ក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាពបានព្រមានថាប្រជាជនឥណ្ឌាជា​ងមួយលាននាក់អា​ចនឹងឆ្លងវីរុសC​OVID-19នេះ

តាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asiaបានឲ្យដឹងថាលោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាបានប្រកាសបិទប្រទេសឥណ្ឌាទាំងមូលរយៈពេល៣សប្តាហ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19។បើតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានឲ្យដឹងថា រដ្ឋាភិបាលនឹងបិទប្រទេសទាំងមូលដែលមានប្រជាជនជាង ១.៣ពាន់លាននាក់ រយៈពេល២១ថ្ងៃ ប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19ដោយវិធានការដាក់ប្រទេសក្នុងភាពអាសន្ននេះបានអនុវត្តកាលពីយប់ថ្ងៃអង្គារម្សិលមិញមក ខណៈក្រុមអ្នកស្រាវជ្រាវផ្នែកសុខភាពបានព្រមានថាប្រជាជនឥណ្ឌាជាងមួយលាននាក់អាចនឹងឆ្លងវីរុសរាតត្បាតនេះ នៅពាក់កណ្តាលខែឧសភាដែលជំរុញឱ្យរដ្ឋាភិបាលទីក្រុងញូដេលីបិទផ្លូវអាកាស ការធ្វើដំណើរ អាជីវកម្ម និងសាលារៀនទាំងអស់។សូមជម្រាបជូនថា មកទល់នឹងពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៥៦២ ករណី ស្លាប់ ១១នាក់ ខណៈ ៤០នាក់បានជាសះស្បើយ៕

Leave a Reply

Your email address will not be published. Required fields are marked *