ឯកឧត្តមវេងសាខុនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំព​ង់សៀម​ខេត្តកំពង់ចាម​បានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផ​លថ្មីមួយទៀ​តគឺការជួសជុ​លទ្វារទឹក​និងទំនប់បឹ​ងបបុស

បន្ទាប់ពីបានប្រគល់ផ្ទះសប្បុរសធម៌ជូនលោកយាយឡាក់ថុតឯកឧត្តមវេងសាខុនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបន្តដំណើរឆ្ពោះទៅពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺការជួសជុលទ្វារទឹក និងទំនប់បឹងបបុស ឃុំគៀនជ្រៃ ដោយទទួលបានថវិកាឧបត្ថម្ភពីឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារ ជាង៥២លានរៀល។ ប្រជាពលរដ្ឋបានឱ្យដឹងថា ទំនប់នេះមានលទ្ធភាពជួយស្រោចស្រពស្រែ និងចម្ការជូនប្រជាកសិករបានជាង ៧៥ហិកតារ ទាំងនៅរដូវប្រាំ និងវស្សា។ ទទួលបានទំនប់ទឹកថ្មី ប្រជាពលរដ្ឋទូទាំងឃុំបានសម្តែងនូវអំណរសាទរ សប្បាយរីករាយឥតឧបមា និងអរគុណយ៉ាងក្រៃលែងជូនចំពោះឯកឧត្តមប្រធាននិងក្រុមការងារដែលបានគិតគូដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងការជួយកាត់បន្ថយហានីភ័យខ្វះទឹក និងទឹកជំនន់។ នាឱកាសនេះ ឯកឧត្តមប្រធានបានស្នើឱ្យអាជ្ញាធរ និងបងប្អូនដែលអាស្រ័យផលពីទំនប់នេះ មេត្តាជួយថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សប្រយោជន៍ដើម្បីបម្រើឱ្យវិស័យកសិកម្ម ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *