ប្រមុខរាជរដ្ឋាភិបាលក្រុងភ្នំពេញបាន​បង្ហាញក្តីស្រឡាញ់ចំពោះអ្នកនៅលើនាវាចរណ៍ទេសចរណ៍MS Westerdam​ដែលចូល​ចតនៅកំពង់​ផែខេត្ដព្រះសី​ហនុ

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីពិធីស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ MS Westerdam នៅ​ឯ​កំ​ពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជាបាន​បង្ហាញក្តីស្រឡាញ់ចំពោះអ្នកនៅលើនាវាចរណ៍ទេសចរណ៍MS Westerdam ដែលចូល​ចតនៅកំពង់ផែខេត្ដព្រះសីហនុ ដោយផ្ដល់ជូនបាច់ផ្កាចំថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់។សម្ដេចហ៊ុន សែន បានថ្លែងថា បើសិនរកឃើញអ្នកជំងឺ វីរុស COVID-19 ឬកូរ៉ូណាថ្មី នៅលើនាវាទេសចរណ៍ MS Westerdam នេះ ក៏កម្ពុជាទទួលយកដែរ ដើម្បី ព្យាបាលពួកគាត់ ដោយគ្មានការរើសអើងឡើយ។ ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញបានបញ្ជាក់ថា “បញ្ហា​ដែលត្រូវចោទសួរ ដូចអ្វីដែលខ្ញុំ និយាយនាពេលកន្លងមកថា បញ្ហាពិតប្រាកដរបស់កម្ពុជា មិនមែនជាជំងឺកូរ៉ូណាប្រភេទថ្មីទេ គឺជំងឺការភ័យខ្លាច។ រហូតមកដល់ពេលនេះ ជំងឺកូរ៉ូណា មិនឆ្លងដល់ពលរដ្ឋកម្ពុជាទេ គ្រាន់តែឆ្លងជនជាតិចិនម្នាក់ ដែលមកនៅស្នាក់នៅកម្ពុជា ហើយក៏បានព្យាបាលជាហើយដែរ។”សម្ដេចបានលើកឡើងថា គ្រាន់តែលើកហេតុផលមួយ ដើម្បីជូនប្រជាពលរដ្ឋក ម្ពុជាឱ្យបានជ្រាប់ថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថា អ្នកទាំងនេះដែលរស់នៅលើនាវា​ជាង២,០០០នាក់ តើពួកគេទៅទីណា ដែលនេះនិយាយអំពីការភ័យខ្លាច កូរ៉ូណា។​សម្ដេចបានថ្លែងបន្ដថា “ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងពីអ្នកដទៃ ឬប្រទេសដទៃ អាចយល់ ដាក់​ចេញ ឬចោទជាសំណួរថា ចុះបើមានជំងឺកូរ៉ូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាត​ឱ្យ​ចូលទេ។ ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឱ្យចូល​យ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន។” សម្ដេចបានបញ្ជាក់បន្ថែមថា មូល​ហេតុ​នៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះ ស្លាប់​នៅ​លើនាវានេះ បន្ទាប់ទៅសាកសព តើត្រូវទំលាក់ចោលក្នុងទឹកសមុទ្រ ឬក៏ទុកនៅ លើនាវា​នេះ។ នេះជាបញ្ហា ដែលត្រូវឃើញអំពីទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួល​ខុសត្រូវរបស់យើង ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែលទទួលខុសត្រូវ។សម្ដេចក៏បានធ្វើការបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូច សហគមន៍អន្ដរជាតិ ពេលនេះមិនមែនជាពេលភ័យខ្លាច មិនមែនជាពេលត្រូវការរើសអើងទេ ដែលជាត្រូវរូបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមមនុស្សនៅលើនាវា ខណៈប្រទេស​ជា​ច្រើន បានជួបប្រទះបញ្ហាទាំងនេះ។ សម្ដេចបានបន្ថែមថា កម្ពុជាបន្ដចូលរួម​ជាមួយ​សហគមអន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកម្ពុជាអាចធ្វើទៅបាន ដូចករណី មនុស្សនៅលើនាវាទេសចរណ៍ MS Westerdam នាពេលនេះ។សូមបញ្ជាក់ថា នាវាទេសចរណ៍ដ៏ធំមួយគ្រឿង ឈ្មោះថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែលផ្ទុះភ្ញៀវទេសចរប្រមាណ២,២៥៧នាក់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វានានេះ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ។ ​នាវាទេសចរណ៍ដ៏ធំនេះ បាន​ស្នើ​សុំចុះចតនៅតាមប្រទេស និងកោះចំនួន៦មកហើយ តែត្រូវបដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាដ៏ប្រល័យនេះ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *