ក្រសួងសុខាភិបាលប្រកាសមិនឲ្យប្រជាពលរដ្ឋកុំទិញអា​កុលតាមប្រព័ន្ឋអន​ឡាញផលិត​ផលក្លែងក្លាយ

លោកឱសថបណ្ឌិតហេង ប៊ុនគៀតប្រធាននាយកដ្ឋានឱសថចំណីអាហារបរិក្ខាពេទ្យនិងគ្រឿងសំអាង បានប្រកាសឲ្យប្រជាពលរដ្ឋកុំទិញអាកុលតាមប្រព័ន្ឋអនឡាញបន្ទាប់ពីហេង ប៊ុនគៀតផលិតផលមួយចំនួនក្លែងក្លាយប្រើប្រាស់ទៅគ្មានគុណភា​និងប៉ះពាល់ដល់សុខភាព។លោកហេងប៊ុនគៀតបានមានប្រសាសន៍ថារាល់ផលិតផលដែលដាក់លក់សម្រាប់សម្លាប់មេរោគកូវីដ១៩ដែលផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គមឬគណនីណាមួយនោះ គឺជាផលិតផលក្លែងក្លាយដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរនិងមន្រ្តីសុខាភិបាលនោះទេ។
លោកបានបញ្ជាក់ថា ការប្រកាសឲ្យប្រជាពលរដ្ឋកុំទិញទឹកអាកុល ដែលដាក់លក់នៅលើបណ្តាញសង្គមនេះ ខណៈដែលមានបុគ្គលមួយចំនួនបានឈ្លៀតឱកាសនិងកេងចំណេញ ដើម្បីលក់ទឹកអាល់កុលជូនប្រជាពលរដ្ឋគ្មានគុណភាពនិងប៉ះពាល់ដល់សុខភាព។
គ្រាន់តែផ្តាំផ្ញើថាឲ្យទិញកន្លែងមានវិញ្ញែតពីឱសថស្ថានស្របច្បាប់ហើយទាមទាររកមើលថ្ងៃខែផលិតនិងផុតការបរិច្ឆេទការប្រើប្រាស់លេខបញ្ជីការរបស់គេឲ្យបានត្រឹមត្រូវជាមុខសញ្ញាមួយទទួលបានផលល្អ១០០ភាគរយ។បើកាលណាមានករណីអត់ទៀតវានិងប្រឈមខ្លាំងហើយសូមកុំទិញមកប្រើប្រាស់តាមប្រព័ន្ឋអនឡាញភាគច្រើនគឈផលិតផលខុសច្បាប់មិនអាចថាមានប្រភពពីនេះសូមបងប្អូនយើងចាំឲ្យច្បាស់។លោកបានអះអាងថា ទឹកអាល់កុលដែលប្រើប្រាស់សម្រាប់សម្លាប់មេរោគមានគុណភាពគឺមានការជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ។ពិសេសសារធាតុមេតាណុល ចំពោះសារធាតុមេតាណុល មិនត្រូវបានប្រើប្រាស់សំរាប់សំលាប់មេរោគទេ ដែលសារសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ។ប៉ុន្តែវាអាចបណ្ដាលឲ្យពុលនិងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុមិនបានត្រឹមត្រូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *