អកពស់ព្រៃ

រួមគ្នាដើម្បីការពារ​និងអភិរក្សសត្វស្លាបនៅកម្ពុជា!អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួន ១ គត់ ។
ប្រភព៖​សត្វស្លាបកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *