សម្តេចហ៊ុនសែន៖កម្ពុជា​​ជាប្រទេសមួយក្រតែយើ​ងចិត្ដធំ

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថាជនជាតិបរទេសដែលឈឺនិងមានជំងឺកូវីដ-១៩ នៅក្នុងទឹកដីកម្ពុជាត្រូវទទួលបានការព្យា​បាល​ពីសំណាក់​គ្រូពេទ្យកម្ពុជាដោយមិនបង់ថ្លែ។សម្ដេចហ៊ុនសែនបានថ្លែងថាកម្ពុជា​ជាប្រទេសមួយក្រតែយើងចិត្ដធំហើយបើជនបរទេសណាដែលកើតជំងឺលើដីកម្ពុជា នោះ​កម្ពុជា​គឺ​ចេញលុយព្យាបាល​ដោយ​មិនគិតថ្លែ។ សម្ដេចបានលើកឡើងថានយោបាយ​របស់​កម្ពុជានេះ គឺប្លែកពីវៀតណាមដែលនាយករដ្ឋមន្រ្ដីវៀតណាមបានប្រកាសថាជនជាតិ​បរទេសដែលកើតជំងឺកូវីដ-១៩នេះ ត្រូវចេញលុយព្យាបាលដោយខ្លួនឯង។ សម្ដេចបាន​បញ្ជាក់ថា នេះគឺជាគោលនយោបាយរបស់កម្ពុជា ដែលយើងត្រូវព្យាបាលអ្នកជំងឺ បើសិនជា​ជនបរទេសឈឺមានជំងឺកូវីដ-១៩ នៅកម្ពុជា ពីព្រោះនេះគឺជាកាតព្វកិច្ចរបស់យើងក្នុង​ឋានៈជា​ម្ចាស់ផ្ទះ។ សម្ដេចបានបន្ថែមថា “ត្រូវមើលថែទាំគាត់ ឯណាគាត់ទៅស្រុកគាត់ផង ឯណាផ្ញើយកលុយមកពីស្រុកគាត់ផង បើអត់មានលុយទុកឱ្យគាត់ស្លាប់ឬយ៉ាងណា?”។ សម្ដេចបានណែនាំដល់គ្រូពេទ្យ ត្រូវយកចិត្ដទុកដាក់ និងចិញ្ចឹមអ្នកជំងឺកូវីដ-១៩ ដែលជាជនបរទេស គឺមើលថែទាំពួកគាត់ឱ្យបានល្អ ហើយខ្មែរចិត្ដធំ តែខ្មែរមានគុណធម៌។ការថ្លែងប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងនឹងជំងឺ​កូវីដ-១៩ ​នា​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *