ថ្ងៃនេះជាសះស្បើយ០១នា​ក់​និងយើងពុំរកឃើ​ញករណីជំងឺកូវី​ដ-១៩​ថ្មី​ទេ

រហូតដល់ម៉ោង​០៨:៣០​ព្រឹក ថ្ងៃទី​២៩ មិថុនា​ ២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៤១នាក់ដដែល​មានជាសះស្បើយ០១នាក់​​ចំនួនសំរាកនៅពេទ្យនៅ១១នាក់​ ចំនួនជាសះស្បើយសរុប​កើនចំនួន១៣០នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Leave a Reply

Your email address will not be published. Required fields are marked *