សម្តេចហ៊ុនសែនថាកម្ពុជាយកការទទួល​ខុ​ស​ត្រូវ​មួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បងនិងសិទ្ធិរស់រា​ន​មានជីវិតសិទ្ធិមិ​នត្រូវបាន​គេ​​រើ​ស​អើង

កម្ពុជាយកការទទួល​ខុ​ស​ត្រូវ​មួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បងនិងសិទ្ធិរស់រាន​មានជីវិតសិទ្ធិមិនត្រូវបាន​គេ​រើ​ស​អើង។សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាបញ្ហាពិតប្រាកដរបស់កម្ពុជា មិន​មែ​ន​​ជាកូរ៉ូ​ណា​ថ្មីទេ នោះគឺការភ័យខ្លាច។ សម្ដេចបានលើកឡើងថា កម្ពុជា​យ​ក​​ការទទួលខុសត្រូវ​មួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចម្បង ហើយដំបូងបំផុតត្រួវគោរព​ដល់​ការរស់រាន​មាន​ជីវិតរបស់មនុស្ស ដែលមានជាង២,០០០នាក់នៅលើនាវានេះ ដែលមាន​រហូ​តទៅដល់៤១​សញ្ជាតិ។ សម្ដេចបានបញ្ជាក់ថា “ថ្ងៃនេះប្រសិនជាខ្ញុំមកទទួលបងប្អូនប្រជាពលរដ្ឋ​នៃ​ប​ណ្ដា​ប្រទេសមានរហូតមានទៅដល់ ៤១សញ្ជាតិនៅទីនេះ ហើយបែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វា​ក៏​ស័ក្ដិសមនឹងពលីកម្មដែលខ្ញុំធ្វើ ដើម្បីមនុស្សជាតិនោះផងដែរ”។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបន្ដថា តើឱ្យយើងនិយាយ​ពីការ​គោ​រ​ពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើ​សិទ្ធិ​រស់រានមានជីវិតមិនត្រូវបានគោរព​ផងនោះ ហើយយ៉ាងហោចណាស់ពេលនេះ កម្ពុជា​បាន​ធ្វើកិច្ចការដែលទាក់ទង​និងដំ​ណើរ​ការនៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និ​ង​សិទ្ធិ​វិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុត្ថិភាពសម្រាប់​ពួកគេ។ សម្ដេចបានថ្លែងបន្តថា “ខ្ញុំគិត​ថា​ប្រជាពលរដ្ឋរបស់យើង យោគយល់ ហើយ​មានមោទនភាព ហើយខ្ញុំសូមអរគុណចំពោះ​ប្រជា​ពលរដ្ឋកម្ពុជា ដែលបានលើទឹកចិត្ត ហើយ​គាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការឱ្យ​នា​វានេះបានចូលមកកាន់ទឹកដីកម្ពុជា តាមរយៈ​ទឹកដីកម្ពុជាបងប្អូនទាំង៤១សញ្ជាតិនេះ បាន​ធ្វើ​ដំណើរវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន​ជួប​ជុំ​គ្រួសារពុំមានការភ័យខ្លាចទេ”។ សម្ដេច​តេ​ជោសង្កត់ធ្ងន់ថា តើយើងព្រមឱ្យអ្នកទាំងនេះ​រស់នៅក្នុងកណ្ដាលសមុទ្រ ហើយដែលមិន​ដឹ​ង​កោះមិនដឹងត្រើយ ឬយ៉ាងណា។ នេះជាបញ្ហា​ដែលយើងត្រូវទទួខុសត្រូវ ក្នុងឋានៈជាមនុស្ស​ជា​តិដូចៗគ្នា។ សម្ដេចនាយករដ្ឋ​មន្ត្រី​ក៏បានថ្លែង​អរគុណស្ថានទូតអាមេរិកដែល​បា​ន​ទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធកម្ពុជា ដែល​សម្ដេចបានយល់ព្រមឱ្យនាវានេះចូលចត​តាំងពី​មុន​ម៉ោ​​​ង១០ ថ្ងៃទី១១ ខែកុម្ភៈ ឯណ្ណោះ។ នៅពេលដែលមានសំណើពីស្ថានទូតអាមេរិក ហើយ​រៀ​ប​​រាប់ពីការបដិសេធរបស់ប្រទេសមួយ​ចំនួនថាមិនឱ្យចូល ហើយនៅលើនាវាក៏ចង់អស់ស្បៀង​ហើ​យ​ដែរ។ ដែលសម្ដេចបានស្វា​គមន៍។ នេះជាការទទួលខុសត្រូវរបស់យើង ហោចណាស់​ខាងផ្លូវសី​ល​ធ​ម៌​ មនុស្សធម៌​ផងដែរ។ សម្ដេចបានអរគុណអង្គការសុខភាពពិភពលោក ដែលបានធ្វើ​សេ​ចក្ដីថ្លែ​ង​ការណ៍គាំទ្រដល់កម្ពុជា ហើយគាត់ក៏មានបំណងសុំជួបជាមួយសម្ដេចតាមទូរស័ព្ទ សម្ដេច​នឹង​ជួបគាត់នៅពេលណាដែលប្រតិបត្តិការសង្គ្រោះនេះត្រូវបានបញ្ចប់។ សម្ដេចបានបន្ថែមថា ថ្ងៃនេះយើងគ្រាន់តែបានចាកចេញជាង១០០នាក់តែ ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅសល់ជាច្រើនរយនាក់​ទៀត ហើយថ្ងៃនេះសម្ដេចក៏បានបើកឱកាស សម្រាប់​​អ្នក​នៅលើនាវាទាំងអស់អាចចាក​ចេញទៅ​ធ្វើ​ដំណើរ​កម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយប្រសិនបើមានបំណងទៅទស្សនកិច្ចនៅឯ​ខេត្ត​សៀ​ម​រាប យើងនឹងបង្កលក្ខណៈងាយ​ស្រួលសម្រាប់ពួកគាត់ផងដែរ។ សម្ដេចសង្ឃឹម​យ៉ាងមុតមាំ​ថា​ ពលរដ្ឋកម្ពុជានឹងទទួល​យក​ការទទួលខុសត្រូវមួយ ក្នុងឋានៈជាអ្នកដែលបាន​ចូលរួម​ចំ​ណែ​​ក ដើម្បីលើកស្ទួយដល់​សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូ​វបា​ន​​គេរើសអើង។ សម្ដេចបានបន្ថែមទៀតថា នៅទីនេះ កម្ពុជាពុំមានអ្វីជា​ទ្រព្យ​សម្ប​ត្តិច្រើនដូច​ប្រទេស​អ្នកមាននោះទេ។ ក៏ប៉ុន្តែយើងមានទឹកចិត្តដើម្បីជួយស្រោចស្រង់ ដល់អ្ន​ក​​ដែលរស់នៅ​ជាប់លើនាវានេះ។ ជាមួយគ្នានេះ កម្ពុជា នឹងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បី​ដោះ​​ស្រា​យបញ្ហាទាំងឡាយ ដែលខ្លូនអាចធ្វើទៅបាន។ កម្ពុជាក៏សង្ឃឹមផងដែរថា ថ្ងៃក្រោយ​នា​​វា​នេះ​​នឹងវិលបន្តចូលមកកម្ពុជាសារជាថ្មីម្ដងទៀតកម្ពុជានឹងស្វាគមន៍។សូមបញ្ជាក់ដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែល​ផ្ទុក​មនុ​ស្ស​សរុបប្រមាណ២,២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១,៤៥៥នាក់ និងបុគ្គលិកបម្រើ​កា​រ​ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើម្បីចូល​ទៅ​ប្រ​ទេសហ្វីលីពីន តែត្រូវអាជ្ញាធរប្រទេសនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅ​លើ​នាវា​នេះមា​ន​ផ្ទុកវីរុសថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»។ បន្ទាប់ពី​​ហ្វីលីពីន​បដិសេធ នាវា​ដែលផ្ទុកអ្នកទេសចរភាគច្រើនជាជនជាតិអាមេរិក និងប្រទេសនៅអឺរ៉ុបនោះ បានព្យា​យា​ម​​ធ្វើដំណើរលើលំហរសមុទ្រ ដើម្បីទៅរកកន្លែងសំចតនៅតាមបណ្តាប្រទេស និងកោះផ្សេង​ទៀត​មានដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំរបស់អាមេរិកនិងចុង​ក្រោយ​ទៅ​ប្រទេ​​សថៃ។ តែអាជ្ញាធរនៅក្នុងប្រទេសទាំងនេះ​បានបដិសេធមិនឱ្យចូលចត​នោះ​ឡើយ។បើទោះបី​នា​យកគ្រប់គ្រងនាវា បានប្រកាសនិងបញ្ជាក់ហើយថាអ្នកដំណើរនិងអ្នកបម្រើការងារនៅ​លើ​នាវាទាំងអស់មិនមានអ្នកណាម្នាក់ផ្ទុកមេរោគកូរ៉ូណាក៏ដោយ។ ទីបំផុត​សម្តេចហ៊ុ​ន​ សែនបានអនុញ្ញាតឱ្យនាវាមួយនេះ បានចូលសំចតនៅកំពង់ផែក្រុង​ព្រះសីហនុ ហើយធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅ​កាន់ស្រុកកំណើតរបស់ពួកគេ។កាថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មានក្រោយពីពិធីស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅ​ឯ​កំ​ពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *