មហាជនបានសំ​ណូមពរអោយស​មត្ថកិច្ចចាត់វិ​ធានការតាមផ្លូវច្បាប់ចំពោះម្ចាស់Facebook ឈ្មោះ “IMan-KH”ដូចចំប៉ីខ្មៅដែលដៀល​ប្រជាពលរដ្ឋខ្មែរ​កប់ៗមាត់

មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Facebookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម។ម្ចាស់Facebook ឈ្មោះ“IMan-KH” ដែលពិតប្រាកដ ឈ្មោះ នី ណាក់ ម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុតូចតាចមួយនិងជាអ្នកលក់ក្រូច លក់សាច់ជ្រូក មាន់ សាច់ក្រកផលិតផលតាមOnlineរងនូវការរិៈគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ពេលដឹងកំណើតសារជាតិខ្លួនឯង ជាបុគ្គលខ្វះសីលធម៍ ទើបនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានធ្វើលិខិតសូមទោសជាសាធារណៈ បន្ទាប់ពីដកការសរសេរក្នុងFacebook ការ Live សូមទោសហើយ ក៏មហាជនមិនបាត់ក្រហាយ នោះ។មហាជនក៏ចង់ឃើញ សមត្ថកិច្ចអនុវត្តច្បាប់ចំពោះលោក នី ណាក់ អោយដូច ចំប៉ីខ្មៅ ដែលដៀលខ្មែរកប់ៗមាត់ ថា “ចោលម្សៀតនិងថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោអន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារទាំងខ្លួនឯងកំពុងតែ Live លក់ក្រូចតាម Online ដែរសោះ។លោក នី ណាក់ ម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុមួយដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “IMan-KH”នៅពេលនេះ​កំពុងត្រូវបានមហាជនផ្ទុះកំ​ហឹងកាន់តែខ្លាំងក្លាដោយសារតែបានដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា “ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប” ដែលស្នើសុំសម្តេចតេជោហ៊ុន សែន អន្តរាគមន៍ជំពាក់ប្រាក់ធនាគារស្របពេលផ្ទុះជំងឺកូវីដ១៩ ខណៈប្រជាពលរដ្ឋខ្លះ អាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារនោះទេ ។ លុះដល់ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានធ្វើលិខិតសូមទោសជាសាធារណៈ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំបាទឈ្មោះ នី ណាក់ ជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH និងជាប្រជាពលរដ្ឋខ្មែរមួយរូប សូមសំដែងនូវការដឹងគុណកំហុស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅលើបណ្ដាញសង្គម ដោយបានសរសេរអត្ថបទ អមដោយរូបថតក្នុងខ្លឹមសារប្រមាថមើលងាយដល់បងប្អូនប្រជាជនខ្មែរដែលជាអ្នកជាប់បំណុលធនាគារ ។
ខ្ញុំបាទសូមលើកម្រាមដៃដប់លំឱនកាយសុំទោសជាសាធារណៈ ចំពោះប្រជាជនខ្មែរទាំងអស់ព្រមទាំងប្រមុខរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ផងដែរ។
ខ្ញុំបាទសូមទទួលស្គាល់កំហុសក្នុងការសរសេរបង្ហោះដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ធ្ងន់ធ្វើឲ្យប៉ះពាល់អារម្មណ៍របស់បងប្អូន។ខ្ញុំបាទសូមការតម្រូវ និងកែប្រែកសាងខ្លួនឱ្យល្អសារជាថ្មីចាប់ពីថ្ងៃនេះតទៅ។
សូមគោរពដឹងគុណថ្លែងអំណរគុណជាពន្លឹកសម្រាប់ការអធ្យាស្រ័យរបស់បងប្អូនគ្រប់គ្នា។សូមជម្រាបជូនថាបុរសរូបនេះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ” ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធមិនមែនស្ថាប័នរដ្ឋឡើយ ។តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេចគឺយើងជាប្រជាជនដែលថោបទាប”។
ក្រោយការសរសេរខ្លឹមសារទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ទើបក្រោយមកបុរសរូបនេះបានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ ចំនួន២លើកវិញ៕ដោយ៖សហការី

 

Leave a Reply

Your email address will not be published. Required fields are marked *