ឯកឧត្តម​វេងសាខុននិងលោកជំទាវ​បាននាំយ​កប្រគេនទៀនវស្សាគ្រឿងបរិក្ខារសំពត់ងូតចំណាំព្រះវស្សានិងបច្ច័យមួយចំនួនទៀតមកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សានៅតា​មបណ្តាវត្តទូទាំង១​៥ឃុំក្នុងស្រុក​កំពង់​សៀម

នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយសហការីបាននាំយកប្រគេនទៀនវស្សា គ្រឿងបរិក្ខារ សំពត់ងូតចំណាំព្រះវស្សានិងបច្ច័យមួយចំនួនទៀតមកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តទូទាំង១៥ ឃុំ ក្នុងស្រុកកំពង់សៀមមានចំនួន ៤៨វត្ត និងអាស្រម ១ និងបាននាំយកអំណោយមកចែកជូនយាជី តាជីចំនួន ២០០នាក់ ដែលពិធីនេះ រៀបចំក្នុងវត្តបល្ល័ង្កពេជ្រ ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។បន្ទាប់ពីឯកឧត្តម លោកជំទាវ វេរប្រគេនគ្រឿងបរិក្ខា ទៀនព្រះវស្សា និងបច្ច័យដល់ព្រះតេជគុណព្រះសង្ឃរួចមក ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជា ពលរដ្ឋ ដោយបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលយកនូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកទាំងបី និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមចូលរួមអបអរសាទរថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២០)។ ឯកឧត្តមបានបញ្ជាក់ថា ចាប់ តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ យោងលើភារកិច្ចដ៏ធំធេងនេះ យើងត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។
បន្ទាប់មក ឯកឧត្តមប្រធានបានធ្វើការសំណេះសំណាលដោយបានលើកយកប្រវត្តិនៃពិធីបុណ្យចូលព្រះវស្សា ដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ គោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការដោះស្រាយបញ្ហាក្នុងពេល និងក្រោយពេលជំងឺឆ្លងកូវីដ-១៩ ស្ថានភាពចុងក្រោយនៃជំងឺឆ្លងកូវីដ-១៩ តម្លៃនៃសន្តិភាពនិងជាពិសេសបានរំលេចជូនពិធីឲ្យបានជ្រាបកាន់តែច្បាស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីសំខាន់ៗទាំង៣ដែលអនុសាសន៍នេះស្របទៅនឹងកាល:ទេស:ដែលប្រទេសជាតិកំពុងពុះពារ ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវីដ-១៩ ដែលអនុសាសន៍ទាំង៣ មាន៖
ទី១- ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ-១៩ ដោយត្រូវ “ធ្វើការបណ្តុះ បណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ-សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល”។
ទី២- “យើងត្រូវតែប្រឹងប្រែង! ដើម្បីធានាថាប្រជាជនកម្ពុជាយើងគ្មាននណាម្នាក់អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ” និង
ទី៣- គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនសំបូរសប្បាយ រុងរឿង ជឿនលឿនទៅមុខចៀសផុតពីសង្គ្រាមក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ក្នុងនាមប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងណែនាំឲ្យមន្រ្តីក្រោមឱវាទ បន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង៣ ឲ្យបានខ្ជាប់ខ្ជួន ពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមជាចលករជំរុញការអភិវឌ្ឍផលិត កម្មស្បៀង ធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក យកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា គ្រប់ទីកន្លែង និងងចុងក្រោយត្រូវចូលរួមថែរក្សា ការពារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍទើបធ្វើឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ(អរគុណសន្តិភាព)។ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងក្នុងនាមខ្លួនលោកផ្ទាល់ ឯកឧត្តមប្រធាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចទាំងទ្វេ បុត្រា បុត្រី សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន មានបញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។ លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យរួមគ្នានាថ្ងៃនេះ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ជូនថា នៅក្នុងស្រុកទាំង៣ (តំបែរ កំពង់សៀម និងជើងព្រៃ) ដែលឯកឧត្តមទទួល ខុសត្រូវមាន ១១៧វត្ត និង អាស្រម ១ ក្នុងនោះ ស្រុកតំបែរមាន ២៩ វត្ត ស្រុកកំពង់សៀមមាន ៤៨ វត្ត អាស្រម ១ និងស្រុកជើងព្រៃមាន ៤០វត្ត ដោយវត្តនីមួយៗទទួលបានទៀនព្រះវស្សា ១គូ គ្រឿងបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១លានរៀល។ ដោយឡែកវត្តដែលទទួលរៀបចំពិធីទទួលបានថវិកាបន្ថែមចំនួន ១ ០០០ដុល្លារផងដែរ៕សហការី

Leave a Reply

Your email address will not be published. Required fields are marked *