សម្តេចសខេ​ងបញ្ជាក់ថារាជរដ្ឋាភិបា​លដាក់​ចេញនូវវិធានការក្នុងការផ្សព្វផ្សាយតាមភូមិឃុំដល់ពលករខ្មែរវិលត្រឡប់ចូលមក​ស្រុកកំណើត​វិញដើម្បីទប់ស្កាត់កា​រឆ្លងជំងឺកូវី​ដ-១៩

សម្តេចសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថារាជរដ្ឋាភិបាលដាក់ចេញនូវវិធានការក្នុងការផ្សព្វផ្សាយតាមភូមិឃុំដល់ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសថៃហើយបានវិលត្រឡប់ចូលមកស្រុកកំណើតវិញប្រមាណ​១ម៉ឺន ៥ពាន់នាក់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ សម្ដេចស ខេងបានលើកឡើងថា ចំពោះការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃវិញនេះ គឺ​មិន​បានធ្វើការត្រួតពិនិត្យសុខភាពឱ្យបានអស់ទេ។ ដូច្នេះសម្តេចបានធ្វើសំណើទៅសម្តេចហ៊ុន សែន ដើម្បីឱ្យរដ្ឋបាលនៅតាមមូលដ្ឋានទៅជួបពលករទាំងនោះនៅផ្ទះ និងបាន​ដឹង​ពីស្ថានភាពរបស់គាត់។ សម្ដេចបានបន្ដថា ក្នុងករណីដែលមាន​ការឆ្លងជំងឺ​កូវីដ-១៩​នេះ អាចនឹងបិទធ្វើដំណើរនៅក្នុងភូមិ ឬកន្លះភូមិ ព្រោះថានៅកម្ពុជាមិនដូចជា​ប្រទេស​គេនោះទេ។ សម្ដេចបានបន្ដទៀតថា នៅកម្ពុជាមិនទាន់ឈានដល់ធ្វើ​ការ​បង្ខាំងមនុស្សមិនឱ្យចេញពីផ្ទះដូចប្រទេសអ៊ីតាលី ឬប្រទេសផ្សេងនោះទេគឺធ្វើការអំពាវនាវ​សិន។ ប៉ុន្តែបើនៅប្រទេសផ្សេងបើមិនស្តាប់នឹងមានការផាកពិន័យ ហើយអាចជាប់គុកទៀត។សម្ដេចបានបន្ថែមថា “ឥឡូវយើងយកវិធានការប្រៀបដូចជាការឃោសនា បោះឆ្នោតអីចឹង គឺចាក់មេក្រូ ប្រកាសតាមភូមិ រហូតដល់ប្រជាពលរដ្ឋយល់ ហើយធ្វើការដូរ​ទីតាំងផ្សេង រហូតដល់ប្រជាពលរដ្ឋយល់”។ការថ្លែងរបស់សម្តេចសខេងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអន្តោរប្រវេសន៍ នៅព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *