អាជ្ញាធរខេត្តរងការរិះគន់ថាបានឃុបឃិតគ្នាអោយក្រុមឈ្មួញជីក​យកអាចម៍ដី​ក្នុងព្រែកលក់យកលុ​យចែកគ្នា 

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋរាយការណ៍មកអង្គភាពយើងថាក្រុមឈ្មួញជីកកកាយយកអាចម៍ដីក្នុងព្រែក និងទំនងជាមានមន្ត្រីមួយចំនួននិងអាជ្ញាធរជួយជ្រោមជ្រែងបិទបាំងក្នុងការអោយក្រុមគ្រឿងចក្រអត់ច្បាប់ចូកជីកយកអាចម៍ដីលក់អោយប្រជាពលរដ្ឋយកលុយចែកគ្នាចាយក្រោមលេសផ្សេងៗ។ជាក់ស្តែងនៅស្រុកបរិបូរណ៌ឃុំឆ្នុកទ្រូឃើញមានក្រុមឈ្មួញឆ្លៀតឱកាសយកគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកកកាយ យកអាចម៍ដីក្នុងព្រែក ទៅលក់អោយឯកជនដោយជ្រោកក្រោមលេសស្ដារព្រែកស្ដារប្រឡាយឱ្យប្រជាពលរដ្ឋបើកបរកាណូតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងដីព្រែកជាប់ផ្លូវលេខ៥២ឃុំឆ្នុកទ្រូ)។ពលរដ្ឋរស់នៅឃុំឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ខេត្តកំពង់ឆ្នាំង​ បានបង្ហើបឲ្យដឹងថា ក្រុម​ឈ្មួញ​កំពុងជីក​ដឹកអាចម៍ដីលក់ យ៉ាងអនាធិបតេយ្យ មន្ទីរស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ស្ងាត់​​ដូចចោរលួចសេះ គ្មានការអើពើត្រួតពិនិត្យបន្តិចសោះ។​ទោះបី​ប្រជាពលរដ្ឋរាយការណ៍ឬ​រិះគន់​ក៏ដោយ ។ករណីឈ្មួញជីកយកអាចម៍ដីលក់អនាធិបតេយ្យនេះ សារព័ត៌មានយើងបានធ្វើការទំនាក់ទំនង ទៅកាន់លោកយឹម សារិនអភិបាលស្រុកបរិបូរណ៌ លោកថាគ្រឿងចក្រអត់ច្បាប់មែន!។ចំណែកលោក ដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខលចូលតែមិនលើកទូរស័ព្ទ។សកម្មភាពជីកកាយចូកយកអាចម៍ដីព្រែកខាងលើត្រូវបានគេបង្ហើបឱ្យដឹងទៀតថា មានថៅកែគ្រឿងចក្រឈ្មោះ( រ៉ាធំ)និងឈ្មោះ(រ៉ាតូច)។ប៉ុន្តែ​ក្រុម​អ្នកបើកបរយកអាចម៍ដីលក់​អះអាងថាពួកគាត់​អត់​ដឹង​មានច្បាប់ឬមិនមានច្បាប់​អ្វី​នោះទេ​ដឹងតែពីដឹកដីព្រោះ​អី​ស៊ីប្រាក់​ខែ​ពី​ឈ្មោះខាងលើនេះឯង។​​ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថាដី​ព្រែកប្រឡាយដែល​ក្រុម​ឈ្មួញ​ឃុ​បឃិត​និងអាជ្ញាធរមន្ទីរពាក់ព័ន្ធបំផ្លាញ​នោះជា​តំបន់​៣។មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកដីរបស់ឈ្មោះ( រ៉ាធំ)និងឈ្មោះ(រ៉ាតូច)រូបនោះបានបង្កធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយដោយហេតុថាពួកគេបានបើកបរក្នុងល្បឿនលឿនបើកលើផ្លូវមិនស្រោចទឹកដីហុយប៉ះពាល់ដល់ការរស់នៅនិងសុខភាពធ្ងន់ធ្ងរ ។តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅឃុំឆ្នុកទ្រូ ស្រុក​បរិបូរណ៌ ខេត្តកំពង់ឆ្នាំង​បានសំដែងនូវ ខឹងក្ដៅក្រហាយ ចំពោះក្រុមរថយន្តដឹកដីរបស់មេឈ្មួញឈ្មោះ(រ៉ាធំ)និងឈ្មោះ(រ៉ាតូច)ដែលជាឈ្មួញរកស៊ីដឹកដីលក់ធ្វើឲ្យប៉ះពាលដល់សុខភាពរបស់ពួកគាត់។ ប្រភពពីប្រជាពលរដ្ឋខាងលើបន្តថា ក្រុមហ៊ុនរថយន្តដឹកដីគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើសកម្មភាពដោយបើកបរក្នុងល្បឿនលឿន មិនស្រោចទឹក ដីហុយធ្វើអោយប៉ះពាល់ដល់ការស់នៅនិងសុខភាព របស់ប្រជាពលរដ្ឋម៉្យាងវិញទៀតធ្វើអោយខូចផ្លូវលំសាធារណៈរបស់រដ្ឋរងការខូចខាតដោយសារតែក្រុមរថយន្តដឹកដីទាំងនេះផងដែរ ។ប្រជាពលរដ្ឋបានលើកឡើងនិងអំពាវនាវ ជុំវិញព័ត៌មាននេះ គឺជាសារមួយ ផ្ញើជូនដល់ថ្នាក់ដឹកនាំ ជាពិសេសផ្ញើជូនលោកឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាបផងទាន៎!៕ដោយ៖មានចំរើន

Leave a Reply

Your email address will not be published. Required fields are marked *