ថៃដាក់ប្រទេ​សក្នុងស្ថានភា​ពអាសន្ន

ទីភ្នាក់ងារសារព័ត៌មានReuters នៅរសៀលថ្ងៃអង្គារ ទី២៤ ខែ មីនា ឆ្នាំ២០២០បានចេញផ្សាយថាលោកប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្រ្តីថៃបានប្រកាសថានឹងដាក់ប្រទេសថៃក្នុងស្ថានភាពអាសន្នរយៈពេលមួយខែចាប់ពីថ្ងៃទី២៦ ខែមីនាតទៅដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃនឹងជំងឺCOVID-19 ។លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងត្រូវអនុវត្តនៅថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែមីនា សប្តាហ៍នេះ ហើយច្បាប់នេះគឺជាការផ្តល់សិទិ្ធអំណាចបន្ថែមទៀតដល់នាយករដ្ឋមន្រ្តីក្នុងការចាត់ចែងវិធានការបន្ថែមទៀតដើម្បីទប់ទល់នឹងវីរុស COVID-19រួមមានទាំងការផ្តល់សិទ្ធិអំណាច​បន្ថែមដល់មន្ត្រីនិងអនុញ្ញាតឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ​ដើម្បីកាត់បន្ថយច​​លនាប្រជាជនជាដើម។សូមបញ្ជាក់ថាបច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៨២៧ករណីនិងអ្នកស្លាប់០៤ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *