ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវ​ឲ្យ​ប្រជា​ជន​កម្ពុជាកុំ​​ចេញពីផ្ទះបើ​គ្មាន​ការចាំ​បាច់

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត៤២២​នាក់មុនពេល​ចេញទៅ​ព្យាបាល​អ្នកជំងឺ​កូ​វីដនៅ​វិមាន​សន្តិភាពសម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែននៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​នេះបានអំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់កុំ​ចេញពីផ្ទះបើ​គ្មាន​ការចាំបាច់​។ វិធានការ​នេះដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​សម្តេចហ៊ុន សែនបានថ្លែងបន្តថាការ​ស្នាក់​នៅផ្ទះយើង​អាច​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ផងនិង​ចំណេញ​សាំង​ឡាន​ផងហើយ​នៅពេល​សែន​ឆេង​ម៉េង​ខាងមុខនេះយើង​អាចធ្វើ​ពី​ផ្ទះ​បាន​។បើតាម​សម្តេច​ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាល មិនបាន​ហាមឃាត់ មិន​ឲ្យ​ប្រជាជន​កម្ពុជា ធ្វើដំណើរ ហើយក៏​មិនបាន​ហាមឃាត់ហាមឃាត់​មិន​ឲ្យ​ប្រជាជន​យើង ធ្វើ​ពិធី​សែន​ឆេង​ម៉េងនោះដែរ៕​

Leave a Reply

Your email address will not be published. Required fields are marked *