រឿងរ៉ាវលោកនី ណាក់អាចញ៉​ត់គុកបានខណៈមា​នកំហុសធំជា​ងចំប៉ីខ្មៅ

នរណា…!នរណា…!ក៏គេដឹងដែរថាលោកនី ណាក់ម្ចាស់ហ្វេសប៊ុក “Iman-KH”ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រតិកម្មខ្លាំងឡើងៗ ដោយសារតែសំណេរចាក់ដោតមួយ ប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា“ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប”គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុនសែនអន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារស្របពេលផ្ទុះជំងឺកូវីដ១៩ខណៈពលរដ្ឋខ្លះអាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។បើតាមលោក នី ណាក់ បានបង្ហោះនាពេលកន្លងមកគឺ មិនត្រឹមតែបានប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានប្រមាថថ្នាក់ដឹកនាំកំពូលៗថែមទៀតផង ។ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋខ្មែរបានជំរុញអោយសមត្ថកិច្ចចាត់ការលោកនី ណាក់ តាមផ្លូវច្បាប់ ដោយមិនអាចអត់អោនអោយបានឡើយខណៈរឿងរ៉ាវរបស់លោកនីណាក់ធំជាងកំហុសចំប៉ីខ្មៅទៅទៀត។យ៉ាងណាក៏ដោយលោកនីណាក់ក៏បានចេញលិខិតសុំទោសជាសាធារណៈផងដែរ។សូមរំលឹកផងដែរថាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ប្រកាសសាលក្រមផ្តន្ទាទោសលោកយិន ហេង(ហៅ ចំប៉ីខ្មៅ) ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំនិងពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ព្រោះតែខឹងយុវជន៣នាក់ ជិះម៉ូតូមកខោកក្បាល។ជនជាប់ចោទ ចំប៉ីខ្មៅ បានសារភាពកំហុសនិងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ។
សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីចំប៉ីខ្មៅ បានបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *