លោករដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់ បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ដែលនាំឱ្យមានការ ប្រឈមចំពោះ​មុខច្បាប់ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ ជាមួយ​គ្នានេះ បងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្ន!ប្រយែងក្រែង​ប៉ះចំដីរដ្ឋឬដីដែល​មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ លោកបានបន្ដ ទៀតថា អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញ​នូវដីរដ្ឋដែល ទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ លោកបានបន្ថែមថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទ​ល្មើសនេះ នៃការ​រុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេខ្លោងមួយចំនួន​ដែលនៅពីក្រោយ​បទ​ល្មើសនេះត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ដើម្បីជំនុំជម្រះ​ក្តី​តាមច្បាប់បណ្តើរៗហើយ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានប្រកាសឱ្យជនខិលខូចត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាព ខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាង សង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ចំណែកអាជ្ញាធរ ក៏បាន​ប្រកាសឱ្យឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋ ដោយ​ខុស​ច្បាប់។ លោកបានបន្ថែមថា ជនដែលនៅតែរំលោភបំពាននឹងត្រូវប្រឈមមុខ​ចំពោះច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល៕ដោយ៖ពុតសាម៉ាត់

Gepostet von កាសែត ចលនាសង្គម am Mittwoch, 12. Februar 2020

Leave a Reply

Your email address will not be published. Required fields are marked *