សម្តេចហ៊ុនសែនបា​នប្រកាសត្រៀមបន្ទប់ជាង៣ពាន់នៅទូទាំងប្រទេសសម្រាប់ពិនិត្យនិងព្យាបាល​ជំងឺកូវីដ១៩​ករណីមានអ្នកឆ្លង​ជំងឺនេះមាន​ការកើនឡើង

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសត្រៀមបន្ទប់ជាង៣ពាន់នៅទូទាំងប្រទេសសម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ ករណីមានអ្នកឆ្លងជំងឺនេះមានការកើនឡើង។សម្តេចហ៊ុនសែនបានបញ្ជាក់ថារាជធានី-ខេត្តទាំង២៥គឺបានត្រៀមជាស្រេចក្នុងការទប់ស្កាត់នៃការរីករាលដាលនៃវិរុសកូវិដ១៩។សម្តេចបន្ថែមថា នៅទូទាំងប្រទេសគឺកម្ពុជា បានត្រៀម សណ្ឋាគារ សាលារៀន និងមន្ទីរពេទ្យមួយចំនួនជាង៣ពាន់បន្ទប់ ដើម្បីធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ១៩ ក្នុងករណីមានអ្នកឆ្លងជំងឺនេះមានការកើនឡើង។សម្តេចបានបញ្ជាក់ថា សំរាប់នៅរាជធានីភ្នំពេញគឺបានត្រៀមចំនួន៤ទីតាំងធំៗក្នុងនោះអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ម្ចាស់សណ្ឋាគារនោះមិនគិតថ្លៃជួលពីរដ្ឋនោះទេ។ដោយឡែកសណ្ឋាគារនៅតាមខេត្តនានាគឺរាជរដ្ឋាភិបាលជួលពីម្ចាស់សណ្ឋាគារទាំងនោះ សម្រាប់ត្រៀមដាក់អ្នកជំងឺ ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់។«ឥឡូវសរុបទូទាំងប្រទេសនិងនៅទីក្រុងភ្នំពេញចំនួនបន្ទប់មានជាង៣ពាន់បន្ទប់ ។ដោយឡែកនៅទីក្រុងភ្នំពេញសណ្ឋាគារអាំងទែកុងទីណង់តាល់ បានក្លាយទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីត១៩និងបម្រុងឧបក្ខារពេទ្យសម្រាប់ព្យាបាល។ ហើយនៅរាជធានីភ្នំពេញមានចំនួន៤ទីតាំងធំៗទីតាំងទី១ដែលកំពុងព្យាបាលបច្ចុប្បន្ននេះមន្ទីរពេទ្យខ្មែរសូវៀត ទីតាំងទី២នៅចាក់អង្រែ ទីតាំងទី៣ ពេទ្យយោធានៅមិនទាន់ប្រើនៅឡើយទេ។ ទីតាំងទី៤សណ្ឋាគារអាំងទែកុងទីណង់តាល់សម្រាប់អ្នកជំងឺកូវីត១៩។ចំណែកនៅតាមខេត្តនានានៅតាមសណ្ឋាគារដែលអាចធ្វើទៅបានយើងជួយដោះស្រាយដែលអាចទៅរួចនៅបញ្ហាទាំងនោះដែរ។ ហើយអាជីវកម្មរបស់ពួកគេមិនខានបង់នោះទេដោយសារយើងជួយជួលគេមកវិញ។ប៉ុន្តែម្ចាស់សណ្ឋាគារអាំងទែកុងទីណង់តាល់ មិនបានទាមទារយកប្រាក់សំណងនោះទេគឺផ្តល់ឲ្យរដ្ឋប្រើប្រាស់រដ្ឋជួយចេញថ្លៃទឹកនិងអគ្គិសនីតែប៉ុណ្ណោះ នេះជាសប្បុរសធម៌នៅក្នុងប្រទេសយើង»។ការថ្លែងរបស់សម្តេចហ៊ុនសែនក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តចំនួន៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *