មនុស្ស​ជិត​កន្លះ​លាន​នាក់​បាន​ប៉ះពាល់​ជិ​ត​ស្និត​ជាមួយ​អ្នក​​ដែល​ឆ្លង​មេ​រោគ​កូរ៉ូណា​វីរុស

បើ​យោង​តាម​គណៈកម្មការ​សុខាភិបាល​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួនបានឲ្យដឹងថាជនជាតិ​ចិន​ជិត​កន្លះ​លាន​នាក់​បាន​ប៉ះពាល់​ជិតស្និត​ជាមួយ​នឹង​អ្នក​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​វូហានប្រទេស​ចិន។
គិត​ត្រឹមថ្ងៃ​ព្រហស្បតិ៍​មនុស្ស​ជាង ៤៧ម៉ឺន​នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ប៉ះពាល់​ជិត​ស្និត​ជាមួយ​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​នេះ។ ហើយ​មនុស្ស​ជាង​១៨ម៉ឺន​នាក់​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន។ មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ COVID-19​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៦ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។ ពួក​គេ​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​មនុស្ស​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ដែល​ឆ្លង​មេរោគ​នេះ ដែល​មាន​ចំនួន​ជិត ១៩ម៉ឺន​នាក់​នៅ​ក្នុង​របាយការណ៍​មួយ​របស់​គណៈកម្មការ​នេះ​កាលពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ។គណៈកម្មការ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​អំពី​ការ​វិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​ចិន៕

Leave a Reply

Your email address will not be published. Required fields are marked *