សម្តេចហ៊ុនសែនលើកឡើងថាសមរភូមិ​សុខភាពសាធារណៈខុស​គ្នាឆ្ងាយពីសម​រភូមិយោធា

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានចាត់ទុកថាការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាម ដែលយើងមិនបានដឹងខ្លះពីទីតាំងសត្រូវនៅទីណានោះឡើយ។សម្តេចហ៊ុន សែនបានលើកឡើងថា សមរភូមិសុខភាពសាធារណៈខុសគ្នាឆ្ងាយ ពីសមរភូមិយោធាពីព្រោះសមរភូមិ សុខភាពសាធារណៈមិនអាចមើលសត្រូវបែបណា នៅទីណានោះទេ។ ប៉ុន្តែសមរភូមិយោធា យើងអាចដឹងទីតាំងសត្រូវ ឈរជើង បានដែលនេះសបង្ហាញឲ្យឃើញពីការលះបង់ខ្ពស់របស់់ក្រុមគ្រូពេទ្យរបស់យើង ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចថ្លែងអំណរគុណ នូវការប្ដេជ្ញាចិត្តរបស់ព្រោះក្មួយៗ ដែលជាក្រុមគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោលកូវីដ១៩។
«ការសម្រេចចិត្តរបស់ក្មួយៗ ដែលធ្វើឲ្យមាតាបិតាខ្លះមិនអនុញ្ញាតឱ្យក្មួយៗចូលរួមក្នុងសមរភូមិនេះទេ។ ក៏ប៉ុន្តែក្មួយៗបានប្ដេជ្ញាចិត្តដើម្បីចូលរួមក្នុងយុទ្ធនាការមួយដែលមិនដឹងថាសត្រូវនៅទីណាពិតប្រាកដ ហើយសមរភូមិសុខភាពសាធារណៈនេះ ខុសគ្នាឆ្ងាយពីសមរភូមិយោធា ដោយសមរភូមិយោធាយើងអាចដឹងថាសត្រូវនៅទីណា កាំភ្លើងធំនៅទីណា ដឹងថាមីនមាននៅកន្លែងណា ដែលយើងអាចដឹកបាន។ ក៏ប៉ុន្តែកូវី១៩នេះឬហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដនោះទេ ដោយយើងមើលមិនឃើញទេ ហើយមិនដឹងថាវានៅទីណាពិតប្រាកដ។ ដូច្នេះអ្វីដែលជាការលះបង់របស់ក្មួយនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាលដែលមិនអាចកាត់ថ្លៃបានទេ។
ខ្ញុំអគុណចំពោះមាតាបិតាអាណាព្យាបាលដែលបានអនុញ្ញាតឱ្យក្មួយៗ ហើយជាពិសេសដែលក្មួយបានប្ដេជ្ញាចិត្ត ដែលនេះយើងអាចវាស់ស្ទង់បានថា អនាគតរបស់ៗក្មួយ គឺពិតជាឆ្លុះបញ្ជាំងឲ្យឃើញអំពីការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាក ចាត់ទុកថាជាមរតកដែលមានតម្លៃ ដែលថ្ងៃក្រោយគឺស្ថាប័នពាក់ព័ន្ធជាមួយនឹងបញ្ហានេះ យកចិត្តទុកដាក់លើកបណ្ដុះបណ្ដាលគាំទ្រ ឲ្យនិស្សិតដំបូងដែលចូលរួមប្រតិបត្តិការនេះ ហើយនិស្សិតជាបន្តបន្ទាប់ទៀតគឺយើងគិតតាមលំដាប់អាទិភាពប៉ុន្តែ។ ថ្ងៃ នេះយើងសម្រេចជ្រើសរើសត្រូវតែ៤២២នាក់សិនតែប៉ុណ្ណោះ ។ហើយយើងនៅមានចំនួនច្រើនទៀតដែលបានដាក់ពាក្យជាបន្តបន្ទាប់។ក៏ប៉ុន្តែយើងមិនអាចរង់ចាំ ហើយយើងក៏ទុកក្នុងបញ្ជីត្រៀមបម្រុងសម្រាប់ពេលក្រោយទៀត។»ការថ្លែងនាយករដ្ឋមន្រ្តីក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនាឆ្នាំ២០២០ ៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *