ប្រធានាធិប​តីអាមេរិក​កោតសរសើរនិងអរគុណដល់ក​ម្ពុជា​នឹងចងចាំពីកាយវិការមនុស្សធម៌នេះដែលបានទទួលអ​នុញ្ញា​ត​ឱ្យនាវាWesterdam​ចូលចតនៅខេ​ត្ដព្រះសីហនុ

លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហោះសារជាសាធារណៈតាមប្រព័ន្ធបណ្ដាញTwitter ដោយកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញាតឱ្យនាវាWesterdam ចូលចតនៅខេត្ដព្រះសីហនុ។ក្នុងសាររបស់លោកដូណា ត្រាំ បានបញ្ជាក់ថា “សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការមនុស្សធម៌នេះ”។សូមជម្រាបជូនដែរថានាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបប្រមាណ២,២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១,៤៥៥នាក់ និងបុគ្គលិកបម្រើការ៨០២នាក់ បានចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលទៅប្រទេសហ្វីលីពីនតែត្រូវអាជ្ញាធរប្រទេសនេះបដិសេធដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»។ បន្ទាប់ពីហ្វីលីពីនបដិសេធមក នាវាទេសចរណ៍ដែលផ្ទុកអ្នកទេសចរភាគច្រើនជាជនជាតិអាមេរិកនិងប្រទេសនៅអឺរ៉ុបនោះ បានព្យាយាមធ្វើដំណើរលើលំហរសមុទ្រដើម្បីទៅរកកន្លែងសំចតនៅតាមបណ្តាប្រទេស និងកោះផ្សេងទៀតមានដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំរបស់អាមេរិកនិងចុងក្រោយនៅប្រទេសថៃ។ តែអាជ្ញាធរនៅក្នុងប្រទេសទាំងនេះបានបដិសេធមិនឱ្យចូលចតនោះឡើយ។ បើទោះបីនាយកគ្រប់គ្រងនាវាបានប្រកាសនិងបញ្ជាក់ហើយថា អ្នកដំណើរ និងអ្នកបម្រើការងារនៅលើនាវាទាំងអស់ មិនមានអ្នកណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីក៏ដោយ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវាមួយនេះបានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញរៀងខ្លួន៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *